ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន!

ព្រឹកថ្ងៃនេះសម្តេចពិជ័យសេនា និងឯកអគ្គរដ្ឋទូតចិន អញ្ជើញបើកការដ្ឋានសាងសង់សមិទ្ធផលមួយចំនួន នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម

ព្រឹកថ្ងៃនេះសម្តេចពិជ័យសេនា និងឯកអគ្គរដ្ឋទូតចិន អញ្ជើញបើកការដ្ឋានសាងសង់សមិទ្ធផលមួយចំនួន នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ព្រះសីហនុ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា (Drydock, Slipway) ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ។

ការការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លងនេះ គឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ដល់កងទ័ពជើងទឹកកម្ពុជា ផ្ដោតលើចំណុចសំខាន់ៗដូចខាងក្រោម៖

ទី១៖ រៀបចំស្តារទីតាំងរបស់កងទ័ពជើងទឹក នៅមូលដ្ឋានរាមសំដៅធ្វើឱ្យមានលទ្ធភាពគ្រប់គ្រងពិតប្រាកដលើទីតាំងភូមិសាស្ត្រដែលមានស្រាប់ ឱ្យមានជំរុំបន្ទាយដែលមានអគារទីបញ្ជាការ, អគារបំពេញការងារគ្រប់ផ្នែកដូចជា៖ អគារសាលប្រជុំ, អគារឃ្លាំង, អគារកម្សាន្ត, អាហារដ្ឋាន, ទីលានកីឡា, អគារទទួលភ្ញៀវជាតិ-អន្តរជាតិស្តង់ដារកម្រិតខ្ពស់, ការកសាងប្រព័ន្ធអគ្គិសនី, ប្រព័ន្ធទឹកស្អាត, ប្រព័ន្ធលូបង្ហូរទឹក។ល។

ទី២៖ ជួយជួសជុលនាវាចាស់ៗ ដែលអស់ពេលវេលាប្រើប្រាស់ ដែលកងទ័ពជើងទឹកភាគីកម្ពុជា ពុំមានលទ្ធភាពជួសជុល ចំនួន០៨គ្រឿង យកទៅជួសជុលនៅប្រទេសចិន និងដុកបណ្តែតចំនួន ០២គ្រឿង (០១គ្រឿង ចំណុះ ៦០០តោន ជួសជុលនៅប្រទេសចិន និង ០១គ្រឿងទៀត ចំណុះ ៧០០តោន ជួសជុលនៅប្រទេសកម្ពុជា) និងជួយបំពេញបន្ថែមនូវនាវាសម្រាប់បម្រើការបច្ចេកទេសដូចជា៖ នាវាអូសសណ្ដោងចំនួន ០២គ្រឿង (ទំហំផ្ទុក ១០០តោន ចំនួន០១គ្រឿង និង៥០តោន ចំនួន០១គ្រឿង) នាវាដឹកស្បៀងគ្រឿងបរិក្ខារ ចំនួន ០១គ្រឿង និងត្រៀមលើកគម្រោងសម្ភារៈ ឧបករណ៍ផ្សេងៗទៀត តាមការខ្វះខាតជាក់ស្តែង។

ទី៣៖ ជួយកសាង និងពង្រីកបន្ថែមមន្ទីរពេទ្យ ០១កន្លែង សម្រាប់បម្រើការងារផ្ទៃក្នុងរបស់កងទ័ពជើងទឹក និងប្រជាជនដែលរស់នៅក្បែរខាងក្នុងតំបន់

ទី៤៖ ជួយកសាងរោងជាងជួសជុលនាវា អ៊ូ (Drydock) និងរ៉ៃ (Slipway) សម្រាប់បម្រើឱ្យការជួសជុលនាវាគ្រប់ប្រភេទដែលកងទ័ពជើងទឹកកម្ពុជា កំពុងប្រើប្រាស់កាត់បន្ថយការបញ្ជូនទៅជួសជុលនៅក្រៅប្រទេស និងបន្ថយការចំណាយថវិកាជាតិខ្ជះខ្ជាយ លើកកម្ពស់ការបង្ហាត់បង្រៀនអ្នកឯកទេសគ្រប់ផ្នែក ទាំងគ្រឿងបំពាក់ ដែលមានលើនាវាដោយខ្លួនឯង រៀនបើកបរ ជួសជុលថែទាំ និងសិក្សាស្រាវជ្រាវ លើកកម្រិតសមត្ថភាពជាអ្នកឯកទេស អាចជួសជុល ឬរៀបតម្លើងនាវាធុនមធ្យមល្មមៗ ដោយខ្លួនឯង សិក្សាច្បាប់ទម្លាប់ វិស័យផ្ទៃសមុទ្រ សម្រាប់ជាតិ និងអន្តរជាតិដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។

ទី៥៖ ជួយកសាងផសំចតចំនួន០២កន្លែង បើកទូលាយសម្រាប់សំចតនាវាធុនស្រាល និងមធ្យម។

ទី៦៖ ជួយស្ដារឃ្លងមានស្រាប់ ដែលជម្រៅទឹកនៅរាក់នៅឡើយ ឱ្យមានលទ្ធភាពទូលំទូលាយសម្រាប់នាវាធុនមធ្យមចរាចរចេញចូលបានដោយរលូន។

ទី៧៖ បានផ្តល់នូវឯកសណ្ឋានយោធាសម្រាប់កងទ័ពជើងទឹកកម្ពុជាប្រើប្រាស់ មានចំនួន០៧ប្រភេទ ស្មើនឹង ៣៦,៩០០កំប្លេ។

ក្រៅពីនេះគណៈកម្មការ នៃប្រទេសទាំងពីរ កំពុងបន្តសិក្សាស្វែងយល់អំពីការបំពេញតម្រូវការផ្សេងៗមួយចំនួនទៀត សម្រាប់ហ្វឹកហាត់ជំនាញរបស់កងទ័ពជើងទឹកឱ្យមានសមត្ថភាពបំពេញភារកិច្ចការពារសន្តិសុខ ស្ថេរភាព សណ្តាប់ធ្នាប់ ការជួយសង្គ្រោះគ្រោះមហន្តរាយ អំពើភេវរកម្មហិង្សា ការជួញដូរអាវុធ គ្រឿងញៀនខុសច្បាប់ ទប់ស្កាត់រាល់បាតុភាពដែលអាចកើតឡើងដោយសហការជាមួយប្រទេសក្នុងតំបន់ និងអន្តរជាតិ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.