លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលខេត្តគោរពទង់ជាតិ ព្រឹកថ្ងៃច័ន្ទ!
បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកម្លាំងនគរបាលទូទាំងខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក ទាំង៩ និង កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា៕




