ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ!

កម្លាំងនគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ

កម្លាំងនគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កម្លាំងនគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលមានជំនាញខាងដើរលួចម៉ូតូ ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួននៅថ្ងៃទី​០៨​ ខែសីហា​ ឆ្នាំ​២០២២​ វេលាម៉ោង​០៦​ និង​០០នាទី​ព្រឹកនៅចំណុចផ្លូវបេតុង​ ក្រុមទី​១៤​ ភូមិបឹងសាឡាង​ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ម្ចាស់ម៉ូតូរងគ្រោះ​ឈ្មោះ​នី​ ផាន់ណា​​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ មុខរបរ​ជាងជួសជុលរថយន្ត​ មានទីលំនៅផ្ទះជួល​ ផ្លូវលេខ៥៩៨ សង្កាត់ទួលសង្កែ២​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​។

ដោយជនសង្ស័យ​ឈ្មោះ​ សុខ​ ចិន​ ភេទប្រុស​ អាយុ​២៣ឆ្នាំ​ មានទីលំនៅផ្ទះជួល​ក្នុងភូមិផ្សារតូច​ សង្កាត់ទួលសង្កែ១​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ (មានសារធាតុញៀន​)។

សម្ភារៈដកហូត៖
១-​ ម៉ូតូមួយគ្រឿង​ម៉ាក​ HONDA​ DREAM​ ពណ៌ខ្មៅ​ សេ៊រី​ឆ្នាំ​២០២០​ ពាក់ស្លាកលេខ​ ត្បូងឃ្មុំ​ 1I-6778 (ប្រគល់ជូន​ជនរងគ្រោះ​រួចហើយ)
២-​ ដែកសំប៉ែត​កែច្នៃ​សម្រាប់កាច់សោ.កម៉ូតូ​ចំនួន​០១
៣-​ សោលេខប្រាំបីចំនួន​០១
៤-​ កូនសោម៉ូតូ​ចំនួន​០១
៥-​ ដែកលួស​កែច្នៃ​សម្រាប់ឆ្កឹះសោចំនួន​ ០១
៦-​ ដុំសោឡំប្រឺតាចំនួន​០១
៧-​ ពិលពណ៌ខ្មៅ​ចំនួន​០១
៨-​ ទូរស័ព្ទ​មួយគ្រឿង​ម៉ាក​ NOKIA ពណ៌ផ្កាឈូកចាស់​ លេខ​ ០៩៦​ ២៤១​ ២៦៦៨។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា នៅថ្ងៃកេីតហេតុខាងលេី​ជនរងគ្រោះ​បានចតម៉ូតូទុកនៅកន្លែងកេីតហេតុដោយភ្លេចកូនសោនៅនឹងម៉ូតូ​ ហេីយជួយរៀបអីវ៉ាន់ឱ្យប្រពន្ធលក់​ ស្រាប់តែជនសង្ស័យដេីរមកឃេីញម៉ូតូមានសោ ឆ្លៀតឱកាស​ល្អក៏ធ្វេីសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះបានសម្រេចបម្រុងជិះចេញទៅ​ តែត្រូវជនរងគ្រោះឃេីញទាន់​ក៏បានស្ទុះទៅចាប់ ហើយស្រែកឆោឡោផ្អេីលដល់អ្នកជិតខាង​ ស្របពេលកម្លាំងសមត្ថកិច្ចល្បាតនៅជិតនោះឃើញក៏បានធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ​រួមនឹងវត្ថុតាងខាង​លេី​នាំមកកាន់ប៉ុស្តិ៍ឫស្សីកែវ​តែម្តង។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងដែលដកហូតបានខាងលើ ជំនាញខណ្ឌ និងប៉ុស្តិ៍បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ រីឯម៉ូតូសមត្ថកិច្ចបានប្រគល់ឱ្យម្ចាស់វិញហើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.