ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

អគ្គនាយកដ្ឋានពន្ធដារ ដាក់ពាក្យបណ្តឹងទៅអគ្គស្នងការនគរបាលជាតិ ករណីប្រើប្រាស់ដោយក្លែងបន្លំនូវសម្លៀកបំពាក់ និងឯកសណ្ឋានពន្ធដារ

អគ្គនាយកដ្ឋានពន្ធដារ ដាក់ពាក្យបណ្តឹងទៅអគ្គស្នងការនគរបាលជាតិ ករណីប្រើប្រាស់ដោយក្លែងបន្លំនូវសម្លៀកបំពាក់ និងឯកសណ្ឋានពន្ធដារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អគ្គនាយកដ្ឋានពន្ធដារ ដាក់ពាក្យបណ្តឹងទៅអគ្គស្នងការនគរបាលជាតិ ករណីប្រើប្រាស់ដោយក្លែងបន្លំនូវសម្លៀកបំពាក់ និងឯកសណ្ឋានពន្ធដារ

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ  បានសម្រេចដាក់ពាក្យបណ្តឹងលើករណីប្រើប្រាស់ ដោយក្លែងបន្លំនូវសម្លៀកបំពាក់ និងឯកសណ្ឋានរបស់មន្ត្រីរាជការពន្ធដាររបស់មនុស្សមួយក្រុម ទៅកាន់អគ្គស្នងការនគរបាលជាតិ។ នេះបើយោងតាមពាក្យបណ្តឹងរបស់ អគ្គនាយកដ្ឋានពន្ធដារ សូមគោរពជូន នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាននៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

ក្នុងនោះដោយបញ្ជាក់ថា, កម្មវត្ថុ បណ្ដឹងលើករណីប្រើប្រាស់ដោយក្លែងបន្លំនូវសម្លៀកបំពាក់ និងឯកសណ្ឋានរបស់មន្ត្រីរាជការនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

យោង+- ក្រមព្រហ្មទណ្ឌ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម្ម១១០៩/០២២. ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៩

– ច្បាប់ស្តីពីសារពើពន្ធ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស រកម០២៩៧០៣ ចុះថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ១៩៩៧ និងវិសោធនកម្មបន្តបន្ទាប់។

សេចក្ដីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមគោរពជម្រាបជូន នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ មេត្តាជ្រាបថា នាពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារបានរកឃើញថា មានមនុស្សមួយក្រុម ដែលក្នុងនោះបានប្រើប្រាស់ និងជាប់ពាក់ព័ន្ធនឹងគណនីក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកដែលមានឈ្មោះដូចជា Thyrith Sochantha, Thirith Kong, ហម ផល្គុននឹង Princess Small បានបង្ហោះក្នុងបណ្ដាញសង្គមរបស់ខ្លួន ដោយមានសកម្មភាពដូចជា+ ស្លៀកពាក់ឯកសណ្ឋានដែលមានទម្រង់ជាមន្ត្រីរាជការពន្ធដារ បង្ហោះរូបភាពក្នុងឯកសណ្ឋាន ឬមានពាក់កាតសម្គាល់អង្គភាពនៅមុខរដ្ឋបាលខេត្តមួយចំនួន ហើយគណនី Thyrith Sochantha និង Princess Small fi បានបង្ហាញក្នុងគណនីរបស់ខ្លួនថា កំពុងបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារទៀតផង។

ករណីនេះ អគ្គនាយកដ្ឋានពន្ធដារបានពិនិត្យឃើញថា មនុស្សមួយក្រុមខាងលើនេះពុំមានឈ្មោះក្នុងរចនាសម្ព័ន្ធ របស់អគ្គនាយកដ្ឋានពន្ធដារនោះទេ ទាំងសម្រាប់មន្ត្រីរាជការពន្ធដារ និងមន្ត្រីជាប់កិច្ចសន្យា។ ដូចនេះ អគ្គនាយកដ្ឋាន ពន្ធដារសង្ស័យថា ជាការប្រើប្រាស់សម្លៀកបំពាក់ និងឯកសណ្ឋានពន្ធដារក្នុងគោលដៅទុច្ចរិតណាមួយ ដូចជាការក្លែងបន្លំ ឬឆបោក អ្នកជាប់ពន្ធឬសាធារណជន តាមរូបភាពណាមួយជាយថាហេតុ និងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងនូវកិត្តិយស សេចក្ដីថ្លៃថ្នូរ និងការបំពេញការងារស្របច្បាប់របស់អគ្គនាយកដ្ឋានពន្ធដារ។ យោងតាមមាត្រា៦២៦ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ការក្លែងបន្លំនេះគឺបានធ្វើឱ្យខូចខាតដោយចេតនាផ្លូវការពិតដែលសម្ដែងចេញជាក់ស្តែង ដោយមានកម្មវត្តច្បាស់លាស់ និងអាចបណ្តាលឱ្យមានការខាតបង់ ដល់ចំណូលពន្ធរដ្ឋយ៉ាងធ្ងន់ធ្ងរតាមរយះការក្លែងបន្លំនេះ។ ការក្លែងបន្លំនូវសម្លៀកបំពាក់ និងឯកសណ្ឋានរបស់មន្ត្រីរាជការ នៃអគ្គនាយកដ្ឋានពន្ធដារនេះ ជាអំពើល្មើសធ្ងន់ធ្ងរដូចមានចែងក្នុងមាត្រា៦១០, មាត្រា៦១២ នៃក្រមព្រហ្មទណ្ឌន ព្រះរាជាណាចក្រកម្ពុជា។ សូមគោរពភ្ជាប់ជូនមកជាមួយនូវរូបភាពពាក់ព័ន្ធនឹងការក្លែងបន្លំដូចបានគោរពជម្រាបជួនខាងលើ។ សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ សូមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត មេត្តាជ្រាប និងជួយចាត់វិធានការផ្លូវច្បាប់ស្របតាមនីតិវិធីការងារជាធរមានចំពោះករណីនេះ។ សូមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ មេត្តាទទួលនូវការគោរព ពីខ្ញុំ ៕

         

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.