ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

លោក ហ៊ុនម៉ានី ត្រូវបាននិស្សិតៗសួរថា, ក្នុងនាមជាថ្នាក់ដឹកនាំយុវជន តើការងារអ្វីដែលលំបាកជាងគេ

លោក ហ៊ុនម៉ានី ត្រូវបាននិស្សិតៗសួរថា, ក្នុងនាមជាថ្នាក់ដឹកនាំយុវជន តើការងារអ្វីដែលលំបាកជាងគេ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក ហ៊ុនម៉ានី ត្រូវបាននិស្សិតៗសួរថា, ក្នុងនាមជាថ្នាក់ដឹកនាំយុវជន តើការងារអ្វីដែលលំបាកជាងគេ

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ បានថ្លែងថា, ព្រឹកនេះ ខ្ញុំបានជួបជាមួយប្អូនៗនិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ហើយមានប្អូនម្នាក់បានសួរមកខ្ញុំថា៖ ក្នុងនាមជាថ្នាក់ដឹកនាំយុវជន តើការងារអ្វីដែលលំបាកជាងគេ?

លោកថ្លែងបន្តថា, ដំបូងខ្ញុំឆ្លើយថា ខ្ញុំមិនទាន់អាចឆ្លើយក្នុងនាមជាថ្នាក់ដឹកនាំយុវជន តែសូមឆ្លើយក្នុងតួនាទីជាថ្នាក់ដឹកនាំស្ថាប័នយុវជន។ ជាក់ស្តែង ការអនុវត្តការងារសុទ្ធតែហត់មិនថាការងារតូច ឬធំ តែអ្វីដែលអាចនិយាយបាននោះគឺ ខណៈយើងស្ថិតក្នុងតួនាទីកាន់តែខ្ពស់ ការប្រឈម និងដោះស្រាយបញ្ហាកាន់តែពិបាក។ ការណ៍នេះហើយ ដែលទាមទារឱ្យយើងម្នាក់ៗ ត្រូវចេះស្គាល់ ក្តាប់ស្ថានការណ៍ វាយតម្លៃស្ថានភាពឱ្យបានទាន់ពេលវេលា និងចេះប្រើប្រាស់យន្តការដែលមានក្នុងដៃឱ្យអស់ពីសមត្ថភាព ដើម្បីកំណត់ដាក់ចេញជាដំណោះស្រាយណាមួយដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។ ទន្ទឺមគ្នានេះ បន្ថែមលើការអនុវត្តភាពជាអ្នកដឹកនាំរបស់ខ្លួន សមត្ថភាពនៃការចេះសម្របសម្រួលក៏សំខាន់មិនអាចកាត់បាន ព្រោះថាវាជាមូលដ្ឋានក្នុងឈានដល់ការសម្រេចចិត្តណាមួយ។ ជាក់ស្តែង ជាមួយនឹងបទពិសោធក្នុងការដឹកនាំស.ស.យ.ក. អាចបញ្ជាក់បានថា សិល្បៈនៃការដឹកនាំសំខាន់ តែការចេះដឹកនាំសម្របសម្រួល ប្រកបដោយចក្ខុវិស័យ ទស្សនៈ និងភាពហ្មត់ចត់តែទន់ភ្លន់ក្នុងការរក្សាទំនាក់ទំនង  នឹងមកនូវការរួមគ្នាសម្រេចគោលដៅឆ្ពោះទៅមុនបានវែងឆ្ងាយ និងយូរអង្វែង។

សូមបញ្ជាក់ថា, ករណីខាងលើគឺ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្នុងរចនាសម័្ពន្ធ ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ៕

    

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.