ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព ឯកឧត្តម ហ៊ុន ណេង

ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព ឯកឧត្តម ហ៊ុន ណេង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព ឯកឧត្តម ហ៊ុន ណេង

ខេត្តកណ្តាល៖ រសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា បានដឹកនាំប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភាជាតិ និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានទទួលមរណភាព កាលពីថៃ្ងព្រហស្បតិ៍ ០៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៦៖២៥នាទី ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ នៅភូមិគ្រិះឯកឧត្តម ហ៊ុន ណេង ទីរួមខេត្តកំពង់ចាម។

នៅក្នុងវេលាពោរពេញទៅដោយសមានទុក្ខ និងដោយសេចក្តីសោកស្ដាយជាពន់ពេក ចំពោះមរណភាពរបស់ ឯកឧត្តម ហ៊ុន ណេង នេះគឺជាការបាត់បងនូវស្វាមី បង បងថ្លៃ ឳពុក ឳពុកក្មេក និងជាជីតា ជាទីគោរពស្រលាញ់ដ៏ ជ្រាលជ្រៅនឹងប្រកបទៅដោយព្រហ្មវិហារធម៌ ក៏ដូចជាបាត់បង់នូវបញ្ញវន្តមួយរូប ដែលបានចូលរួមចំណែកក្នុងស្ថាប័ននីតិបញ្ញត្តិ ក្នុងការតាក់តែងច្បាប់ អនុម័ត និងការតាមដានការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល ហើយជានិច្ចជាកាល ឯកឧត្តម តែងតែបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ដើម្បីបម្រើបុព្វហេតុជាតិមាតុភូមិ ជាពិសេសក្នុងការរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។

ក្នុងឱកាសដ៏សែនក្រៀមក្រំ ពោរពេញដោយសមានទុក្ខ និងដោយសេចក្តីសោកស្ដាយជាពន់ពេកនេះ ឯកឧត្ដម គង់ សោភ័ណ្ឌ រួមជាមួយប្រតិភូសាខា សូមចូលរួមនូវមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ លោកជំទាវ លាង វួចឆេង ហ៊ុន ណេង ព្រមទាំង ក្រុមគ្រួសារ និងសូមលើកហត្ថប្រណម ឧទ្ទិសបួងសួងដល់តេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន ណេង សូមឱ្យបានយោនយោគ និងចាប់បដិសន្ធិក្នុងសុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.