ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន អញ្ជើញប្រកាសអនុប្រធាន នៃអនុគណៈកម្មការប្រតិកម្មនិងវាយបកខេត្តបន្ទាយមានជ័យ

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន អញ្ជើញប្រកាសអនុប្រធាន នៃអនុគណៈកម្មការប្រតិកម្មនិងវាយបកខេត្តបន្ទាយមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ គណបក្សខេត្តបន្ទាយមានជ័យ មានរៀបចំពិធីប្រកាសអនុប្រធាន នៃអនុគណៈកម្មការប្រតិកម្ម និងវាយបក ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី កែ កឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អ្នកតំណារាស្រ្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។

ពិធីប្រកាសនេះ មានការអញ្ជើញចូលរួមពីក្រុមការងារពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិមូលដ្ឋាន និងក្រុមការងារយុវជនក្នុងខេត្តបន្ទាយមានជ័យផងដែរ។

ក្នុងឱកាសនោះ លោក កែ គឹមយ៉ាន បានមានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំបំពេញការងារ និងលទ្ធផលសម្រេចបានរបស់ក្រុមការងារគ្រប់ផ្នែក ពិសេសក្រុមការងារ នៃអនុគណៈកម្មការប្រតិកម្ម និងវាយបក របស់គណបក្សប្រជាជននៅតាមខេត្តបន្ទាយមានជ័យ និងក្រុងស្រុកឃុំសង្កាត់របស់ខេត្តបន្ទាយមានជ័យទាំងមូល។

ក្នុងឱកាសនោះ លោក កែ គឹមយ៉ាន បានបន្តថា «ប្រជាពលរដ្ឋ និងយុវជនត្រូវឆ្លៀតទាញយកផលប្រយោជន៍ពីសុខសន្តិភាព និងការរីកចម្រើនរបស់ប្រទេសជាតិ ហើយការចូលរួមរបស់ក្រុមប្រតិកម្មរហ័ស និងវាយបកនាពេលកន្លងមកគឺជាកញ្ចក់ឆ្លុះបញ្ហា ឱ្យអ្នកពាក់ព័ន្ធចុះជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋយើងបានឆាប់រហ័សទាន់ពេល»។

ជាមួយគ្នានេះ លោក កែ គឹមយ៉ាន បានថ្លែងមន្ថែមទៀតថា ក្រុមប្រតិកម្មរហ័ស និងវាយបក បានចូលរួមឆ្លើយតបទាន់ពេលបន្សាបការផ្សព្វផ្សាយព័ត៌មានមិនពិតបំពុលសង្គម ពីសំណាក់ក្រុមប្រឆាំង និងពួកអគតិដែលចង់បំផ្លាញ សន្តិភាព ដែលយើងទាំងអស់រកបានយ៉ាងលំបាក និងសូមបន្តការងាររបស់យើងបន្តទៀត។

ជាមួយគ្នានេះជាទ្រនាប់ដៃ លោក កែ គឹមយ៉ាន បានឧបត្ថម្ភដល់អ្នកចូលរួមទាំងអស់សរុបថវិកា៥លានរៀលផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.