ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ទទួលជួបស្វាគមន៍ និងពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូនេស៊ី

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ទទួលជួបស្វាគមន៍ និងពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូនេស៊ី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ទទួលជួបស្វាគមន៍ និងពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូនេស៊ី

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ​ បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយលោកស្រី​ RETNO L.P MARSUDI រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងជំនួបពិភាក្សាការងារ  ភាគីឥណ្ឌូនេស៊ី បានថ្លែងអំណរគុណដល់កងកម្លាំងនគរបាលជាតិកម្ពុជា ដែលបានខិតខំប្រឹងប្រែងជួយសង្គ្រោះពលរដ្ឋឥណ្ឌូនេស៊ីរងគ្រោះនៅក្នុងប្រទេសកម្ពុជា។

ក្រៅពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ និងយល់ស្របគ្នាលើការងារមួយចំនួន ដើម្បីបន្តអនុវត្ត  គឺការជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរគ្រប់ប្រភេទ ជាពិសេសបទល្មើសជូញដូរមនុស្សតាមប្រព័ន្ធបច្ចេកវិទ្យា និងជំរុញកិច្ចសហប្រតិបត្តការឲ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅដោយបង្កើតយន្តការផ្លាស់ប្តូរព័ត៌មានបម្រើឲ្យការស៊ើបអង្កេត ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ការបង្កើតឲ្យមានមន្ត្រីបង្គោលដើម្បីផ្តល់ព័ត៌មាន និងគំនិតផ្តួចផ្តើមបង្កើតអនុស្សារណៈយោគយល់គ្នា (MOU) ដែលជាមូលដ្ឋានសម្រាប់បម្រើឲ្យការចាត់តាំងអនុវត្ត និងគាំទ្រឲ្យក្រុមបចេ្ចកទេសកងកម្លាំងនគរបាលជាតិនៃប្រទេសទាំងពីរ។

ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាដើម្បីស្វែងរកវិធីសាស្ត្រ និងយុទ្ធសាស្ត្រក្នុងការទប់ស្កាត់ និងលុបបំបាត់ឲ្យដល់ឬសគល់នៃបណ្តាញឧក្រិដ្ឋជនជួញដូរមនុស្សទាំងនៅឥណ្ឌូនេស៊ី និងនៅប្រទេសកម្ពុជា។

លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានរំលឹកអំពីគុណបំណាច់របស់កងទ័ពឥណ្ឌូនេស៊ីក្នុងបេសកកម្មស្វែងរកសន្តិភាពជូនប្រទេសកម្ពុជាក្នុងទស្សវត្សទី៩០ផងដែរ។

ជាចុងក្រោយ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានជូពរ លោកស្រី RETNO L.P MARSUDI និងសហការី ក្នុងការស្នាក់នៅកម្ពុជា សូមមានសុខភាពល្អ សប្បាយរីករាយ និងជោគជ័យក្នុងការបំពេញភារកិច្ច ៕

                     

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.