ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង

បុរសបីនាក់កាប់សម្លាប់ទៅលើបុរសម្នាក់កាលពីជាងពីខែមុនត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌធ្វើការឃាត់ខ្លួន

បុរសបីនាក់កាប់សម្លាប់ទៅលើបុរសម្នាក់កាលពីជាងពីខែមុនត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌធ្វើការឃាត់ខ្លួន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បុរសបីនាក់កាប់សម្លាប់ទៅលើបុរសម្នាក់កាលពីជាងពីខែមុនត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌធ្វើការឃាត់ខ្លួន

ក្រចេះ ៖ ជនសង្ស័យចំនួន ៣ នាក់ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្នួលដឹកនាំដោយលោកវរសេនីយ៍ឯកចាន់សុខគីមអធិការស្រុកស្នួលក្រោមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ស្នងការ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្នួលបានបើកប្រតិបត្តការសើបអង្កេត ឈានដល់ការចាប់ខ្លួនបានជនសង្ស័យដៃដល់៣នាក់ ដែលបានធ្វើសកម្មភាពកាប់សម្លាប់លើជនរងគ្រោះឈ្មោះឌាន ដាអាយុ ២១ ឆ្នាំបណ្ដាលឲ្យស្លាប់ ដោយរឿងទំនាស់ជិះម៉ូតូវ៉ាគ្នា កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៨.៣០នាទី នៅចំណុចភ្នំព្រិច ស្ថិតនៅភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។

រហូតដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៤ និង ៣០ កម្លាំងជំនាញព្រហ្មទណ្ឌបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំង០២នាក់រួមមាន៖ ១/.ឈ្មោះ ស្រី កទៀត ភេទប្រុស អាយុ២១ឆ្នាំ ២/.ឈ្មោះ ឡុង ឧត្តម(ហៅដំ) ភេទប្រុស អាយុ២៣ឆ្នាំ ។បន្ទាប់ពីរបានទទួលចម្លើយសារភាពរបស់ជនសង្សយ័ទាំង២នាក់ខាងលើ ។លុះដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៣.៣០នាទី សមត្ថកិច្ចយើងបានឈានទៅឃាត់ខ្លួន ជនដៃដល់ម្នាក់ទៀតឈ្មោះ សំ រិទ្ឋី (ហៅធីក្រញាញ់) ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ចំណុចអូរសាឡូង ភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ និង ចាប់យកវត្ថុតាង៖ រួមមានដាវចំនួន០១ដើម និង កាំភ្លើងកែឆ្នៃចំនួន០២ដើម។ ក្នុងពេលសាកសួរជនសង្ស័យឈ្មោះ សំ រិទ្ឋី បានឆ្លើយបដិសេធ ប៉ុន្តែជនសង្ស័យចំនួន ០២ នាក់រួមមាន៖១/.ឈ្មោះ ស្រី កទៀត ភេទប្រុស អាយុ២១ឆ្នាំ ២/.ឈ្មោះ ឡុង ឧត្តម(ហៅដំ) បានឆ្លើយបញ្ផាក់អះអាងចំពោះ សមត្ថកិច្ចយើងថា៖ គឺពិតជាឈ្មោះ សំ រិទ្ឋី(ហៅធីក្រញាញ់) ដែលបានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ចូនទៅការិយាល័យ ជំនាញខេត្តចាត់ការបន្តតាមនីតិវិធី៕

    

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.