ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អំពាវនាវដល់ម្ចាស់រោងចក្រ ចូលរួមជាសមាជិក ក្នុងសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ដើម្បីទទួលបានអត្ថប្រយោជន៍ និងភាពរីកចម្រើន

ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អំពាវនាវដល់ម្ចាស់រោងចក្រ ចូលរួមជាសមាជិក ក្នុងសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ដើម្បីទទួលបានអត្ថប្រយោជន៍ និងភាពរីកចម្រើន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

   

(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអំពាវនាវដល់ម្ចាស់រោងចក្រ មិនថា ជារោងចក្រផលិតកាបូប ផលិតផលធ្វើដំណើរ និងស្បែក ឬរោងចក្រ ដែលផ្គត់ផ្គង់វត្ថុធាតុដើម ដល់រោងចក្រផលិតកាបូប ផលិតផលធ្វើដំណើរ និងស្បែកទាំងអស់ សូមចូលរួមជាសមាជិក នៅក្នុងសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ឲ្យបានគ្រប់ៗគ្នាកុំបីខាន ព្រោះការធ្វើជាសមាជិកភាព នៃសមាគម ពិតជាទទួលបានអត្ថប្រយោជន៍ និងមានភាពរីកចម្រើនរួមគ្នាយ៉ាងពិតប្រាកដ។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធជាផ្លូវការ សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ នារាត្រីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២នេះ។

លោកស្រី ម៉ែន សំអន ក៏បានលើកទឹកចិត្ត ដល់លោកប្រធាន សមាជិក និងសមាជិកានៃសមាគមទាំងមូល សូមបន្តការប្ដេជ្ញាចិត្ត ព្រមទាំងចូលរួមយ៉ាងសកម្ម ក្នុងការលើកស្ទួយវិស័យ ផលិតផលធ្វើដំណើរ និងផលិតផលស្បែកនៅប្រទេសកម្ពុជា ឲ្យកាន់តែមានភាពរឹងមាំ ប្រកបដោយគុណភាព និងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឲ្យមានសន្ទុះខ្លាំងឡើងជាលំដាប់។

លោកស្រី ម៉ែន សំអន បានថ្លែងថា ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាយើង ទទួលបានសុខសន្តិភាព យ៉ាងពេញលេញ ស្ថិរភាពនយោបាយល្អប្រសើរ មានការអភិវឌ្ឍន៍រីកចម្រើនជឿនលឿនលើគ្រប់វិស័យ រួមទាំងវិស័យឧស្សាហកម្មផងដែរ ក្នុងនោះ វិស័យផលិតផលធ្វើដំណើរ និងស្បែក បាននិងកំពុងរីកចម្រើន យ៉ាងខ្លាំងផងដែរ គឺរាជរដ្ឋាភិបាលបានលើកទឹកចិត្ត និងជួយសម្របសម្រួលគ្រប់បែបយ៉ាងដល់វិស័យឯកជន និងវិនិយោគិនដែលមានបំណងបណ្តាក់ទុន រួមចំណែកអភិវឌ្ឍប្រទេសជាតិ។

លោកស្រីថា ព្រឹត្តការណ៍នេះ ធ្វើឡើងស្របពេលដែលកម្ពុជា កំពុងធ្វើជាប្រធានអាស៊ាន និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំជាច្រើន រួមមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន រួមជាមួយរដ្ឋមន្ត្រីការបរទេស នៃប្រទេសដៃគូ សន្ទនាអាស៊ាន មកពីប្រទេសមហាអំណាចជាច្រើន នៅពិភពលោក និងតំបន់ជាច្រើន និងស្របពេលដែលសម្តេចតេជោ ហ៊ុន សែន បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកស្រី ម៉ែន សំអន សូមគាំទ្រចំពោះការបង្កើតសមាគមនេះឡើង ព្រោះសមាគមនេះ ដើរតួជាអន្តរការី ដែលដឹកនាំ សម្របសម្រួលជួយឧបត្ថម្ភគាំទ្រ និងសហការ ជាមួយរាជរដ្ឋាភិបាល និងស្ថាប័ន ឯកជនដែលពាក់ព័ន្ធនានាទាំងក្នុង និងក្រៅប្រទេស បម្រើផលប្រយោជន៍ដល់សមាជិក និងជួយជំរុញវិស័យផលិតកាបូប ផលិតផលធ្វើដំណើរ និងស្បែក ឲ្យរីកចំរើនថែមទៀត រួមចំណែកក្នុងការលើកស្ទួយ និងអភិវឌ្ឍវិស័យឧស្សាហកម្ម ផលិតផលធ្វើដំណើរ និងស្បែកនៅក្នុងប្រទេសកម្ពុជា ទាំងការផលិត ការលក់ក្នុងស្រុក និងនាំចេញទៅបរទេស។

តាមការលើកឡើង របស់លោក លឹម តុង ប្រធានសមាគមផលិតផលធ្វើដមណើរ និងស្បែកនៅកម្ពុជា បានឲ្យដឹងថា ទោះបីជាមានផលប៉ះពាល់ ដោយសារជំងឺរាតត្បាតកូវីដ-១៩ ក៏ការវិនិយោគ នៅប្រទេសកម្ពុជា នៅមានស្ថេរភាព និងកំណើនគួរឲ្យកត់សម្គាល់ ដែលលទ្ធផលវិជ្ជមានទាំងនេះ បានសរបញ្ជាក់ឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ របស់រាជរដ្ឋាភិបាលរបស់យើង ក្នុងការកសាងទំនុកចិត្ត ជូនអ្នកវិនិយោគបរទេស និងក្នុងស្រុក ដោយបានផ្តល់ការងារជូនកម្មករកម្មការនី ក្នុងប្រទេសកម្ពុជារាប់សែននាក់។

លោក លឹម តុង បានបញ្ជាក់ថា គិតត្រឹមឆមាសទី១ នៃដើមឆ្នាំ២០២២នេះ ទិន្នន័យនៃការនាំចេញកាបូប និងផលិតផលធ្វើដំណើរ ទៅកាន់ទីផ្សារបរទេស មានកំណើន ៥៩.៤៨% ធៀបនឹងឆ្នាំ២០២១ ដែលមានតម្លៃសរុប៨០២.៦៥លានដុល្លារ។

លោកឧកញ៉ា លី ឃុនថៃ ប្រធានកិត្ដិយសសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បានឲ្យដឹងថា ការកកើតឡើងនៃសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា អាចប្រព្រឹត្តទៅយ៉ាងជោគជ័យ ដោយសារប្រទេសកម្ពុជា ស្ថិតនៅក្រោមម្លប់នៃសន្តិភាព និងភាពរីកចម្រើនយ៉ាងផុសផុល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកឧកញ៉ា លី ឃុនថៃ បានលើកឡើងថា ដោយហេតុថា រោងចក្រតូចធំ បានរីកដុះដាលជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងប្រទេសកម្ពុជា ហើយតម្រូវការនៃការបង្កើតឲ្យមានឯករាជ្យភាព ក្នុងវិស័យផលិត នៃផលិតផលនីមួយៗ កាន់តែកើនឡើង ដែលជាហេតុធ្វើឲ្យមានភាពចាំបាច់ ក្នុងការបង្កើតសមាគមដាច់ដោយឡែកផ្សេងៗគ្នា ដើម្បីផ្ដោតលើផលិតផលនីមួយៗ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

បន្ថែមពីនោះទៀត លោកឧកញ៉ា លី ឃុនថៃ បានបន្ដថា ដោយវិស័យផលិតកាបូបមានការកើនឡើង គួរឲ្យកត់សម្គាល់បែបនេះហើយ ជាហេតុនាំឲ្យមានការគាំទ្រ ក្នុងការបង្កើតសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជានេះឡើង ដែលនឹងដើរតួនាទីជាវេទិការួម ក្នុងការប្រមូលផ្ដុំរោងចក្រ-សហគ្រាសដែលផ្ដោត លើការផលិតកាបូបផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ដើម្បីជួបជុំគ្នា ក្នុងការផ្ដល់មតិយោបល់ល្អៗ។

ក្នុងនាមប្រធានកិត្ដិយសសមាគម លោកឧកញ៉ា លី ឃុនថៃ បានគូសបញ្ជាក់ថា សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ប្ដេជ្ញាថា នឹងបំពេញតួនាទីរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីរួមគ្នាជំរុញនូវការលើកស្ទួយសេដ្ឋកិច្ចជាតិ និងរួមគ្នាបន្តលើកស្ទួយវិស័យឧស្សាហកម្មយើង ឲ្យបន្តឈានមុខនៅលើទីផ្សារអន្តរជាតិ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.