ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

ប្រកាសចូលកាន់តំណែងប្រធានមន្ទីរសង្គមកិច្ចថ្មីខេត្តសៀមរាប, លោក គង់ សំអឿន ជំនួសលោក អោ ម៉ៅ

ប្រកាសចូលកាន់តំណែងប្រធានមន្ទីរសង្គមកិច្ចថ្មីខេត្តសៀមរាប, លោក គង់ សំអឿន ជំនួសលោក អោ ម៉ៅ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(សៀមរាប)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី៦ខែឧសភាឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសចូលកាន់តំណែង លោក គង់ សំអឿនជាប្រធានមន្ទីរថ្មី នៃមន្ទីរសង្គមកិច្ចខេត្តសៀមរាប ជំនួសប្រធានចាស់ដែលត្រូវផ្លាស់ប្ដូរភារកិច្ច។

លោក វង សូត ក្នុងពិធីនោះ បានណែនាំដល់លោក គង់ សំអឿន ដែលទើបចូលកាន់តំណែង ត្រូវបន្តថែរក្សាមរតកល្អ នៃប្រធានមន្ទីរមុនៗ ពិសេសជំនាន់លោក អោ ម៉ៅ ហើយត្រូវបន្តពង្រឹងសាមគ្គីផ្ទៃក្នុងអង្គភាព ដើម្បីកុំឲ្យមានការថ្នាំងថ្នាក់រវាងមន្ដ្រី និងមន្ដ្រី ឬមន្ដ្រី ជាមួយថ្នាក់ដឹកនាំមន្ទីរ។ បន្ថែមពីនេះ មិនត្រូវបែងចែកបក្សពួក ធ្វើឲ្យការងារដែលអនុវត្តន៍បម្រើសេវាជូនដល់បងប្អូនប្រជាពលរដ្ឋ មានផលលំបាកក្នុងការផ្តល់សេវាជូនដល់ពលរដ្ឋដែលងាយរងគ្រោះ។

ព្រមជាមួយគ្នានោះត្រូវបន្តកិច្ចសហការឲ្យបានជិតស្និតជាមួយថ្នាក់ដឹកនាំ និងជំនាញរបស់ក្រសួង ថ្នាក់ដឹកនាំខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍ ពិសេសប្រកាន់ខ្ជាប់នូវឥរិយាបទជាអភិក្រមនៃរបបសុំគោលការណ៍ដឹកនាំ និងរបបរាយការណ៍ជាប្រចាំ ដើម្បីស្វែងរកយុទ្ធសាស្រ្តអនុវត្តការងារប្រកបដោយប្រតិតុល្យការ និងសង្គតិភាពការងារ។

លោកថា មន្ទីរមួយដឹកនាំ និងប្រកបកិច្ចការងារទៅដោយរលូនបាន លុះត្រាតែប្រធានមន្ទីរដែលជាក្បាលម៉ាស៊ីនដឹកនាំ អនុប្រធាន និងមន្ត្រីត្រូវធ្វើការងាររួមគ្នា សាម្គីភាពផ្ទៃក្នុងឲ្យបានល្អ ទើបយើងអាចបម្រើ និងផ្តល់សេវា សាធារណៈនានាជូនដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរា និងកុមារកំព្រាឲ្យបានកាន់តែល្អប្រសើរ។

ជាមួយគ្នានេះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប ក៏បានក្រើនរំលឹកលោក គង់ សំអឿន ជាប្រធានមន្ទីរសង្គមកិច្ចថ្មី ជំនួសលោក អោ ម៉ៅ ត្រូវរក្សាឲ្យបាននូវកិច្ចសហការរវាងមន្ត្រី និងមន្ត្រីសាមគ្គីគ្នាជារួម ធ្វើកិច្ចការងារនេះបម្រើសេវា ជូនដល់បងប្អូន ប្រជាពលរដ្ឋដែលងាយរងគ្រោះឲបានល្អប្រសើឡើងវិញ ក្រោយមានការបែកបាក់ផ្ទៃក្នុងមួយរយៈកន្លង ដែលធ្វើឲ្យមានផលលំបាកក្នុងការបម្រើសេវាសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះកន្លងមក។

ជាមួយគ្នានេះលោកអភិបាលខេត្តសៀមរាប បានជំរុញឲ្យឃុំសង្កាត់ទាំងអស់ ត្រូវសហការជាមួយមន្ទីរសង្គមកិច្ចកាន់តែជិតស្និតជាងមុន លើកិច្ចការជំនួយសាច់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះនៅក្នុងមូលដ្ឋាន ជាពិសេសកុមារកំព្រា និងចាស់ជរាផងដែរ។

លោករដ្ឋមន្ត្រី បន្តថា ជាក់ស្តែងណាស់ នៅក្នុងការជ្រើសរើសថ្នាក់ដឹកនាំកំពូលរបស់ប្រទេស ដែលជាបុគ្គលសំខាន់នៅក្នុងការកំណត់ទិសដៅអនាគត ធានារក្សាការពារសុខសន្តិភាព និងភាពសុខសាន្តសម្បូរសប្បាយជូនប្រទេសជាតិ និងប្រជាជន យើងអាចមើលឃើញថា សម្តេចតេជោ គឺជាឥស្សរជនដែលលេចធ្លោជាងគេ ក្នុងនាមជាអ្នកនយោបាយប្រកបដោយបទពិសោធន៍លើសលប់ និងចក្ខុវិស័យខ្ពង់ខ្ពស់ ដែលបានបង្ហាញនូវស្នាដៃ និងលទ្ធផលជាក់ស្តែងជាច្រើននៅក្នុងដំណាក់កាលផ្សេងៗនៃប្រវត្តិសាស្ត្រកម្ពុជា ទាំងលើការរំដោះជាតិ ការកសាងការពារជាតិ និងការអភិវឌ្ឍជាតិ ដោយខុសស្រឡះពីអ្នកនយោបាយអគតិមួយចំនួន ដែលមិនធ្លាប់បានធ្វើអ្វីសោះ ក្រៅតែពីការញុះញង់អុចអាល បង្កភាពរើសអើង និងការស្អប់ខ្ពើមនៅក្នុងសង្គមជាតិខ្លួនឯង។

លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលតែងជឿជាក់លើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងបានចូលរួមក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិយើង ជាពិសេសតាមរយៈការជ្រើសរើសមេដឹកនាំត្រឹមត្រូវ គឺ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាមេដឹកនាំប្រកបដោយធម៌, យុត្តិធម៌, គុណធម៌, មិនរត់ចោលប្រជាពលរដ្ឋក្នុងកាលៈទេសៈលំបាក និងមានការទទួលខុសត្រូវម៉ឺងម៉ាត់ចំពោះជោគវាសនាអនាគតជាតិ និងប្រជាជន។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះភាពជោគជ័យនៃយុទ្ធសាស្ត្រវ៉ាក់សាំងនិងយុទ្ធនាការប្រយុទ្ធទប់ស្កាត់កូវីដ-១៩ របស់សម្តេចដោយជឿជាក់យ៉ាងមុតមាំ លើចលនាជាតិ ក្រោមមគ្គុទេ្ទសក៏ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ថាយើងពិតជាប្រយុទ្ធឈ្នះកូវីដ-១៩ ដើម្បីអនាគតភ្លឺស្វាងរបស់ប្រទេសជាតិ និងប្រជាជន យើងជាក់ជាមិនខាន។

ជាមួយគ្នានេះ រដ្ឋមន្ត្រី វង សូត ក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបន្តគាំទ្រ និងផ្ដល់ការជឿជាក់មកលើដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ជាបន្តទៀតនៅក្នុងការដឹកនាំរាជរដ្ឋាភិបាល ដោយត្រូវទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃទី ៥ មិថុនា ខាងមុខនេះឲ្យបានគ្រប់ៗគ្នា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.