ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី

រដ្ឋមន្រ្តី វង សូត ផ្តល់អនុសាសន៍៤ចំណុច ដើម្បីលើកស្ទួយ និងអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

រដ្ឋមន្រ្តី វង សូត ផ្តល់អនុសាសន៍៤ចំណុច ដើម្បីលើកស្ទួយ និងអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់អនុសាសន៍សំខាន់ៗ៤ចំណុច ដើម្បីលើកស្ទួយ និងអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ការផ្តល់អនុសាសន៍នេះ ធ្វើឡើងក្នុង ពិធីអបអរសាទរប្រគល់វិញ្ញាបនបត្រវិជ្ជាជីវៈ និងសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជូនដល់សិស្ស និស្សិតនៃវិទ្យាស្ថានជាតិសង្គមកិច្ច រៀបចំឡើង នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។

អនុសាសន៍សំខាន់ៗ៤ចំណុចរួមមាន៖

១៖ បន្តខិតខំជំរុញការបណ្តុះបណ្តាលធនធានមនុស្ស ជាប្រចាំសមដៅលើកម្ពស់ចំណេះដឹង និងចំណេះធ្វើ ប្រកបដោយគុណភាពស្របតាមស្ថានភាពនៃវិស័យអប់រំ និងទីផ្សារការងារ។

២៖ បន្តអភិវឌ្ឍការអប់រំបែបឌីជីថល សម្រាប់ការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងបរិការណ៍សេដ្ឋកិច្ចធីជីថល តាមរយៈការធ្វើសមាហរណកម្មបច្ចេកទេសវិទ្យាឌីជីថល ទៅគ្រប់កម្រិតកម្មវិធីសិក្សា។

៣៖ បន្តពង្រឹង និងលើកកម្ពស់គុណភាពអប់រំ និងអភិបាលកិច្ចរបស់វិទ្យាស្ថានជាតិសង្គមកិច្ច តាមរៈការធ្វើទំនើបកម្មវិធីសាស្រ្តបង្រៀនថ្មី កម្មវិធិសិក្សា និងប្រព័ន្ធគ្រប់គ្រង។

៤៖ បន្តលម្អបរិស្ថានសិក្សា ធនធានសិក្សា និងហេដ្ឋារដចនាសម្ព័ន្ធរូបវន្ត ឲ្យបានល្អប្រសើរថែមទៀត។

បន្ថែមពីលើនេះ លោក វង សូត ក៏បានសម្តែងការអបអរសាទរជាមួយសិស្ស និស្សិតជ័យលាភីចំនួន១៩៦នាក់ ក្នុងនោះស្រី៩៦នាក់ និស្សិតបរទេស១០នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ស្របតាមកម្មវិធិសិក្សាកម្រិតវិញញាបនបត្រវិជ្ជាជីវៈ និងកម្រិតបរិញ្ញាបត្រនៃវិទ្យាស្ថានជាតិសង្គមកិច្ច។

លោកបានលើកឡើងថា នេះជាលើកទី៣ហើយ គិតចាប់តាំងពិឆ្នាំ២០១៧ ដែលលោកបានប្រគល់សញ្ញាបត្រជូនដល់សិស្ស និស្សិតជ័យលាភី សម្រាប់វិទ្យាស្ថានជាតិសង្គមកិច្ច ដែលចាត់ទុកថានេះ ជាការរួមចំណែក លើកកម្ពស់ការអភិឌ្ឍធនធានមនុស្សផ្នែកសង្គមកិច្ច ទោះបីមានបញ្ហាប្រឈមនៃការរីករាលដាលនៃជំងឺកូវីដ១៩ អស់រយៈពេលជាង២ឆ្នាំកន្លងមកនេះ ក្នុងន័យធានាបាននូវនិរន្តរភាពការងារអប់រំ និងធានាបាននូវសុវត្ថិភាពអប់រំបណ្តុះបណ្តាលស្របតាមកម្មវិធីបានកំណត់។

នៅក្នុងឳកាសនោះដែរ លោក ខុម ផលលឿន នាយកវិទ្យាស្ថានជាតិសង្គមកិច្ច បានលើកឡើងថា រយៈពេលប្រមាណ១០ឆ្នាំមកនេះ វិទ្យាស្ថានជាតិសង្គមកិច្ច បានដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលរយៈពេលខ្លី មធ្យម និងវែង ទៅតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍរបស់ខ្លួនស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាព៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.