ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង

ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ 

ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ 

​ ដោយអនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​ នគរបាល​ខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ លោក​ វរសេនីយ៍ទោ​ ភួង​ចន្ទ័តារា​ ស្នងការរង​ ជំនួយ​ការ​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ លោក​ឧត្ដមសេនីយ៍​ត្រី​ នូ​ ​ជីវ័ន្ត​ ស្នងការរង​ ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ នៅ​ថ្ងៃទី​ ៣០​ ខែ​ កក្កដា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ១២:០៤​ នាទី​ នៅ​ចំណុច​ភូមិ​អូរជ្រៅ​ សង្កាត់​អូរជ្រៅ​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការរិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ដែល​ដឹកនាំ​ដោយ​ លោក​ វរសេនីយ៍ទោ​ វ៉ាន់​ តារា​ ជា​នាយរង​ការិយាល័យ​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បវេល​ ដែលដឹកនាំ​ដោយ​លោក​ វរសេនីយ៍ឯក​ សុខ​ សារិន​ ជា​អធិការ​ និង​ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ ដែល​ដឹកនាំ​ដោយ​លោក​ វរសេនីយ៍ឯក​ សៅ​ សារឿន​ ជា​អធិការ​ ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ លួច​ (​ យក​ម៉ូតូ​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ០​១​ នាក់​ ឈ្មោះ​ ផល​ រិទ្ធិ​ ហៅ​ ខ្លា​ ភេទប្រុស​ អាយុ​ ៣២​ ឆ្នាំ​ មានទីលំនៅ​មិន​ពិត​ប្រាកដ​ មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ។

 កាលពី​ថ្ងៃទី​ ២៧​ ខែ​ កក្កដា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ប្រហែល​ ២១:១០​នាទី​ នៅ​ចំណុច​ក្រុមទី​០១​ ភូមិ​បវេល១​ ឃុំបវេល​ ស្រុក​បវេល​ ខេត្តបាត់ដំបង​ ជនសង្ស័យ​ខាង​លេី​ បាន​ធ្វេី​សកម្មភាព​ ចូល​លួច​យក​ម៉ូតូ​ ០១​ គ្រឿង​ម៉ាក​ ហុងដា​ឌ្រីម​ ពណ៌​ ខ្មៅ​ ស៊េរី​ ឆ្នាំ​ ២០២២​ លេខ​តួ​-ម៉ាស៊ីន​ 6206406 ពាក់ស្លាកលេខ​ កំពង់ចាម​ 1AB-7749 ដែល​ជា​របស់​ជនរងគ្រោះ​ឈ្មោះ​ ឆុន​ រីម​ឆេង​ ភេទប្រុស​ អាយុ​ ៣៧​ឆ្នាំ​ មានទីលំនៅ​ ភូមិ​គឹងណាយ​ ឃុំ​គឹងណាយ​ ស្រុក​ព្រៃឈរ​ ខេត្ត​កំពង់ចាម​ បច្ចុប្បន្ន​មក​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ភូមិ​បវេល១​ ឃុំ​បវេល​ ស្រុក​បវេល​ ខេត្តបាត់ដំបង​ រួច​ជិះ​រត់​គេច​ខ្លួន​ទៅ​ក្រុង​ប៉ោយប៉ែត​បាត់​ រហូត​ដល់​ថ្ងៃ​ខែ​ឆ្នាំ​ ខាង​លេី​ ទេីប​កម្លាំង​យេីង​សហការ​គ្នា​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ ។

📍 វត្ថុតាង​ដកហូត​រួម​មាន​ ៖​
-​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ ពណ៌​ ខ្មៅ​ ស៊េរី​ឆ្នាំ​ ២០១៩​ គ្មាន​ស្លាកលេខ​ ០១​ គ្រឿង​
-​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ ពណ៌​ ខ្មៅ​ ស៊េរី​ឆ្នាំ​ ២០២២​ គ្មាន​ស្លាកលេខ​ ០១​ គ្រឿង​ (​ ជា​របស់​ជនរងគ្រោះ​ )​

​ បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.