ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

សមាជិកអតីតគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋានជាង១០០នាក់ នៅស្រុកចំនួន២ ក្នុងខេត្តរតនគិរី ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

សមាជិកអតីតគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋានជាង១០០នាក់ នៅស្រុកចំនួន២ ក្នុងខេត្តរតនគិរី ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សមាជិកអតីតគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋានជាង១០០នាក់ នៅស្រុកចំនួន២ ក្នុងខេត្តរតនគិរី ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

អតីតសមាជិកគណបក្សសង្រ្គោះជាតិ(CNRP) និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន សរុបចំនួន១៣៥នាក់ ស្រី៦៣នាក់ នៅស្រុកចំនួន២ ក្នុងខេត្តរតនគិរី សម្រេចចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងនោះស្រុកលំផាត់ មាន២ឃុំ គឺឃុំល្បាំង១ និងឃុំល្បាំង២ មានសមាជិក និងសកម្មជន គណបក្សសង្គ្រោះជាតិ(CNRP) ចំនួន ១១៩នាក់ ស្រី៦២នាក់។ ស្រុកអូរយ៉ាដាវ នៅឃុំប៉ាតេមានសមាជិក និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ (បច្ចុប្បន្នគណបក្សភ្លេីងទៀន) ចំនួន០៣នាក់ ស្រី០១នាក់ និងសមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានចំនួន ១៣នាក់ ស្រី០នាក់ សរុប១៦នាក់ ស្រី០១នាក់។

បើតាមពាក្យស្នើសុំរបស់លោក សេវ ផូន និង រស់ រ៉ន សមាជិក គណបក្សភ្លើងទៀនឃុំប៉ាតេ ក៏ដូចជាសមាជិកទាំង១៣៥នាក់បានបញ្ជាក់ថា មូលហេតុដែលពួកគាត់សម្រេចចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា គឺអស់ជំនឿចំពោះមេដឹកនាំគណបក្សរបស់ខ្លួន។ ហើយពេញចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគាត់មើលឃើញពីភាពដឹកនាំពិតប្រាកដរបស់គណបក្សប្រជាជនកម្ពុជាបានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព សេរីភាព និងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ដោយឡែកខេត្តរតនគិរីក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាក៏មាន អភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័សផងដែរ។ហើយពួកគាត់សម្រេចចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា គឺគ្មានការបង្ខិតបង្ខំនោះឡើយ ដោយសារតែពួកគាត់បានឃើញការសន្យាពិត និយាយពិត និងធ្វើពិតរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ របស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានដ៏ឆ្នើម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.