ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

ក្រុមការងារខេត្តក្រចេះ បន្តចូលរួមវេទិកាសាធារណៈស្ដីពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព នៅឃុំស្វាយជ្រះ ស្រុកស្នួល

ក្រុមការងារខេត្តក្រចេះ បន្តចូលរួមវេទិកាសាធារណៈស្ដីពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព នៅឃុំស្វាយជ្រះ ស្រុកស្នួល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្នួល-ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ រួមជាមួយសហការី បានចូលរួមក្នុងកម្មវិធីវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យការអនុវត្តគោលនយោបាយភូមិ -ឃុំមាន សុវត្ថិភាពនៅក្នុងឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។

វេទិកានេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ នៅសាលាឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រីជាប្រធានក្រុមប្រឹក្សាខេត្ត ប្រធាន -អនុប្រធានក្រុម ការងារថ្នាក់ខេត្តចុះជួយឃុំទាំង៦ក្នុងស្រុកស្នួល មន្ត្រីសមត្ថកិច្ចជំនាញខេត្ត- ស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ ស្មៀន មេភូមិទាំង១៦ក្នុងឃុំស្វាយជ្រះ ព្រមទាំងមន្ត្រីអាជ្ញាធរមូលដ្ឋានសរុបមានអ្នកចូលរួមប្រមាណជាង ២០០នាក់។

បន្ទាប់ពីបានស្ដាប់របាយការណ៍របស់លោក ខៀវ សុខា មេឃុំស្វាយជ្រះ ស្ដីពីស្ថានភាពទូទៅក្នុងឃុំស្វាយជ្រះរួចមក លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងមតិបើកវេទិកាសាធារណៈ ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំវេទិកានេះ ដែលមានវត្ថុបំណងស្វែងយល់ពីការលំបាកទាំងឡាយនៅមូលដ្ឋានដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមចំពោះមុខឱ្យបានទាន់ពេលវេលា សម្រាប់ជាគុណប្រយោជន៍របស់ ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងកោតសរសើរការចូលរួមយ៉ាងសស្រាក់សស្រាំរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានឃុំស្វាយជ្រះជាមួយប្រជាពលរដ្ឋនៅទូទាំងប្រទេសក្នុងការគាំទ្រយ៉ាងពេញទំហឹង រាជរដ្ឋាភិបាល ក្រោមមគ្គុទេសក៍ប្រកបដោយគតិបណ្ឌិតដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំចលនាជាតិប្រយុទ្ធឈ្នះជំងឺកូវីដ-១៩ អាចនាំសង្គមជាតិមកកាន់ប្រក្រតីភាព ដូចសព្វថ្ងៃ ។

ទន្ទឹមនោះ លោករដ្ឋមន្រ្តី ព្រុំ សុខា ក៏បានជំរុញលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋទាំងអស់នាំគ្នាមកចូលរួមទទួលយកការចាក់វ៉ាក់សាំងដូសទី៣ និងទី៤ដែលជាដូសជំរុញ ដើម្បីបន្តពង្រឹងភាពស៊ាំសហគមន៍គាំទ្រនិរន្តរភាព រឹងមាំនៃការបើកដំណើរការសេដ្ឋកិច្ច -សង្គមជាតិយើងតទៅអនាគត ។

ក្នុងកម្មវិធីបើកចំហសម្រាប់ការចូលរួមពិភាក្សាដោះស្រាយបញ្ហានានានៅក្នុងមូលដ្ឋាន ដែលជាទុក្ខកង្វល់ការថ្នាំងថ្នាក់ពាក់ព័ន្ធផ្ទាល់ដល់ជីវភាពរស់នៅប្រចំាំថ្ងៃរបស់ប្រជាពលរដ្ឋ វេទិកាទទួលបាននូវសំណូមពរមួយចំនួនក្នុងពេលនោះរួមមានជាអាទិ៍៖

១. ភាពយឺតយ៉ាវរបស់មន្រ្តីក្នុងការផ្តល់សេវាសាធារណៈនៅឃុំ ជាពិសេសពាក់ព័ន្ធនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងឯកសារបញ្ជាក់ផ្សេងៗ

២. គុណភាពសេវាសុខាភិបាលនៅមណ្ឌលសុខភាពឃុំមិនទាន់ឆ្លើយតបបានទាំងស្រុងនូវសំណូមពរចាំបាច់របស់ប្រជាជនមូលដ្ឋាន

៣. ផលប៉ះពាល់នៃការដឹកជញ្ជូនលើផ្លូវសាធារណៈ ដែលបង្កដោយក្រុមហ៊ុនអាជីវកម្មថ្មម៉ាបជាច្រើនមកលើជីវភាពប្រចាំថ្ងៃរបស់ប្រជាជនមិនទាន់ដោះស្រាយឱ្យបានល្អ

៤. ប្រសិទ្ធភាពនៃការបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសង ក្នុងមូលដ្ឋានភូមិ-ឃុំនៅមានកម្រិត

បញ្ហាទាំងឡាយខាងលើត្រូវបានពន្យល់បកស្រាយបំភ្លឺ និងសន្យាបេ្តជ្ញាជំរុញដោះស្រាយដោយប្រធានមណ្ឌលសុខភាព មេឃុំ មេប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ តំណាងក្រុមហ៊ុនឯកជន និងអាជ្ញាធរអ្នកពាក់ព័ន្ធផ្សេងទៀត។

ថ្លែងមតិបិទកិច្ចប្រជុំ លោករដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានវាយតម្លៃខ្ពស់ពីលទ្ធផលនៃវេទិកាសាធារណៈនៅពេលនេះ ដែលបានបំពេញតួនាទីធ្វើជាស្ពានទំនាក់ទំនងផ្សារភា្ជប់សុខទុក្ខរវាងរដ្ឋជាមួយ ប្រជាពលរដ្ឋ ក្នុងការរួមចំណែកសម្រាលដោះស្រាយជាក់ស្តែងបញ្ហានានា ជាពិសេសក្តីកង្វល់ និងការថ្នាំងថ្នាក់ខ្លះៗរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានជុំវិញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នាពេលដ៏ខ្លីខាងមុខ លោករដ្ឋមន្រ្តីក៏បានលើកទឹកចិត្តក្រុមការងារគ្រប់លំដាប់ថ្នាក់បន្តសហការរៀបចំវេទិកាបែបនេះនៅតាមមូលដ្ឋានភូមិ-ឃុំឱ្យបានផុល ផុស ដើម្បីរួមចំណែកផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនសាធារណជនពីសមិទ្ធផលចម្បងរបស់សង្គមជាតិ ដែលប្រជាពលរដ្ឋយើងនៅទូទាំងប្រទេសកំពុងរស់នៅប្រកបដោយសុខុដុមរមនាក្នុងម្លប់សុខសន្តិភាព ក្រោមការ ដឹកនាំរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា សំដៅការពាររឹងមាំបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព វិបុលភាព សម្រាប់អនាគតរុងរឿងរបស់ប្រទេសជាតិ និងប្រជាជនយើងតរៀងទៅ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.