ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់ឱកាស និងសិទ្ធសេរីភាពដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសិល្បករ សិល្បការិនីគ្រប់ទម្រង់

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់ឱកាស និងសិទ្ធសេរីភាពដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសិល្បករ សិល្បការិនីគ្រប់ទម្រង់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់ឱកាស និងសិទ្ធសេរីភាពដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសិល្បករ សិល្បការិនីគ្រប់ទម្រង់

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំសិល្បៈ សិល្បករ សិល្បការិនី នៃសិល្បៈទាំង ៧ទម្រង់  នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ បានថ្លែងថា ៖ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់ឱកាស និងសិទ្ធសេរីភាពដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសិល្បករ សិល្បការិនីគ្រប់ទម្រង់ ក្នុងការអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងបទពិសោធន៍តាមរយៈការចេញទៅសិក្សានៅបរទេស និងការចេញទៅសម្តែងនៅតាមបណ្តាប្រទេសនានាជាច្រើនលើសកលលោក ជាដើម។ ជាមួយនេះ រាជរដ្ឋាភិបាលក៏បានរៀបចំកសាងបរិស្ថានអនុគ្រោះទាំងឡាយ ដែលរួមទាំងមូលដ្ឋានបទដ្ឋានគតិយុត្តក្នុងវិស័យសិល្បៈវប្បធម៌ ដើម្បីធ្វើយ៉ាងណាបង្កលក្ខណៈ និងលើកទឹកចិត្តឱ្យមានការអភិវឌ្ឍរីកចម្រើន តាមរយៈការធានានូវសិទ្ធិសេរីភាពរបស់សិល្បករ សិល្បការិនីក្នុងការផលិត និងបង្កើតច្នៃប្រឌិតស្នាដៃថ្មីៗឱ្យកាន់តែមានភាពទាក់ទាញ និងរស់រវើកប្រសើរឡើង។ ក្នុងន័យនេះ កូនខ្មែរគ្រប់ជំនាន់តទៅមុខ មានតួនាទី និងភារកិច្ចសំខាន់ដើម្បីបន្តថែរក្សា និងអភិរក្សកេរដំណែលសិល្បៈវប្បធម៌ពីដូនតាយើង ហើយក៏ត្រូវខិតខំរិះរកច្នៃប្រឌិតអភិវឌ្ឍស្នាដៃបន្ថែមទៀតឱ្យកានតែរីកចម្រើនលូតលាស់ឥតឈប់ឈរ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅក្នុងរបត់សាកលភាវូបនីយកម្មដូចពេលបច្ចុប្បន្ន តែងមានការផ្សារភ្ជាប់គ្នា និងការចែករំលែកគ្នាទៅវិញទៅមក ដែលធ្វើឱ្យមានទាំងការអភិរក្សវប្បធម៌ និងការអភិវឌ្ឍវប្បធម៌។ ដូចនេះ យើងមិនអាចនៅស្ងៀមនឹងថ្កល់នោះទេ គឺយើងត្រូវតែធ្វើដំណើរទៅមុខស្របជាមួយនឹងការវិវឌ្ឍនៃសង្គមជាតិ និងដោយចាំបាច់ត្រូវថែរក្សាជានិច្ចនូវអត្តសញ្ញាណវប្បធម៌របស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនផងដែរ ជាអាទិ៍ (១). សាសនា (២). ភាសា (៣). តួអក្សរខ្មែរ (៤). អក្សរសិល្ប៍ និង (៥). ទំនៀមទម្លាប់ ដែលយើងត្រូវបន្តថែរក្សាកុំឱ្យមានការបាត់បង់ ទោះបីស្ថិតនៅក្នុងការអភិវឌ្ឍយ៉ាងណាក៏ដោយ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គូសបញ្ជាក់បន្ថែមថា យើងត្រូវមានមោទនភាពចំពោះទម្រង់សិល្បៈដែលខ្លួនយើងមាន និងឱ្យតម្លៃអ្វីដែលយើងបានខិតខំបង្កើត និងកសាងបាន។ ជារួម តម្លៃរបស់សិល្បៈវប្បធម៌មានទិដ្ឋភាព ០៤ សំខាន់ៗដែលបំពេញឱ្យគ្នាទៅវិញទៅមកគឺ៖ (១). សោភ័ណភាព ដែលសំដៅលើទឹកដៃគំនិតច្នៃប្រឌិត និងទេពកោសល្យរបស់សិល្បករ កវីនិពន្ធ (២). ខ្លឹមសារ ដែល សំដៅលើអត្ថន័យគុណធម៌ សីលធម៌ គតិធម៌ និងឧត្តមគតិដែលមានមូលដ្ឋានក្នុងព្រលឹង និងអត្តសញ្ញាណជាតិ (៣). ការបង្ហាញ ដែលសំដៅលើការបង្ហាញអត្តសញ្ញាណមួយដែលពិតប្រាកដ និងមានប្រវត្តិសាវតារត្រឹមត្រូវ (៤). ចំណង់ចំណូលចិត្ត ដែលសំដៅទៅដល់ការទាក់ទាញប្រជាប្រិយភាព និងការគាំទ្រពីមហាជន។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ជំនួយការ សាស្ត្រាចារ្យ សិល្បករ សិល្បការិនីទាំងអស់សម្រាប់ការរៀបចំពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីដ៏មានអត្ថន័យនេះ និងសូមអរគុណចំពោះវីរសិល្បករ សិល្បការិនី សាស្ត្រាចារ្យ កវីនិពន្ធ តន្ត្រីករ ពន្លកសិល្បករ សិល្បការិនីបន្តវេន និងតារាសម្តែងទាំងអស់ ដែលបានខិតខំថែរក្សាអភិវក្សកេរដំណែលសិល្បៈវប្បធម៌ខ្មែរ និងបានបន្តអភិវឌ្ឍស្នាដៃឱ្យបានកាន់តែខ្ពស់ឡើងទៅមុខបន្ថែមទៀត សំដៅចូលរួមចំណែកកសាងសង្គមជាតិមួយដែលប្រកបដោយភាពសុខដុមរមនា សុភមង្គល និងសុខសន្តិភាព។

          

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.