ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

លោក ខៀវ កញារីទ្ធ៖ ឆ្នាំ២០២២ មានបណ្តាញផ្សព្វផ្សាយជាតិ និងភ្នាក់ងារអន្តរជាតិ ជិត២ពាន់ស្ថាប័ន កំពុងធ្វើសកម្មភាពនៅកម្ពុជា

លោក ខៀវ កញារីទ្ធ៖ ឆ្នាំ២០២២ មានបណ្តាញផ្សព្វផ្សាយជាតិ និងភ្នាក់ងារអន្តរជាតិ ជិត២ពាន់ស្ថាប័ន កំពុងធ្វើសកម្មភាពនៅកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ មានសារព័ត៌មានបោះពុម្ពផ្សាយតាមបែបប្រពៃណីរួមមាន៖ កាសែត ព្រឹត្តិបត្រ ទស្សនាវដ្តី ទូរទស្សន៍ វិទ្យុ គេហទំព័រ និងភ្នាក់ងារអន្តរជាតិ ព្រមទាំងសមាគមអ្នកសារព័ត៌មានចំនួន១,៩៣៦ស្ថាប័ន កំពុងធ្វើសកម្មភាពនៅកម្ពុជា។

ការបញ្ជាក់បែបនេះរបស់លោក ខៀវ កញារីទ្ធ បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានសកលលោក ឆ្នាំ២០២២ លើកទី២៩ ក្រោមប្រធានបទ «សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល» នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ នាសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់។

លោក ខៀវ កញារិទ្ធ បានបន្ដថា ស្ថិតក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងរស់នៅដោយសុខសន្តិភាព វឌ្ឍនភាព និងការអភិវឌ្ឍ សេរីភាពខាងសារព័ត៌មានដែលគាំពារដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីរបបសារព័ត៌មាន ត្រូវបានបើកទូលាយដែលរហូតមកដល់ពេល នេះចំនួនសារព័ត៌មាននៅកម្ពុជាមានការកើនឡើងជាលំដាប់ទាំងសារព័ត៌មានបោះពុម្ពផ្សាយ និងសារព័ត៌មាន ផ្សាយតាមប្រព័ន្ធអេឡិចត្រូនិក ទោះបីសារព័ត៌មានស្ថិតក្នុងសម្ពាធប្រព័ន្ធផ្សព្វផ្សាយឌីជីថលក៏ដោយ។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាក់ស្ដែងឆ្នាំ២០២២នេះ សារព័ត៌មានបោះពុម្ពផ្សាយតាមបែបប្រពៃណីរួមមាន កាសែត ព្រឹត្តិបត្រ ទស្សនាវដ្តី ដែលកំពុងដំណើរការចេញផ្សាយចំនួន ៦៦២អង្គភាព គេហទំព័រចំនួន ៧០៦អង្គភាព ទូរទស្សន៍ អនឡាញចំនួន ៨១អង្គភាព ទូរទស្សន៍ផ្សាយផ្ទាល់ ១៩ស្ថានីយ និងផ្សាយបន្តមានចំនួន ១៦៥ស្ថានីយ។ ទូរទស្សន៍ផ្កាយរណបមាន ២ស្ថានីយ ទូរទស្សន៍ឌីជីថល (Pay TV) មាន៣ស្ថានីយ វិទ្យុមាន ២២១សា្ថនីយ។ ចំណែកទីភ្នាក់ងារសារព័ត៌មានបរទេស និងការិយាល័យតំណាងវិទ្យុ-ទូរទស្សន៍បរទេសប្រចាំការអចិន្ត្រៃយ៍នៅកម្ពុជា មានចំនួន ២៦អង្គភាព និងសមាគមអ្នកសារព័ត៌មានសរុបមាន៥១ អង្គភាព»។

លោក ខៀវ កញារីទ្ធ បានគូសបញ្ជាក់ថា សមិទ្ធផលទាំងអស់នេះបានបង្ហាញយ៉ាងច្បាស់នូវថាមពលដ៏ខ្លាំងក្លានៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានកម្ពុជា។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់គិតគូការពារដល់អ្នកសារព័ត៌មានដែលបានបំពេញភារកិច្ចតាមវិជ្ជាជីវៈ របស់ពួកគេ ដោយបានផ្តល់មេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ដើម្បីការពារអ្នកសារព័ត៌មានករណីមានបណ្ដឹងតាមផ្លូវតុលាការ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ការរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញ និងបណ្តាញទំនាក់ទំនងសង្គម ដែលប្រជាពលរដ្ឋម្នាក់ មានឧបករណ៍ផ្សព្វផ្សាយមួយដោយខ្លួនឯង ដែលអាចទទួល និងផ្សព្វផ្សាយបានគ្រប់ទម្រង់ និងគ្រប់រូបភាពបានរហ័សទាន់ចិត្ត នៅពេលណា ទីណាក៏បាននោះ គឺជាឧបសគ្គដល់ការប្រកួតប្រជែងទីផ្សារជាមួយស្ថាប័នសារព័ត៌មាន និងជាពិសេសប្រព័ន្ធផ្សព្វផ្សាយតាមបែបប្រពៃណី។

«ប៉ុន្តែសូមបងប្អូនអ្នកសារព័ត៌មានទាំងអស់យល់ថាប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គមដែលកំពុងប្រើប្រាស់យ៉ាង សំបូរបែបនាពេលបច្ចុប្បន្ន គឺគ្រាន់តែជាផ្នែកមួយនៃការផ្តល់ព័ត៌មានបឋមដោយលាយឡំព័ត៌មានពិត និងព័ត៌មានមិនពិតនៅជាមួយគា្ន មិនគ្រប់ជ្រុងជ្រោយដោយសារតែអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មិនមែនជាអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ ធ្វើឱ្យមហាជនមិនបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ និងខ្វះជំនឿទុកចិត្ត»។ នេះជាការលើកឡើងបន្ថែមរបស់លោក ខៀវ កញារីទ្ធ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.