ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

មេពន្ធដារកម្ពុជា៖ អាករលើតម្លៃបន្ថែម (VAT) ជាបន្ទុករបស់អ្នកជាប់ពន្ធ មិនមែនជាបន្ទុកក្រុមហ៊ុនទេ ហើយក្រុមហ៊ុនមិនអាចកិបទុកនោះដែរ (Video inside)

មេពន្ធដារកម្ពុជា៖ អាករលើតម្លៃបន្ថែម (VAT) ជាបន្ទុករបស់អ្នកជាប់ពន្ធ មិនមែនជាបន្ទុកក្រុមហ៊ុនទេ ហើយក្រុមហ៊ុនមិនអាចកិបទុកនោះដែរ (Video inside)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានពន្យល់អំពីការប្រមូលអាករលើតម្លៃបន្ថែម (VAT) ដោយបញ្ជាក់ថា ពន្ធនេះជាបន្ទុករបស់អ្នកជាប់ពន្ធ មិនមែនជាបន្ទុកក្រុមហ៊ុនទេ។

លោក គង់ វិបុល បានបញ្ជាក់ថា ការប្រមូលពន្ធអាករលើតម្លៃបន្ថែម (VAT) នេះ គឺអគ្គនាយកដ្ឋានពន្ធដារ ខ្ចីដៃរបស់សហគ្រាស ដែលបានចុះបញ្ជី ឲ្យអគ្គនាយកដ្ឋានពន្ធដារ ជួយប្រមូលពន្ធទៅលើតម្លៃនៃការលក់នោះ ១០ភាគរយថែមទៀត ចំពោះអ្នកជាប់ពន្ធ។

ការពន្យល់អំពីការប្រមូលពន្ធ VAT របស់លោក គង់ វិបុល ធ្វើឡើងក្នុងពិធីបើកដំណើរការជាផ្លូវការ នូវកម្មវិធីវិក្កយបត្រ នាំសំណាង របស់អគ្គនាយកដ្ឋានពន្ធដារ (GDT Lucky Draw Application) នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ។

លោក គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាបថា អ្នកខ្លះចេះតែរអ៊ូថា ខ្ញុំបង់ពន្ធ VAT ច្រើនណាស់ ខ្ញុំសូមជម្រាបប្រជាពលរដ្ឋទាំងអស់ ជម្រាបដល់អ្នកជាប់ពន្ធ និងអាជីវកម្មទាំងអស់ថា ពន្ធអាករលើតម្លៃបន្ថែម (VAT) គឺមិនមែនជាបន្ទុករបស់អ្នកជាប់ពន្ធ ឬជាបន្ទុករបស់ក្រុមហ៊ុនទេ គ្រាន់តែយន្តការ VAT នេះយើងខ្ញុំខ្ចីដៃរបស់សហគ្រាសដែលបានចុះបញ្ជី ជួយប្រមូលឲ្យលើតម្លៃនៃការលក់ ១០ភាគរយថែម ហើយ១០ភាគរយនោះមិនអាចយកចូលក្នុងកុងធនាគាររបស់សហគ្រាសបានទេ ១០ភាគរយនេះគឺជាប្រាក់ពន្ធដែលប្រជាពលរដ្ឋ បង់មកឲ្យរដ្ឋ»។

លោក គង់ វិបុល បានគូសបញ្ជាក់ថា ពន្ធ VAT ១០ភាគរយ គឺជាពន្ធដែលមានការចូលរួមចំណែកពីប្រជាពលរដ្ឋ ។ សព្វថ្ងៃនេះ កម្ពុជាអត់មានពន្ធលើរូបវន្តបុគ្គលទេ តែពន្ធ VAT នេះ គឺអនុវត្តទូទៅ ហើយពន្ធនេះ គឺគិតថ្លៃទៅលើទំនិញ ឬសេវាផ្សេងៗពីអ្នកជាប់ពន្ធ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.