ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

នាយឧត្តមសេនីយ៍ សៅ សុខា ចាត់ក្រុមការងារដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តកងទ័ពមិត្តភាពកម្ពុជា-វៀតណាម ពិនិត្យជំងឺ និងព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃ នៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់

នាយឧត្តមសេនីយ៍ សៅ សុខា ចាត់ក្រុមការងារដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តកងទ័ពមិត្តភាពកម្ពុជា-វៀតណាម ពិនិត្យជំងឺ និងព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃ នៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ត្បូងឃ្មុំ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់តំណាងដឹកនាំកម្លាំងសហប្រតិបត្តិការជាមួយកងទ័ពប្រជាជនវៀតណាម ការពារសុវត្ថិភាព និងនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តកងទ័ពមិត្តភាពកម្ពុជា-វៀតណាម ចុះពិនិត្យជំងឺ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-១៦ ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកងទ័ពមិត្តភាពកម្ពុជា-វៀតណាម ដែលបានចុះមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញ ដឹកនាំលោកវរសេនីយ៍ឯក រ័ត្ន ចាន់ណា មេបញ្ជាការរងខេត្តត្បូងឃ្មុំ។

ក្រុមគ្រូពេទ្យស័្មគ្រចិត្ត ដែលបានចុះមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក៏បានថ្លែង ផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ សៅ សុខា ជូនចំពោះប្រជាពលរដ្ឋជាទីស្រឡាញ់ទាំងអស់ក្នុងមូលដ្ឋាន។

ជាមួយគ្នានោះលោកវរសេនីយ៍ឯក រ័ត្ន ចាន់ណា បានរំលឹកណែនាំដល់ប្រជាពលរដ្ឋឱ្យចេះថែរក្សាសុខភាពឱ្យបានល្អ ត្រូវមានអនាម័យក្នុងការរស់នៅ ដោយលាងដៃជាមួយសាប៊ូជានិច្ចមុននឹងបរិភោគ ត្រូវពិសាទឹកឆ្អិនដាំពុះ ឬទឹកស្អាត ហើយត្រូវរួសរាន់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានទាន់ពេលវេលាក្នុងករណីដែលមានជំងឺឈឺស្កាត់ផ្សេងៗ តាមរយៈការជួបពិគ្រោះជាមួយគ្រូពេទ្យដែលមានជំនាញច្បាស់លាស់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.