ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន!

លោក ម៉ៅ ភិរុណ និងលោក គង់ សោភ័ណ្ឌ ដឹកនាំសមាជិកបក្សប្រជាជនជាង៧ម៉ឹននាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតទូទាំងខេត្តកណ្ដាល

លោក ម៉ៅ ភិរុណ និងលោក គង់ សោភ័ណ្ឌ ដឹកនាំសមាជិកបក្សប្រជាជនជាង៧ម៉ឹននាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតទូទាំងខេត្តកណ្ដាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(កណ្ដាល)៖ លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត និងលោក គង់ សោភ័ណ្ឌ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល នៅថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំសមាជិក សមាជិកា ប្រមាណជាង៧ម៉ឺននាក់ ប្រារព្ធបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ក្នុងថ្ងៃបោះឆ្នោត ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

ថ្លែងនាឱកាសនោះ លោកបណ្ឌិត ម៉ៅ ភិរុណ និងលោក គង់ សោភ័ណ្ឌ បាននាំនូវការសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានថ្លែងកោតសរសើរ ជូនចំពោះសមាជិក សមាជិកា សកម្មជន អ្នកគាំទ្រគណបក្សប្រជានកម្ពុជាទាំងអស់ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រី គ.ជ.ប ដែលបានសហការរួមគ្នាគោរពច្បាប់បោះឆ្នោត និងនីតិវិធីបោះឆ្នោតយ៉ាងពេញលេញប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ ធ្វើឲ្យដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២០ ប្រព្រឹត្តទៅបានយ៉ាងរលូន នៅក្នុងក្របខ័ណ្ឌទូទាំងខេត្តទាំងមូល។

ថ្នាក់ដឹកនាំទាំងទ្វេបានបន្ដថា ជាមួយគ្នានោះ សមាជិកបក្សទាំងអស់ត្រូវណែនាំ ឲ្យប្រជាជនស្គាល់អំពីលេខរៀងគណបក្សប្រជាជន បានបង្រៀនពីការគូសសន្លឹកឆ្នោត និងការត្រួតពិនិត្យឯកសារបម្រើដល់ការបោះឆ្នោត ដូចជា អត្តសញ្ញាណបណ្ណ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត និងអញ្ជើញប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាផងដែរ។

ទន្ទឹមនឹងនោះថ្នាក់ដឹកនាំទាំងទ្វេ បានថ្លែងអំណរគុណចំពោះក្រុមការងារចុះជួយឃុំ ក៏ដូចជាមន្រ្តីបក្ស និងសមាជិកគណបក្សប្រជាជនដែលបានចូលរួមក្នុងការឃោសនា រកសំឡេងឆ្នោតរយៈពេល១៤ថ្ងៃនេះ និងដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឲ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

សូមជម្រាបថា ក្នុងថ្ងៃយុទ្ធនាការបិទបញ្ចប់នេះ នៅទូទាំងខេត្តកណ្ដាល មានការដង្ហែគ្រប់ឃុំ-សង្កាត់ទាំង១២៧ ដោយមានថ្នាក់ដឹកនាំប្រធានក្រុមការងារថ្នាក់ជាតិកាន់ស្រុក-ក្រុងនីមួយៗ បានដឹកនាំយុទ្ធនាការដង្ហែយ៉ាងគគ្រឹកគគ្រេងប្រកបដោយភាពថ្លៃថ្នូរ សក្ដិសមជាបក្សដឹកនាំប្រទេសជាតិ ខណ:សមាជិក សមាជិកា និងពលរដ្ឋ ត្រូវបានគេប្រមាណថាមាន រាប់ម៉ឺននាក់ឯណោះ ដែលនេះសបញ្ជាក់ឲ្យឃើញពីគុណតម្លៃ នៃសុខសន្តិភាព ភាពខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសមត្ថភាពខ្លាំងពិតៗ ក្នុងការដឹកនាំប្រទេសឲ្យរីកចម្រើនលូតលាស់ទៅមុខជាលំដាប់ ពិសេសគ្រប់គ្រងបានល្អបំផុតនូវកត្តាសុខសន្តិភាពជាតិពេញលេញ ការរួបរួមជាតិ ឯកភាពជាតិ និងកសាងប្រទេសជាតិឲ្យរីកចម្រើនឡើងជាលំដាប់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.