ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

សម្តេចពិជ័យសេនា ទៀ បាញ់ បង្ហាញការហួសចិត្តចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប ចោទប្រកាន់លើរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការបង្ក្រាបជាបន្តបន្ទាប់លើក្រុមអ្នកនយោបាយប្រឆាំង 

សម្តេចពិជ័យសេនា ទៀ បាញ់ បង្ហាញការហួសចិត្តចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប ចោទប្រកាន់លើរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការបង្ក្រាបជាបន្តបន្ទាប់លើក្រុមអ្នកនយោបាយប្រឆាំង 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហាញការហួសចិត្តចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប ស្តីពី «ការបង្រ្កាបជាបន្តបន្ទាប់ទៅលើក្រុមអ្នកនយោបាយប្រឆាំងនៅកម្ពុជា» ដែលបានអនុម័តនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ (២០២២/២៦៥៨(RSP)។

សម្តេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុកថា ការសម្រេចនេះ គឺជាភាពអយុត្តិធម៌ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា ខណៈរដ្ឋាភិបាលកម្ពុជា បានអនុវត្តន៍យ៉ាងពេញលេញនូវលទ្ធិប្រជាធិបតេយ្យ ផ្តល់សិទ្ធិសេរីភាព គ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល គណបក្សនយោបាយនានា ហើយសម្រាប់ការបោះឆ្នោតជ្រើសរើសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ មានគណបក្សនយោបាយចំនួន១៧ បានដាក់បេក្ខជនរបស់ខ្លួន ជាង៨ម៉ឺនាក់ ដើម្បីចូលរួមប្រកួតប្រជែង។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីប្រកាសចេញផ្សាយជាផ្លូវការ «សៀវភៅស ការពារជាតិ ឆ្នាំ២០២២» និងការផ្សព្វផ្សាយ ទូលំទូលាយការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅព្រឹកថ្ងៃទី១២ ខែឧសភានេះ, សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញការហួសចិត្តយ់ាងដូច្នេះថា៖ «ការសម្រេចរបស់គេ (សភាអឺរ៉ុប) គឺគ្មានទិដ្ឋភាពជាក់ស្តែងទាល់តែសោះ ហើយការចោទប្រកាន់ដោយងងើល ដោយគ្មាមមូលដ្ឋានអីទាល់តែសោះ ចំពោះរាជាណាចក្រដ៏អភ័ព្វរបស់យើងនេះ យើងបានបំពេញអ្វីៗគ្រប់បែបយ៉ាងទាំងអស់ ហើយអ្វីដែលគេចោទប្រកាន់ គឺសុទ្ធតែយើងបានបំពេញយ៉ាងពេញលេញក្នុងរយៈពេលកន្លងមក»។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការពារជាតិ ក៏បានចោទជាសំណួរថា តើសភាអឺរ៉ុប យកអ្វីមកវាស់ស្ទង់ការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរបៀបនៃប្រទេសណា? ព្រោះតាមយើងយល់ប្រជាធិបតេយ្យ ដែលខ្ពស់បំផុត គឺការអនុវត្តន៍ដំណើរការបោះឆ្នោតតាមផ្លូវច្បាប់ ត្រឹមត្រូវ មានតម្លាភាព មិនលម្អៀងនៅកម្ពុជាកន្លងមក ដូច្នេះ ចំណុចនេះបានបញ្ជាក់ថារដ្ឋាភិបាលកម្ពុជា បានគោរពលទ្ធិប្រជាធិបតេយ្យនៅត្រង់ហ្នឹងហើយ មិនដឹងទៅរកឯណាវាលើសពីហ្នឹងទៀត?។

ការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ, សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា សម្រាប់ការអនុវត្តន៍ប្រជាធិបតេយ្យ គឺមានប្រទេសនីមួយៗ មានរបៀបនៃការអនុវត្តន៍តាមរបៀបផ្សេងៗគ្នា និងការចាត់ចែងជោគវាសនាប្រទេសជាតិរៀងៗខ្លួន។

«ដូច្នេះ ខ្ញុំយល់ឃើញថា មិនគួរមានចាត់ចែងការដឹកនាំ និងការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ ជំនួសរដ្ឋាភិបាលដែលជាអ្នកដឹកនាំប្រទេសនោះទេ»។ នេះជាលើកឡើងបន្ថែមរបស់សម្តេចពីជ័យសេនា ទៀ បាញ់។

សម្តេចរដ្ឋមន្ត្រីការពារជាតិ បានស្នើទៅសភាអឺរ៉ុបថា មេត្តាបកស្រាយឱ្យច្បាស់លាស់ ចំពោះចំណុចនីមួយៗដែលបានចោទថា រដ្ឋាភិបាលរំលោភសិទ្ធិមនុស្ស ខណៈប្រទេសកម្ពុជា បានអនុវត្តន៍យ៉ាងពេញលេញលើផ្នែកសិទ្ធិមនុស្ស ប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់ក្នុងការដើរហើរ រកស៊ី ជាពិសេសការបង្កើតរៀបចំគណបក្សនយោបាយរហូតមានគណបក្សនយោបាយជាច្រើន បានចុះក្នុងបញ្ជីរបស់ក្រសួងមហាផ្ទៃ។

បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ លើកឡើងថា «នៅតាមទីសាធារណៈមានតែស្លាកសញ្ញារបស់គណបក្សនយោបាយនានា បានបោះបញ្ឈរពេញទឹក ពេញដី មិនថាជាការមិនគោរពសិទ្ធិអីទៀត វាអត់យល់ចំពោះការចោទប្រកាន់នេះ ហើយពាក្យដែលកម្ពុជា មិនអាចទទួលយកបាន គឺចោទថារដ្ឋាភិបាលកម្ពុជា បង្ក្រាប ដែលមានន័យថា វាធ្វើរាប ត្រង់ចំណុចនេះ អត់មានអ្នករាបផង ប៉ុន្តែ មានការចូលរួមសកម្មភាពនានាពេញទឹក ពេញដី»។

រដ្ឋមន្ត្រីការពារជាតិ បានបន្ថែមថា៖ «រឿងនេះ វាជារឿងអយុត្តិធម៌សម្បើមខ្លាំងណាស់ សម្រាប់ព្រះរាជាណាចក្រកម្ពុជារបស់យើង យើងមិនអួតនោះទេ សន្តិភាពរបស់យើង ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ទាំងនេះជាស្នាដៃដឹកនាំដែលមានភាពប្រាកដប្រជាបំផុត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន»។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា សន្តិភាពពេញលេញរបស់កម្ពុជា បានអនុវត្តន៍ជាង២០ឆ្នាំកន្លងមកនេះ គឺទទួលបានជោគជ័យជាទីបំផុត ដូច្នេះ កត្តាសន្តិភាពដែលរកបានដោយលំបាករបស់សម្តេចតេជោ ហ៊ុ ន សែន គឺមានគុណតម្លៃយ៉ាងធំធេងបំផុត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.