ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី

សម្ភារបម្រើដល់ការបោះឆ្នោត បានទៅដល់គ្រប់ ១៦៥២ឃុំសង្កាត់ហើយ, នៅខេត្តក្រចេះ មានការិយាល័យមួយ ត្រូវដឹកសម្ភារតាមឧទ្ធម្ភាគចក្រ

សម្ភារបម្រើដល់ការបោះឆ្នោត បានទៅដល់គ្រប់ ១៦៥២ឃុំសង្កាត់ហើយ, នៅខេត្តក្រចេះ មានការិយាល័យមួយ ត្រូវដឹកសម្ភារតាមឧទ្ធម្ភាគចក្រ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(កណ្តាល)៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងឈានចូលមកដល់នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ស្អែកនេះ ខណៈសម្ភារដែលបម្រើដល់ការបោះឆ្នោត ត្រូវបានបញ្ជូនទៅដល់គ្រប់ ១៦៥២ឃុំសង្កាត់អស់ហើយ។

នេះបើតាមលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ពេលចុះពិនិត្យការិយាល័យបោះឆ្នោត នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២។

លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ពេលនេះ សម្ភារទូទាំងប្រទេស ដែលបម្រើដល់ការបោះឆ្នោតទាំងអស់ បានដល់គ្រប់ឃុំសង្កាត់ហើយ ទាំងចំនួន ១៦៥២ឃុំសង្កាត់។ នៅតាមខេត្តមួយចំនួន ជួបបញ្ហាមួយចំនួនដែរ ដូចជាភ្លៀងខ្លាំងពេក ឬក៏ខ្យល់រលំរោងជាដើម ប៉ុន្តែយ៉ាងណា បងប្អូនច្នៃប្រឌិត រស់រវើក ក្នុងការចល័តកន្លែងទាន់ពេលវេលា ដើម្បីធ្វើយ៉ាងណាឲ្យការបោះឆ្នោត បានតាមកម្មវិធី ដែលបានគ្រោងទុក តាមការកំណត់ ម៉ោង ៧ព្រឹក ដែលត្រូវចាប់ផ្តើម»។

បើតាមប្រធាន គ.ជ.ប ស្ថាប័ននេះប្រឹងប្រែងណាស់ ដើម្បីរៀបចំការបោះឆ្នោត ឲ្យបានត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ តាមរយៈការចូលរួមពីប្រជាពលរដ្ឋ។ ជាក់ស្តែង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ មានការិយាល័យមួយ នៅខេត្តក្រចេះ ស្ថិតនៅឆ្ងាយហើយពិបាកធ្វើដំណើរ ទើបត្រូវប្រើប្រាស់ឧទ្ធម្ភាគចក្រ ដឹកសម្ភារបម្រើដល់ការបោះឆ្នោត។

លោកបញ្ជាក់ថា «លើកនេះមានមួយការិយាល័យ ដែលត្រូវដឹកសម្ភារបោះឆ្នោតតាមឧទ្ធម្ភាគចក្រ គឺនៅខេត្តក្រចេះ នេះដោយសារតែផ្លូវលំបាក ហើយការិយាល័យនៅឆ្ងាយ»។

សូមជម្រាបថា មានប្រជាពលរដ្ឋខ្មែរប្រមាណ ២៣០៤៩៣នាក់ ក្នុងនោះមានស្រី ១២១ ១៥៤នាក់ ត្រូវបានផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥។ នេះបើតាមរបាយការណ៍របស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន  ទទួលបាន។

បើតាមការគ.ជ.ប រហូតដល់ពេលនេះ មានពលរដ្ឋ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១នាក់ ស្មើនឹង ៨៧,៩៤ ភាគរយនៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤,៩០៤,៨៣២នាក់ និងការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិយាល័យ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.