នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ ទទួលការងារបុគ្គលិកនិងធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងប្រតិភូនៃអគ្គស្នងការនគរបាលជាតិ។ បានអញ្ជើញជាអធិបតីក្នុងពិធី” ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។ ក្នុងពិធីនេះផងដែរមានការអញ្ជើញចូលរួមពី លោកវរសេនីយ៍ឯក ជា ចិត្រា ស្នងការនគរបាលខេត្ត ព្រមទាំងលោក លោកស្រីស្នងការរង លោកនាយ នាយរងការិយាល័យ លោកអធិការនគរបាលក្រុងស្រុកទាំង៥ លោកនាយប៉ុស្តិ៍ទ្វារទ្វេភាគីទាំង៣ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ ឃុំសង្កាត់និងមន្រ្តីនគរបាលជាច្រើនរូបទៀត។
-ទន្ទឹមគ្នានោះផងដែរ លោកវរសេនីយ៍ឯក ជា ចិត្រា ស្នងការនគរបាលខេត្ត បានអានរបាយការណ៍ស្វាគមន៍ជូនចំពោះគណ:អធិបតីនិងអង្គពិធីទាំងមូល ដើម្បីជូនជ្រាបស្តីពីលក្ខណ:ភូមិសាស្រ្តក្នុងខេត្តមណ្ឌលគិរី និងកិច្ចប្រត្តិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្ន្ងុងទូទាំងខេត្តមណ្ឌលគិរី។
-បន្ទាប់មក លោកឧត្តមសេនីយ៍ទោ ភិធេយ្យ សុភរ័ត្ន នាយការិយាល័យបុគ្គលិកនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឡើងអានអនុក្រិត្យ និងសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីការប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរបាលនៃស្នងការនគរបាលខេត្តមណ្ឌលគិរី។
-សូមបញ្ជាក់ផងដែរថាមន្រ្តីនគរបាលដែលបានតែងតាំងចំនួន ៣២រូប ព្រមទាំងលោកវរសេនីយ៍ឯក ជានចិត្រា ស្នងការនគរបាលខេត្ត ត្រូវបានតំឡើងឋានន្តរសក្តិឧត្តមសេនីយ៍ត្រី ។
-ប្រសាសន៍ផ្តាំផ្ញើរបស់ ឯកឧត្តម ឧត្តមសេនីយឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ផ្តាំផ្ញើដល់មន្រ្តីនគរបាល ដែលទើបបានទទួលមុខតំណែងថ្មី ត្រូវខិតខំបំពេញតួនាទីភារកិច្ច អោយបានត្រឹមត្រូវនិងត្រូវចេះគ្រប់គ្រងការងារជំនាញពិតប្រាកដ ដើម្បីសម្រេចគោលដៅ ផែនការរបស់អង្គភាពត្រូវត្រួតពិនិត្យរាល់សកម្មភាព ដែលបានដាក់ឱ្យត្រូវគ្រប់គ្រងកម្លាំងឱ្យបានច្បាស់លាស់ក្នុងការគ្រប់ គ្រងកម្លាំងក្នុងផែនជំនាញនិមួយៗ ត្រូវគ្រប់គ្រងកម្លាំងឱ្យបានច្បាស់និងត្រូវបោសសម្អាតឱ្យអស់នៅបទល្មើស (online scams) អោយអស់នៅក្នុងខេត្តមណ្ឌលគិរី ត្រូវគ្រប់គ្រងជនបរទេសនៅតាមផ្ទះសំណាក់ និងសណ្ឋាគារឱ្យបានត្រឹមត្រូវ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តន៍នៅគោល នយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពនិងត្រូវខិតខំយកចិត្តទុកដាក់ អនុវត្តន៍នៅអនុក្រិត្យលេខ០៤ ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ ឱ្យបានច្បាស់លាស់ត្រឹមត្រូវ និងប្រើប្រាស់ឱ្យចំគោលដៅ។
ជាចុងក្រោយសូមអោយមន្រ្តីនគរបាលទាំងអស់ត្រូវចូលរួមសហការការងារ ជាមួយ លោក ឧត្តមសេនីយ៍ត្រី ស្នងការដែលទើបនិងបានតំឡើងឋានន្តរសក្តិថ្មី អោយបានល្អប្រសើ ៕




