ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូអញ្ជើញដល់រដ្ឋអាឡាស់ស្កា សហរដ្ឋអាមេរិក ហើយ និងបានប្រកាសថា ថ្ងៃនេះជាថ្ងៃទី៤ហើយ ដែលកម្ពុជាមិនមានអ្នកឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩

សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូអញ្ជើញដល់រដ្ឋអាឡាស់ស្កា សហរដ្ឋអាមេរិក ហើយ និងបានប្រកាសថា ថ្ងៃនេះជាថ្ងៃទី៤ហើយ ដែលកម្ពុជាមិនមានអ្នកឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ តាមរយៈលើបណ្តាញតេឡេក្រាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា សម្តេច និងគណៈប្រតិភូបានអញ្ជើញដល់រដ្ឋអាឡាស់ស្កា សហរដ្ឋអាមេរិកហើយនៅវេលាម៉ោងប្រមាណ ៧៖២០នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅអាឡាស់ស្កា) ត្រូវម៉ោងប្រមាណ ១០៖២០នាទីយប់ម៉ោងនៅកម្ពុជា បន្ទាប់ពីចំណាយពេលហោះហើររយៈពេល ៧ម៉ោង និង៣០នាទី ពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីរបាយការណ៍របស់ក្រសួងសុខាភិបាល ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅថ្ងៃនេះកម្ពុជា មិនមានការឆ្លងជំងឺកូវីដ១៩ ហើយក៏មិនមានករណីស្លាប់ផងដែរ ខណៈអ្នកជំងឺនៅសល់ត្រឹមជាង ២០នាក់ប៉ុណ្ណោះ។ ថ្ងៃនេះ គឺជាថ្ងៃទី៤ហើយ ដែលកម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ១៩។

សម្តេចតេជោ បានថ្លែងថា នេះជាជោគជ័យនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ហើយបានផ្តល់សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរព្រះគុណសម្តេចម៉ែ នរោត្តម មុនិនាថ សីហនុ និងប្រជាពលរដ្ឋខ្មែរ ដែលបានជូនពរការធ្វើដំណើររបស់សម្តេចទៅកាន់សហរដ្ឋអាមេរិកនាពេលនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការ ក៏ដូចជាថ្នាក់ដឹកនាំដទៃទៀត ដែលបានអញ្ជើញចូលរួមបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ ឧទ្ធិសកុសលជូនសម្តេចឧត្តមទេពញាណ ហ៊ុន ណេង។ សម្តេចតេជោ បានហៅការអញ្ជើញចូលរួមនេះ គឺជាការរំលែកនូវក្តីក្រៀមក្រំរបស់សម្តេច ដែលមិននៅរៀបចំពិធីបុណ្យព្រោះតែជាប់កាតព្វកិច្ចចូលរួមធ្វើជាសហប្រធានកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរនៅអាមេរិក ដែលទន្ទឹងរង់ចាំជួបស្វាគមន៍ និងសំណេះសំណាលជាមួយសម្តេច។

សូមបញ្ជាក់ថា បន្ទាប់ចុះចាក់សាំងនៅរដ្ឋអាឡាស់ស្កាហើយនោះ សម្តេចតេជោ និងគណៈប្រតិភូ នឹងបន្តហោះទៅកាន់ក្រុងវ៉ាស៊ីនតោន ដែលចំណាយពេលហោះជាង ៦ម៉ោងទៀត។ តាមការគ្រោងទុកសម្តេចតេជោ នឹងអញ្ជើញទៅដល់ក្រុងវ៉ាស៊ីនតោន ម៉ោង៥ល្ងាចថ្ងៃទី១០ ខែឧសភា ម៉ោងនៅក្រុងវ៉ាស៊ីនតោន ត្រូវនឹងម៉ោងប្រមាណជា៣ទៀបភ្លឺថ្ងៃទី១១ ខែឧសភា ម៉ោងនៅកម្ពុជា៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.