ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន!

លោក ជាវ តាយ ដឹកនាំសមាជិកបក្សជាង៤ពាន់នាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅក្នុងក្រុងពោធិ៍សាត់

លោក ជាវ តាយ ដឹកនាំសមាជិកបក្សជាង៤ពាន់នាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅក្នុងក្រុងពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់ និងលោកស្រី នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំក្រុមការងារគណៈកម្មាធិការគណបក្សក្រុង-សង្កាត់ ព្រមទាំងសមាជិក សមាជិកា និងយុវជនជាង៤ពាន់នាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់ បានសម្តែងនូវទឹកចិត្តប្រកបដោយកតញ្ញូតាធម៌ ចំពោះមន្ត្រី និងសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាគ្រប់ផ្នែក គ្រប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយ កម្លាំងចិត្ត និងធនធាន ចុះធ្វើសកម្មភាពនៅតាមមូលដ្ឋាន ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥។

លោកបន្តថា អស់រយៈពេល១៤ថ្ងៃកន្លងមកនេះ ក្រុមការងារបានចុះជួបសមាជិក សមាជិការបក្ស តាមខ្នងផ្ទះ បិទខិតប័ណ្ណ លើកផ្ទាំងប៉ាណូ តូចធំ បដាពាក្ស ស្លោក និងសំណេះសំណាលទាំងផ្ទាល់ និងជាលក្ខណប្រមូលផ្តុំ ក្នុងនោះបានបង្ហាត់ឱ្យចេះគូសសន្លឹកឆ្នោត ចាំលេខការិយាល័យ និងលេខរៀងផ្ទាល់ខ្លួន ព្រមទាំងផ្សព្វផ្សាយសាររបស់សម្តេចប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា អំពីគោលនយោបាយ អភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ និងគោលនយោបាយអភិវឌ្ឍន៍ជាក់ស្តែង តាំងពីថ្ងៃដំបូង រហូតដល់ថ្ងៃបញ្ចប់ ប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា និងគ្មានការគំរាមគំហែង។

តាមរយៈនេះ លោកបានសំណូមពរដល់សមាជិកសមាជិកាទាំងអស់ថា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ រាល់សកម្មភាពឃោសនាត្រូវបញ្ឈប់ សូមផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ ១ថ្ងៃ មុនថ្ងៃបោះឆ្នោត និងក្នុងថ្ងៃបោះឆ្នោត ដើម្បីរួមចំណែកទប់ស្កាត់រាល់អំពើហឹង្សា ការគំរាមគំហែង ការបំភិតបំភ័យ និងបាតុភាពផ្សេងៗ ដែលអាចបណ្តាលមកពីការពិសាគ្រឿងស្រវឹង។

នៅក្នុងឱកាសនោះ លោក ជាវ តាយ ក្នុងនាមប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់ សូមអំពាវនាវដល់សមាជិក សមាជិការគណបក្សប្រជាជន កម្ពុជាទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កា ជាសម្គាល់ឱបានគ្រប់ៗគ្នា ដើម្បីការអភិវឌ្ឍន៍ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងរក្សាបាននូវសុខសន្តិភាព ស្ថិរភាពជាអមតៈ និងសូមឱ្យសង្កាត់ទាំង៧ នៃក្រុងពោធិ៍សាត់ ដណ្តើមយកអសនៈក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ បាន១០០%។

ក្រោយពីការសំណេះសំណាល និងប្រកាសបិទយុទ្ធនាការឃោសនានោះរួចមក ក្បួនដង្ហែរដែលមានសមាជិក សមាជិកា ចំនួន៣៨០០នាក់ រថយន្តធំចំនួន២២គ្រឿង រថយន្តតូច៣៥០គ្រឿង ម៉ូតូ១២០០គ្រឿងដោយមានឧបករណ៍បំពងសម្លេងផងដែរនោះ បានចេញដំណើរពីស្នាក់ការគណបក្សខេត្ត ដើម្បីឆ្ពោះទៅកាត់សង្កាត់ទាំង៧ប្រកបដោយអធិកអធមក្រៃលែង៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.