ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

អភិបាលខណ្ឌឬស្សីកែវ និងចៅសង្កាត់ទួលសង្កែ១ ជួបសួរសុខទុក្ខយ៉ាងស្និទស្នាល និងស្វែងយល់ពីតម្រូវចាំបាច់ផ្សេងៗពីពលរដ្ឋ

អភិបាលខណ្ឌឬស្សីកែវ និងចៅសង្កាត់ទួលសង្កែ១ ជួបសួរសុខទុក្ខយ៉ាងស្និទស្នាល និងស្វែងយល់ពីតម្រូវចាំបាច់ផ្សេងៗពីពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ អមដោយលោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ មន្ត្រីសង្កាត់ និងមេភូមិផងដែរ បានជួបជុំសំណេះសំណាលសួរសុខទុក្ខ ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់ផ្សេងៗ និងបញ្ហាប្រឈម ពិសេសការទទួលយកសំណូមពរ ក្នុងការរិះរកដំណោះស្រាយនៃកង្វល់នានា សម្រាប់បម្រើជូនប្រជាពលរដ្ឋ ដើម្បីឱ្យស្របតាមអនុសាសន៍ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ពិធីជួបជុំសំណេះសំណាល សួរសុខទុក្ខ ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់ផ្សេងៗ និងបញ្ហាប្រឈម ពិសេសការទទួលយកសំណូមពរ ក្នុងការរិះរកដំណោះស្រាយនៃកង្វល់នានា សម្រាប់បម្រើជូនប្រជាពលរដ្ឋនេះ ស្ថិតនៅក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២។

ក្នុងពិធីនេះ លោក ឯក ឃុនដឿន និងលោកស្រី រាជ ផាវឿន បានសង្កត់ធ្ងន់លើការក្សាការពារសន្តិសុខ សុវត្ថិភាព និងការបម្រើសេវាសាធារណៈនានា ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកាន់តែប្រសើរឡើងបន្ថែមទៀត ដើម្បីបម្រើជូនប្រជាពលរដ្ឋ ក្រៅពីបញ្ហាផ្លូវ ប្រព័ន្ធលូ និងបញ្ហាផ្សេងៗមួយចំនួនទៀត បើទោះបីជាអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ មិនទាន់ទទួលបានសំណូមពរ ក្នុងការឱ្យជួយរកដំណោះស្រាយជូន ពីសំណាក់ប្រជាពលរដ្ឋក៏ដោយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.