ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ!

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside)

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃបច្ចុប្បន្ននេះ បានថ្លែងថា កម្ពុជាតូច ប្រជាជនតិច ប៉ុន្តែផលជលផល ឬកសិផលមានផលច្រើន ដូច្នេះរាជរដ្ឋាភិបាល ទើបប្រឹងប្រែងរកទីផ្សារនៅក្រៅប្រទេស ដើម្បីនាំចេញជលផល និងកសិផល ដែលសល់ពីការហូបទាំងនោះ និងដើម្បីផ្តល់ប្រយោជន៍ដល់កសិករ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់បែបនេះ ធ្វើឡើង ក្នុងឱកាសដែលសម្តេចអញ្ជើញប្រារព្ធទិវាមច្ឆជាតិ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦។

សម្តេចបវរធិបតី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសយើងជាប្រទេសតូច ហើយជាពិសេសដែលនាំចេញទៅក្រៅ ទីផ្សារកសិផលគឺសំខាន់ បរិមាណ និងតម្លៃដែលយើងត្រូវខិតខំ ដើម្បីផ្ទេរទៅឱ្យកសិកររបស់យើង បើមានផលិតផលហើយ យើងនាំចេញអត់បាន នៅក្នុងប្រទេសយើងប្រជាជន១៧លាននាក់ យើងហូបអត់អស់ទេ ។ឧទាហរណ៍ ក្នុងមួយឆ្នាំយើងផលិតស្រូវបាន១២លានតោន ១៧លាននាក់យើងប្រើអស់ខ្ទង់តែ៥ទៅ៦លានតោន អ៊ីចឹងសល់ពាក់កណ្តាលទៀត យើងត្រូវធានា នូវទីផ្សារ»។

សម្តេចនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ការចរចា និងការបើកច្រកទីផ្សារផ្សេងៗដែលរដ្ឋាភិបាលបានធ្វើនាពេលកន្លង គឺជាកិច្ចការសំខាន់ ដែលរាជរដ្ឋាភិបាលខិតខំ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល ដោយក្រសួងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបម្រើឱ្យកសិករ ព្រមទាំងការរកទីផ្សារ ដើម្បីបង្កើតឱកាស និងរកច្រកឱ្យកសិករអាចនាំចេញ។

សម្តេចបវរធិបតីបាន បន្ថែមថា ជាការពិត កសិករមិនអាចនាំចេញដោយខ្លួនឯងបាននោះទេ តែត្រូវធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញទៅតាមបណ្តាប្រទេសនានា ដូច្នេះហើយទើបរាជរដ្ឋាភិបាលព្យាបាលក្នុងការចរចាបើកទីផ្សារ បើទោះបីជាមិនងាយស្រួលក៏ដោយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.