(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់
តាមលំដាប់ថ្នាក់។
អនុក្រឹត្យនេះ កំណត់អំពីឯកសណ្ឋានផ្លូវការរបស់គោរមវន្តតាមលំដាប់ថ្នាក់ ក្នុងគោលបំណងដើម្បីធានា ឱ្យមានឯកសណ្ឋានភាព ការលើកទឹកចិត្ត និងការពង្រឹងការទទួលខុសត្រូវក្នុងការអនុវត្តការងារផ្នែកសង្គមកិច្ច ការលើកតម្កើងកិត្តិយស សីលធម៌ គុណតម្លៃ និងសេចក្តីថ្លៃថ្នូរនៃគោរមងារឧកញ៉ា៕




