ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ!

ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន!

ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

តើមានមោទនភាពហួសហេតុ = Overproud មានផលអវិជ្ជមានបែបណាចំពោះខ្លួនយើង?

ខ្ញុំបាទបានអានអត្ថបទជាច្រើនពាក់ព័ន្ធនឹងពាក្យ មោទនភាពហួសហេតុ និងអំនួត ហើយអ្វីសំខាន់ ចង់ចែករំលែកការយល់ដឹងខ្លះ សម្រាប់មេរៀនពិសោធក្នុងជីវិតរបស់មនុស្សយើង។ ខ្ញុំបាទមិនមែនជាអ្នកចេះដឹងទេ គ្រាន់តែបានអានឃើញល្អ យកមកសង្ខេបចែករំលែកជាពុទ្ធិ។

មនុស្សយើងនៅពេលមានមោទនភាពហួសហេតុពេក នឹងមានផលអវិជ្ជាមានលើខ្លួនឯងរហូតទៅជា “រោគសញ្ញា” នៃអំនួតកាន់តែខ្លាំងឡើង។ រោគសញ្ញានោះអាចប៉ះពាល់ខ្លួនឯងដូចខាងក្រោម៖

១-រារាំងការលួតលាស់៖ នៅពេលដែលមនុស្សយើងមោទនភាពខ្លាំងពេកចំពោះអ្វីដែលខ្លួនមាន ឬសម្រេចបានជោគជ័យ នោះការអភិវឌ្ឍខ្លួនឯងនឹងត្រូវបានរារាំង។ ព្រោះអារម្មណ៍នៃមោទនភាពខ្លាំងនេះ នឹងគិតថាខ្លួនឯងពូកែជាងអ្នកដទៃ មានតម្លៃជាងអ្នកដទៃ រហូតអាចធ្វើឱ្យខ្លួនឯងភ្លេចថា “ភ្នំមួយខ្ពស់ គង់មានភ្នំមួយទៀតខ្ពស់ជាង” ទីបំផុតមនុស្សនោះអាចលែងមានអារម្មណ៍ថា ត្រូវអភិវឌ្ឍខ្លួនឯងទៀតហើយ ព្រោះមោទនភាពខ្លាំងរបស់គាត់បានប្រែទៅជា ក្រអឺតក្រទម។

២-នៅពេលអំនួត គឺនឹងបញ្ចេញចរិតក្អេងក្អាង ហើយអាចមើលស្រាលអ្នកដទៃដែលមិនដល់ខ្លួន ដោយសារតែមានអារម្មណ៍ថា ខ្លួនឯងអស្ចារ្យ, ខ្លាំង, អ្នកដទៃមិនដល់ខ្លួនឯង។ អំនួតនឹងធ្វើឱ្យមនុស្សយើងលែងស្គាល់ទាបខ្ពស់ ហើយបន្តអំនួតជារឿយៗ រហូតលង់កាន់តែជ្រៅទៅៗ។

៣-ការមានអំនួតជ្រុល នឹងធ្វើឱ្យមនុស្សយើងមានទំនុកចិត្តខ្ពស់ពេក ពិបាកទទួលយកការផ្តល់យោបល់ពីអ្នកដទៃ ដោយមិនដឹងខ្លួន ហើយនិងក្លាយជាមនុស្សប្រឆាំងនឹងការរិះគន់ ទោះបីការរិះគន់នោះក្នុងន័យស្ថាបនាក៏ដោយ ក៏មិនបានគិតថាមានប្រយោជន៍ទៀតទេ ព្រោះកំពុងគិតថា ពួកគេច្រណែននឹងភាពជោគជ័យរបស់ខ្លួនទៅវិញ។

៤-រោគសញ្ញានៃអំនួត នឹងកាន់តែរីកធំទៅៗ អាចវិវត្តន៍ទៅជាភាពឆ្មើងឆ្មៃ ភាពក្រអឺតក្រទម គួបផ្សំជាមួយនឹងអាកប្បកិរិយាដែលមើលងាយអ្នកដទៃ ព្រោះគិតថាពួកគេមិនស្មើនឹងខ្លួន ទីបំផុត រោគសញ្ញានេះ ក្លាយជាតួឯក “មានតែអញ់ អត់ពីអញ់គ្មាននរណាធ្វើកើតទេ”។

៥-បរិយាកាសសង្គមនឹងជ្រើសរើសនៅឆ្ងាយពីយើង ជាមួយនឹងការគិតថា យើងគឺជាអ្នកអស្ចារ្យបំផុតដោយសារ តែមោទនភាពហួសហេតុ ដែលបណ្តាលឱ្យមានរោគសញ្ញាតួឯកខ្ពស់។ មនុស្សនៅជុំវិញនឹងមានអារម្មណ៍ថា ភាពក្រអឺតក្រទមរបស់យើងមិនអាចអត់ឱនបានទៀតទេ។

ជារួម តម្លៃរបស់មនុស្សយើង មិនមែនឋិតនៅលើយើងជាអ្នកឱ្យទេ គឺឋិតនៅលើអ្នកដទៃជាអ្នកឱ្យមកយើង “កុំអង្គុយលើអង្អេរ លើកខ្លួនឯង”។ តម្លៃខុសពីសេចក្តីសុខ “សេចក្តីសុខកើតចេញពីខ្លួនយើង” បើយើងរំពឹងសេចក្តីសុខពីអ្នកដទៃផ្តល់ឱ្យ អ្វីដែលយើងទទួលបាន គឺមានតែការខកចិត្តតែប៉ុណ្ណោះ។

ចុងក្រោយ យើងនៅតែជាយើង កុំខ្វល់ច្រើន យកការទូន្មានរបស់មេខ្ញុំមកអនុវត្ត ខ្លីខ្លឹមខ្លាំង គឺ ទទួលយកបានអត់? បើទទួលយកបាន យើងកែ តែបើទទួលយកមិនបានទេ បំភ្លេច គឺអត្ថបទនេះចប់ត្រឹមហ្នឹង។ សូមអរគុណ។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.