ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង

អ្នកនាំពាក្យក្រសួងព័ត៌មាន ផ្ញើលិខិតចំហរជូនអង្គភាពសារព័ត៌មាន និងសមាគមសារព័ត៌មានមួយ ដែលបំភ្លៃខ្លឹមសារឆ្លើយតបទៅលោក ទៅកាន់ OHCHR

អ្នកនាំពាក្យក្រសួងព័ត៌មាន ផ្ញើលិខិតចំហរជូនអង្គភាពសារព័ត៌មាន និងសមាគមសារព័ត៌មានមួយ ដែលបំភ្លៃខ្លឹមសារឆ្លើយតបទៅលោក ទៅកាន់ OHCHR

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២នេះ បានផ្ញើលិខិតចំហរមួយជូន អង្គភាពសារព័ត៌មាន និងសមាគមសារព័ត៌មានខេបូចា ដោយលោកអះអាងថា បានបំភ្លៃខ្លឹមសារឆ្លើយតបចំនួន៦ចំណុចរបស់លោកទៅកាន់ របាយការណ៍របស់ OHCHR ជុំវិញស្ថានភាពព័ត៌មាននៅកម្ពុជា។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃលិខិតចំហររបស់លោក មាស សុភ័ណ្ឌ៖

«លិខិតចំហរ ផ្ញេីជូនអង្គភាពសារព័ត៌មាន និងសមាគមសារព័ត៌មានខេបូចាក្នុងនាមអ្នកនាំពាក្យក្រសួងព័ត៌មាន ខ្ញុំសូមផ្ញើលិខិតចំហរនេះ ជូនអង្គភាពសារព័ត៌មាន និងសមាគមគមសារព័ត៌មានខេបូចា ដែលតែងតែលេីកដម្កេីនខ្លួនឯងថាជា អង្គការភាពសារព័ត៌មានឯករាជ្យ មានវិជ្ជាជីវៈ និងគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ឱ្យបានជ្រាបថា៖ ក្នុងអត្ថបទជាភាសាអង់គ្លេស ដែលបានចេញផ្សាយនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៥:៤០នាទីល្ងាច លេីគេហរទំព័រ និងគណនីហ្វេសប៊ុករបស់ខ្លូន ដែលមានចំណងជើងថា «UN says press freedomin Cambodia remains severely restricted» ដែលសរសេរដោយលោក ឃួន ណារីម (Khuon Narim) ត្រង់កឋាខណ្ឌទី១៦ ដែលមានខ្លឹមសារថា «Information Ministry spokesman, Meas Sophorn, rejected the OHCHR findings, saying they came only from interviews with anti-government journalist sand didn’t reflected the over all reality of the mediain the c ountry»។

ត្រង់ចំណុចនេះ (កឋាខណ្ឌខាងលេី) ខ្ញុំសូមសួរទៅអង្គភាពសារព័ត៌មាននេះ ដូចខាងក្រោម៖

*ទី១៖ តេីអង្គភាពសារព័ត៌មានរបស់លោក ដែលសរសេរខ្លឹមសារបែបហ្នឹងថា តេីលោកដកស្រង់សម្ដីខ្ញុំត្រង់ចំណុចណា នៅក្នុងសំណេរឆ្លេីយតប ចំនួន៦ចំណុចរបស់ខ្ញុំទៅកាន់អ្នកសារព័ត៌មានរបស់លោកដែលថា «…ពួកគេសម្ភាសន៍ តែជាមួយអ្នកសារព័ត៌មានដែលប្រឆាំងនឹងរដ្ឋាភិបាល…?» បេីនៅក្នុងសំណេរឆ្លេីយតប ចំនួន៦ចំណុចរបស់ខ្ញុំទៅកាន់អ្នកសារព័ត៌មានរបស់លោកខ្ញុំ ពុំបាននិយាយទាល់តែសោះថា «…ពួកគេសម្ភាសន៍ តែជាមួយអ្នកសារព័ត៌មាន ដែលប្រឆាំងនឹងរដ្ឋាភិបាល…» នោះ។

*ទី២៖ តេីក្រុមលោកដែលសរសេរព័ត៌មានបំភ្លៃការពិតបែបនេះ តេីក្រុមលោកមានចេតនាអ្វីឲ្យពិតប្រាកដ?

*ទី៣៖ បើក្រុមលោកសរសេរបំភ្លៃខុសពីការពិតបែបនេះ តេីអង្គការសារព័ត៌មានលោក ជាអង្គភាពសារព័ត៌មាន ដែលឯករាជ្យមានវិជ្ជាជីវៈ និងគោរពវិជ្ជាជីវៈសារព័ត៌មាន ដូចដែលក្រុមលោក តែងតែអះអាងដែរឬទេ?

ក្នុងការឆ្លេីយតបជាចំហរនេះ «ខ្ញុំសូមឲ្យអង្គភាពសារព័ត៌មានលោក បញ្ជាក់ជូនសាធារណជនជាសាធារណៈ និងស្នេីសុំឲ្យសាធារណជនទាំងអស់ ធ្វេីការវិនិច្ឆ័យដោយខ្លួនឯង ចំពោះអង្គភាពសារព័ត៌មាននេះថា តេីជាអង្គភាពសារព័ត៌ មានបែបណា។ សូមភ្ជាប់មកជាមួយនូវខ្លឹមសារឆ្លេីយតបរបស់ខ្ញុំ ទៅកាន់អ្នកសារព័ត៌មានខេបូចា»។

សូមរំលឹកថា លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន តាមរយៈបណ្តាញព័ត៌មាន Fresh News កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២កន្លងទៅ បានឆ្លើយតបចំនួន៦ចំណុច ពាក់ព័ន្ធនឹងរបាយការណ៍ របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ពាក់ព័ន្ធនឹងសេរីភាពសារព័ត៌មាននៅក្នុងកម្ពុជា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.