ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ណែនាំឲ្យបង្កើនប្រសិទ្ធភាពក្នុងការងារទប់ស្កាត់ និងបង្រ្កាបអំពើរត់គេចពន្ធគ្រប់ប្រភេទ ឲ្យកាន់មានប្រសិទ្ធភាពខ្ពស់ថែមទៀត

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ណែនាំឲ្យបង្កើនប្រសិទ្ធភាពក្នុងការងារទប់ស្កាត់ និងបង្រ្កាបអំពើរត់គេចពន្ធគ្រប់ប្រភេទ ឲ្យកាន់មានប្រសិទ្ធភាពខ្ពស់ថែមទៀត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណ:កម្មាធិការអន្តរក្រសួង នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ស្តីពីវិធានការបង្កើនប្រសិទ្ធភាពក្នុងការងារទប់ស្កាត់និងបង្រ្កាបអំពើរត់គេចពន្ធ តាមប្រព័ន្ធវីដេអូ Zoom ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន សាលារាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ)។

កិច្ចប្រជុំនេះ មានគោលបំណង (១)ផ្សព្វផ្សាយបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ដែលជាបទបញ្ជាថ្មីជំនួសឲ្យបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៥, (២)ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាធិការអន្តរក្រសួងអនុវត្តបទបញ្ជាលេខ ០១ បបចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២, និង (៣)ពិភាក្សាការអនុវត្តបទបញ្ជាឲ្យទទួលបានប្រសិទ្ធភាព។

អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការគាំទ្រដល់ អគរ ដែលនាំឲ្យការងារប្រមូលចំណូលពន្ធនិងអាករ ការងារកិច្ចសម្រួលពាណិជ្ជកម្ម និងការងារទប់ស្កាត់និងបង្រ្កាបអំពើរត់គេចពន្ធនិងបទល្មើសឆ្លងដែននានា ក្នុងរយៈពេលកន្លងមកទទួលបានលទ្ធផល ល្អប្រសើរ។

ចំណូលប្រមូលបានដោយ អគរ បានរួមចំណែកយ៉ាងសំខាន់ធ្វើឲ្យរាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធានាចំណាយ និងដោះស្រាយបាននូវបញ្ហាអាទិភាពនានា ដូចជា ការបើកប្រាក់បៀវត្ស ជូនមន្ត្រីរាជការបានទាន់ពេលវេលា ការអភិវឌ្ឍសង្គម និងការទប់ស្កាត់និងបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាដើម។ ការងារបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធនិងបទល្មើសឆ្លងដែននានា មិនត្រឹមតែបានពង្រឹងការប្រមូលចំណូលពន្ធនិងអាករប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការងារការពារសន្តិសុខ សុវត្ថិភាពសង្គម ការលើកកម្ពស់អនុលោមភាពរបស់ធុរជន និងធានានូវបរិយាកាសប្រកួតប្រជែងប្រកបដោយសមធម៌ផងដែរ។

ក្រោយពីបានពិភាក្សានិងទទួលនូវធាតុចូលពីអង្គប្រជុំ អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង បានផ្តល់ការណែនាំមួយចំនួនសម្រាប់អនុវត្ត ដូចខាងក្រោម៖

១៖ ស្នើបន្តផ្សព្វផ្សាយនិងណែនាំឱ្យបានស៊ីជម្រៅដល់មន្ត្រីរាជការក្រោមឱវាទ ឲ្យបានជ្រួតជ្រាបនូវខ្លឹមសារ បទបញ្ជានេះ ហើយរួមគ្នាចៀសវាងរាល់អំពើអសកម្ម ទោះដោយអចេតនាក្តី ឬដោយភ័ន្តច្រឡំ ឬដោយ កត្តាផ្សេងទៀតក្តី។ ទាំងអស់គ្នាត្រូវធ្វើជាមន្ត្រីគំរូក្នុងការបម្រើសេវាសាធារណៈ និងត្រូវចូលរួមយ៉ាងសកម្មក្នុងកម្មវិធីកែទម្រង់ស៊ីជម្រៅមុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្ម ក៏ដូចជាសហការលើកកម្ពស់វប្បធម៌ពន្ធ និងការគោរពបទប្បញ្ញត្តិច្បាប់ទាំងឡាយ រួមទាំងការពារសុខភាពសុវត្ថិភាពសាធារណៈ និងសន្តិសុខសង្គមជាតិ។

២៖ ប្រសិនបើការអនុវត្តការងារជាក់ស្តែងក្នុងផ្នែកណាមួយជួបបញ្ហាប្រទាំងប្រទើស ឬបញ្ហាប្រឈមទាំងក្នុងការប្រមូលចំណូល ការសម្រួលពាណិជ្ជកម្ម និងការប្រឆាំងអំពើរត់គេចពន្ធ, ស្នើក្រសួង-ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ប្រើប្រាស់យន្តការគណៈកម្មាធិការអន្តរក្រសួងអនុវត្តលិខិតបញ្ជាលេខ ០១ បប ដើម្បីសម្របសម្រួលនិងដោះស្រាយបញ្ហា ជាពិសេសតាមរយៈយន្តការតេឡេក្រាម ដែលអង្គប្រជុំបានឯកភាពគ្នាបង្កើតឡើង។

៣៖ សូមលើកទឹកចិត្តឲ្យបន្តចូលរួមគាំទ្រពេញលេញដល់ អគរ ក្នុងការទប់ស្កាត់និងបង្ក្រាបអំពើរត់គេចពន្ធគ្រប់ប្រភេទ ឲ្យបានទទួលជោគជ័យកាន់តែខ្លាំងក្លាឡើងថែមទៀត ក្នុងគោលដៅជំរុញការប្រមូល ចំណូលចូលថវិការដ្ឋ, ការជំរុញឲ្យមានការគោរពច្បាប់កាន់តែប្រសើរ, ការកាត់បន្ថយជាអតិបរមានូវអំពើរត់គេចពន្ធនិងបទល្មើសផ្សេងៗទៀត, ការជំរុញនិងការលើកទឹកចិត្តដល់ការវិនិយោគ, និងការធានាបាននូវបរិយាកាសប្រកួតប្រជែង ដោយយុត្តិធម៌នៅលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង សង្ឃឹមយ៉ាងមុតមាំថា ក្រសួង-ស្ថាប័ន សាលារាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បន្តចូលរួមសហការគ្នាយ៉ាងជិតស្និទ្ធ ផ្តល់ការគាំទ្រយ៉ាងពេញលេញប្រកបដោយការទទួលខុសត្រូវខ្ពស់ ភាតរភាព សាមគ្គីភាពជាមួយ អគរ ក្នុងការអនុវត្តវិធានការចាំបាច់នានា ក្នុងការទប់ស្កាត់អំពើរត់គេចពន្ធឱ្យកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រទេស និងជាតិយើងទាំងមូល៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.