ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ

បណ្ឌិត ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មាន ត្រូវធ្វើការងារប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ គោរពច្បាប់ ដើម្បីទទួលបានការគោរពស្រឡាញ់ពីសាធារណជន (

បណ្ឌិត ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មាន ត្រូវធ្វើការងារប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ គោរពច្បាប់ ដើម្បីទទួលបានការគោរពស្រឡាញ់ពីសាធារណជន (

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពនៃការប្រារព្ធពិធីអបអរសាទរទិវាសេរីភាពសារព័ត៌មាន ៣ ឧសភា លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកសារព័ត៌មាន ត្រូវបំពេញការងារក្នុងសិរីភាពសារព័ត៌មាន ដោយគោរពក្រមសីលធម៌វិជ្ជាជីវៈ និងគោរពច្បាប់ស្តីពីសារព័ត៌មាន ក៏ដូចជាច្បាប់នានារបស់ប្រទេស ដើម្បីទទួលបានទំនុកចិត្ត និងការគោរពស្រឡាញ់ពីសាធារណជន។

ក្នុងពិធីដ៏មានសារៈសំខាន់ និងមានការផ្សាយជាសាធារណៈផងនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសរំលេចពីសារៈសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយក្នុងសង្គមប្រជាធិបតេយ្យ ក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិ ក៏ដូចជាផ្តល់ចំណេះដឹងដល់ប្រជាពលរដ្ឋ។

លោកបណ្ឌិត បានគូសបញ្ជាក់ថា អ្នកសារព័ត៌មាន ដើរតួនាទីសំខាន់ណាស់ ជាកញ្ចក់ឆ្លុះបញ្ចាំង និងបង្ហាញការពិតលើព្រឹត្តិការណ៍ដែលបានកើតឡើងក្នុងសង្គម។

ដោយពិធីអបអរសាទរទិវាសេរីភាពសារព័ត៌មាន ត្រូវបានប្រារព្ធឡើងក្រោមមូលបទ «ព័ត៌មានក្រោមសម្ពាធឌីជីថល» លោកបណ្ឌិត ក៏បានលើកឡើងដែរថា ទោះបីប្រព័ន្ធបច្ចេកវិទ្យាវិវឌ្ឍន៍បែបណាក៏ដោយ ប៉ុន្តែវាគ្រាន់តែជាការអភិវឌ្ឍនៃមធ្យោបាយផ្តល់ព័ត៌មានប៉ុណ្ណោះ អ្វីដែលធ្វើឱ្យប្រព័ន្ធផ្សាយនៅតែអាចឈរជើងរឹងមាំបាននោះ គឺការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ជាមូលដ្ឋានដើមរបស់អ្នកព័ត៌មាន ដើម្បីឱ្យប្រព័ន្ធផ្សព្វផ្សាយបន្តទទួលបានការជឿទុកចិត្តពីសាធារណជន និងអាចឈរជើងរឹងមាំ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.