ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន!

លោក យឹម ឆៃលី ដឹកនាំសមាជិកជាង៥ពាន់នាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅក្នុងកំពង់ចាម

លោក យឹម ឆៃលី ដឹកនាំសមាជិកជាង៥ពាន់នាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅក្នុងកំពង់ចាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ចាម)៖ លោក យឹម ឆៃលី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ សមាជិក សមាជិកគណបក្សនៃសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម ជាង៥ពាន់នាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

លោក យឹម ឆៃលី បានយកឱកាសនេះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ សង្កាត់, ឃោសនិកគណបក្សប្រជាជនគ្រប់ជាន់ថ្នាក់, ក្រុមការងារថ្នាក់ជាតិថ្នាក់ក្រោមជាតិ ចុះជួយខេត្តកំពង់ចាម និងសមាជិក សមាជិកា យុវជននៃគណបក្សប្រជាជនទាំងអស់ ដែលបានខិតខំអស់ពីកម្លាំង កាយចិត្ត ក្នុងការបំពេញភារកិច្ចនៅគ្រប់មូលដ្ឋានទាំង១០៩ ឃុំសង្កាត់ ក្នុងខេត្តកំពង់ចាម។

នាឱកាសនោះដែរ លោក អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា យុទ្ធនាការឃោសនារកសម្លេងឆ្នោត រយៈពេល១៤ថ្ងៃកន្លងទៅនេះ គឺបានប្រព្រឹត្តទៅប្រកបដោយបរិយាកាសសេរី មានសុវត្ថិភាព មិនមានបាតុភាពហិង្សាណាមួយ កើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ។

លោក អ៊ុន ចាន់ដា បានបន្តថា រយៈពេល១៤ថ្ងៃកន្លងទៅនេះ សកម្មភាពដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានប្រព្រឹត្តទៅយ៉ាងសកម្មនៅគ្រប់ក្រុង ស្រុកទាំង១០ និងឃុំ សង្កាត់ទាំង១០៩ ក្នុងខេត្តកំពង់ចាម ដោយមានការចូលរួមយ៉ាងផុលផុស ពីសមាជិក សមាជិកា និងមហាជនទូទៅនៅក្នុងខេត្ត ទាំងការដង្ហែក្បួន និងឃោសនាចំហរមានចំនួន៦៣៤លើក និងមានការចូលរួមពីសំណាក់ប្រជាជនចូលរួមសរុប៧២,៩២៣នាក់ ស្រី ៣,៩៦៧នាក់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.