ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង

សម្តេចតេជោ ហ៊ុនសែន ៖ ស្តាប់ក្មេងប្រដៅមនុស្សចាស់ កំហូច !វីដេអេ

សម្តេចតេជោ ហ៊ុនសែន ៖ ស្តាប់ក្មេងប្រដៅមនុស្សចាស់ កំហូច !វីដេអេ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេចតេជោ ហ៊ុនសែន ៖ ស្តាប់ក្មេងប្រដៅមនុស្សចាស់ កំហូច !វីដេអេ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះនូវវីដេអូឃ្លីប ដែលជាប្រសាសន៍ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក ដែលបានចំអកអោយ ទណ្ឌិត សម រង្ស៊ី ,ក្នុងនោះសម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍យ៉ាងខ្លីថា, ស្តាប់ក្មេងប្រដៅមនុស្សចាស់កំហូច។

សម្តេចតេជោ ថ្លែងទៀតថា, ធ្វើជាមនុស្សចាស់មកទាស់ជាមួយក្មេងគេហៅថាចាស់ស្ទាវឬចាស់ព្រើល។

ដោយឡែកលោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក ក៏បានវាយបក សម រង្ស៊ី មិនសំចៃមាត់ដែរ ដោយលោកបណ្ឌិតថ្លែងថា, វាជាការហួសចិត្តមួយដែលមនុស្សចាស់ម្នាក់គឺលោក សម រង្ស៊ី ដែលតាំងខ្លួនជាបញ្ញវ័ន្ត និងជាអ្នកនយោបាយចាស់វស្សា បាន ធ្វើការវាយប្រហារ មាក់ងាយរូបខ្ញុំដែលជាក្មេងជំនាន់ក្រោយ ដោយគ្មានការទទួលខុសត្រូវ មួយលើក ជាពីរលើករួចមកហើយ អំពីរឿងសញ្ញាបត្ររបស់ខ្ញុំ។ ខ្ញុំបានបបួលគាត់ភ្នាល់ប៉ុន្តែគាត់មិន ហ៊ានភ្នាល់។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា, ខ្ញុំស្មានថាការវាយប្រហាររបស់គាត់មកលើក្មេងម្នាក់ដូចជារូបខ្ញុំ ពីរដងបានល្មមហើយ ប៉ុន្តែខ្ញុំនឹកស្មានមិនដល់សោះ ដោយ ប៉ុន្មានម៉ោងមុននេះគាត់បានចេញមក វាយប្រហារខ្ញុំរឿងដដែល ទៀតដោយគ្មានការខ្មាស់អៀន គ្មានគុណធម៌ និងគ្មានភាពជា ចាស់ទុំ ឬជាបញ្ញវ័ន្តម្នាក់ដែលទទួលបានការបណ្តុះបណ្តាល កម្រឹតខ្ពស់ រួមទាំងការបណ្ដុះបណ្តាលនៅក្រៅប្រទេសផង។ ជាធម្មតាអ្នករៀនសូត្រ គេមិនដែលមើលងាយអ្នករៀនសូត្រដ៏ទៃ ទេ វាខុសតែគាត់ម្នាក់នេះ ដែលនិយាយគ្មានការទទួលខុសត្រូវ។ ហ៊ានថាអោយគេ តែមិនហ៊ានទទួលខុសត្រូវចំពោះសម្ដីរបស់ខ្លួន ឬមួយក៍លោក សម រង្ស៊ី អស់អ្វីនិយាយហើយ បានជាខំ បង្កើតរឿងដើម្បីចាប់យកការទាក់ទាញ កុំអោយគេភ្លេច។ ឬមួយ ក៏លោកខំប្រឹងវាយប្រហារខ្ញុំ ដើម្បីអោយខ្ញុំផ្តល់តម្លៃអោយលោក តាមរយៈការឆ្លើយតប? ពេលមុនគាត់វាយប្រហារឪពុក របស់ខ្ញុំ រហូតដល់ឪពុករបស់ខ្ញុំគាត់ខ្ចិលនឹងឆ្លើយតបព្រោះគ្មាន តម្លៃអ្វីដែលគាត់ត្រូវឆ្លើយតប។ ប្រហែលជាអញ្ចឹងហើយ បានជា ឥឡូវលោកបែរជាមកវាយដល់ក្មេងជំនាន់ក្រោយទៀត ដោយ សង្ឃឹមថាក្មេងនឹងផ្តល់តម្លៃឆ្លើយតបជាមួយលោក ។

លោកបណ្ឌិតថា, ហេតុដូច្នេះ ខ្ញុំសុំអនុញ្ញាតបន្តិចដើម្បីបកស្រាយអំពីមូលហេតុអ្វី ដែលខ្ញុំបបួលលោក សម រង្សី ភ្នាល់នោះ? ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.