ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ!

ឃាត់ខ្លួន តំណាងក្រុមហ៊ុន យូនីស៊ីធី ២នាក់ ដែលឆបោកប្រាក់ពលរដ្ឋអស់ជាង១០ម៉ឺនដុល្លារ

ឃាត់ខ្លួន តំណាងក្រុមហ៊ុន យូនីស៊ីធី ២នាក់ ដែលឆបោកប្រាក់ពលរដ្ឋអស់ជាង១០ម៉ឺនដុល្លារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

  

ឃាត់ខ្លួន តំណាងក្រុមហ៊ុន យូនីស៊ីធី ២នាក់ ដែលឆបោកប្រាក់ពលរដ្ឋអស់ជាង១០ម៉ឺនដុល្លារ

តាកែវ៖នគបាលស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ បានឃាត់ខ្លួនជនសង្ស័យ២នាក់ដែលជាតំណាងក្រុមហ៊ុន យូនីស៊ីធី ពាក់ព័ន្ធករណីឆបោកប្រាក់ប្រជាពលរដ្ឋនៅក្នុងកំពត និង ខេត្តតាកែវ ជាង១០ម៉ឺនដុល្លារអាមេរិក ។

លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគបាលស្រុកត្រាំកក់ ថ្លែងថា ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នេះ បន្ទាប់ពីមានប្រជាពលរដ្ឋចំនួន៤នាក់ បានមកដាក់ពាក្យបណ្ដឹងដល់សមត្ថកិច្ចស្រុកត្រាំកក់ ។

ជនសង្ស័យទាំង២នាក់ មានឈ្មោះ ជៀន វុទ្ធី អាយុ២៧ឆ្នាំ រស់នៅភូមិចំការបីឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប និង ឈ្មោះ ឈិន វ៉េត អាយុ៣៧ឆ្នាំ រស់នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ។

លោកអធិការស្រុកត្រាំកក់ បានបន្តថា ជនរងគ្រោះដែលបានដាក់ពាក្យបណ្ដឹង ទី១ ឈ្មោះ ចាន់ ចី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិដំណាក់ឈើក្រម ឃុំស្នាយអញ្ជឹត ស្រុកជុំគីរី ខេត្តកំពត ត្រូវជនសង្ស័យឆបោកប្រាក់អស់ ២៨០០០ដុល្លារ និងប្រាក់រៀលអស់ ៦លានរៀល។ ទី២ ឈ្មោះ ណុប ចាន់ណា ភេទស្រីអាយុ៤០ឆ្នាំ រស់នៅភូមិប្រមូល ឃុំត្រមែង ស្រុកឈូក ខេត្តកំពត ត្រូវជនសង្ស័យឆបោកប្រាក់អស់៣៨៣០០ដុល្លារ។ ទី៣ឈ្មោះ កយ ជា ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិព្រៃខ្ជាយ ឃុំស្នាយអញ្ជឹត ស្រុកជុំគីរី ខេត្តកំពត ត្រូវជនសង្ស័យឆបោកប្រាក់អស់ប្រាក់អស់ ៧០០០ដុល្លារ និងទី៤ ឈ្មោះ ស៊ឺម ហ៊ីម ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ត្រូវជនសង្ស័យឆបោកប្រាក់អស់ ៤០០០០ដុល្លារ។

លោកអធិការស្រុកត្រាំកក់ ឌុក ធីយ៉ា បានបន្ថែមថា ក្រោយពីទទួលបណ្ដឹងនឹងដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោស្នងការ ព្រមទាំងមានការដឹកនាំសម្របសម្រួលនីតិវិធីដោយ ឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ សមត្ថកិច្ចក៍បានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ មកសាកសួរកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

ដោយឡែក លោកស្រី កយ ជា តំណាងឲ្យក្រុមប្រជាពលរដ្ឋទាំង ៤នាក់ ខាងលើ បានថ្លែងឲ្យដឹងថា ជនរងគ្រោះសង្ឃឹមថាសមត្ថកិច្ចក៏ដូចជាតុលាការ នឹងជួយធ្វើយ៉ាងណាអោយជនសង្ស័យក៏ដូចជាតំណាងក្រុមហ៊ុនយូនីស៊ីធី សងប្រាក់ត្រលប់មកពួកគាត់វិញព្រោះលុយ ដែលពួកគាត់យកទៅអោយក្រុមហ៊ុន គឺជាលុយដែលទៅខ្ចីតាមគ្រឹះស្ថានហិរញ្ញវត្ថុ និងលុយមួយចំនួនទៀតបានទៅខ្ចីចងការគេដែលនាំឲ្យទាំងលុយការនិងដើមចេះតែឡើងជារៀងរាល់ថ្ងៃ ៕ 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.