ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

ម្ចាស់​បន​ល្បែង​ឈ្មោះ ប៉ាក នៅ​សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត បាន​អោយ​ឆ្មាំការពារ​វង់​ល្បែងស៊ីសង​វាយ​ទៅលើ​អ្នកកាសែត​ដែល​ចុះ​ទៅ​ថតរូប​ភាពនៅ​ទីតាំង​បើក​ល្បែង​

ម្ចាស់​បន​ល្បែង​ឈ្មោះ ប៉ាក នៅ​សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត បាន​អោយ​ឆ្មាំការពារ​វង់​ល្បែងស៊ីសង​វាយ​ទៅលើ​អ្នកកាសែត​ដែល​ចុះ​ទៅ​ថតរូប​ភាពនៅ​ទីតាំង​បើក​ល្បែង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ម្ចាស់​បន​ល្បែង​ឈ្មោះ ប៉ាក នៅ​សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត បាន​អោយ​ឆ្មាំការពារ​វង់​ល្បែងស៊ីសង​វាយ​ទៅលើ​អ្នកកាសែត​ដែល​ចុះ​ទៅ​ថតរូប​ភាពនៅ​ទីតាំង​បើក​ល្បែង​

ខេត្ត​កំពត​: តាម​សេចក្តីរាយការណ៍​ពី​ក្រុម​ប្រជាពលរដ្ឋ​ថា បន​ល្បែងស៊ីសង​ល្មើស​ច្បាប់​របស់​លោក ប៉ាក ដែល​អាជ្ញាធរ និង​សមត្ថកិច្ច​ក្រុង​កំពត ខេត្ត​កំពត បើកភ្លើង​ខៀវ​ឲ្យ​ប្រព្រឹតនៅ​ចំណុច​អូរតូច ភូមិ​អណ្ដូង​ខ្មែរ សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត រាប់​ខែ​រាប់​ឆ្នាំ ជា​យូ​លង់​មកហើយ​នោះ ពេលនេះ​ត្រូវ​គេ​ឃើញ​មាន​ការបើក​ឆាកប្រយុត្តិ​ជាមួយ អ្នកការ​សែត​ក្នុង​ស្រុក​នៃ​ខេត្ត​កំពត ដែល​ពួកគេ​ទៅ​ថត​រូបភាព​ទីតាំង មាន់​ជល់ លើដី អាប៉ោង យូគី និង​ល្បែងភ្នាល់​ជាច្រើន​មុខ​ទៀត នៅ​ចំណុច​ទីតាំង​ដ៏​កញ្ចាស់​មួយ​នេះ​។​

​យោងតាម​សេចក្តីរាយការណ៍​ច្បាស់កា​រថា ទីតាំង​បន​ល្បែង​ខុសច្បាប់​មួយ​នេះ ដោយ​មាន​ការបើក​ដៃ​ពី​សំណាក់​អ្នកធំ​នៅ​ទី​រួម​ខេត្តកំពត ទើប​បងធំ​បន​ល្បែង​ហ៊ាន​បើក​លេង​ទាំង គរ​គ្រើន បំពាន​ច្បាប់​មិន​ខ្លាច​អ្នកមាន​ផ្កាយ​ពាក់​គ្រប់គ្រង​ខេត្ត​កំពត​បែបនេះ​។​

​ជាក់ស្តែង នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២​នេះ លោក ប៉ាក អតីតៈ​ជា​មន្ត្រី​ទាហាន​ក្នុង​ខេត្ត​កំពត បាន​ប្រហែង​មនុស្ស​មួយ​ក្រុម​ក្នុង​វង់ល្បែង​ចំណុច​ភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំំ​ពត ខេត្ត​កំពត អោយ​ទៅ​វាយ​ក្រុមអ្នកកាសែត ដែល​ឈរ​ថត​.​ឡាយ រូបភាព​នៅខាងមុខ​ទីតាំង​បន​ល្បែងស៊ីសង ដោយ​មាន​ការជេប្រម៉ាត​ថែមទៀត​ផង​។​

​យ៉ាងណាក៏ដោយ បន​ល្បែងស៉ីសង​វិល​ជុំ​របស់​ឈ្មោះ ប៉ាក រូបនេះ ប្រជាពលរដ្ឋ និង​ក្រុម​អ្នកកាសែត​ក្នុងស្រុក​ធ្លាប់បាន រាយការណ៍ ជូន​ស្នងការ​ខេត្ត​កំពត់ ជារឿយៗ​ច្រើនដង​ច្រើនសារ​ដែរ តែ​នៅ តែ​មិន​បញ្ឈប់​សកម្មភាព​បើក​លេង​មានតែ​ប្រមូល​មនុស្ស​អោយ​ចូល​លេង​ចាក់​ភ្នាល់​រាបម៉ឺន​ដុល្លា​ច្រើន​ជាង​មុន​។​

​ជុំវិញ​បញ្ហា​បន​ល្បែងស៊ីសង​(​លោក ប៉ាក​)​ខាងលើនេះ ប្រជាពលរដ្ឋ​នៅតែ​ទទូច​សុំ​ដល់ លោក ម៉ៅ ច័ន្ទ​មនុ​រិទ្ធ ស្នងការ​ខេត្ត និង​ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត មេត្តា​ជួយ​ទប់ស្កាត់ និង​ធ្វើការ​បង្ក្រាប​វង់​ល្បែងស៊ីសង​ខាងលើនេះ ជៀសវាង​កុំឲ្យ​មាន​កើត​អំពើរហិង្សា​លើ​ប្រជាជន​បែប​នេះ​ត៏ទៅទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.