ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

បែកធ្លាយ​ឈ្មួញ​ឈើ​ដុះ​ស្លែ​ឈ្មោះ ប៊​យ មករា មាន​ឃ្លាំង​ស្តុក​ឈើ​ដ៏​ធំ​នៅ​ភូមិ​ភ្នំ សង្កាត់​បឹង​យក្ស​ឡោម

បែកធ្លាយ​ឈ្មួញ​ឈើ​ដុះ​ស្លែ​ឈ្មោះ ប៊​យ មករា មាន​ឃ្លាំង​ស្តុក​ឈើ​ដ៏​ធំ​នៅ​ភូមិ​ភ្នំ សង្កាត់​បឹង​យក្ស​ឡោម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី ៖ លោក ប៊​យ មករា ដែល​គេ​ស្គាល់​ថា គឺជា​ឈ្មួញ​រកស៊ី​ឈើ​ដុះ​ស្លែ​ប្រចាំខេត្ត​ម​រតនគិរី ច្រើន​ឆ្នាំ​មកហើយ​នោះ បច្ចុប្បន្ន​នៅតែ​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​មុខរបរ​ជំនួញ​រកស៊ី​ឈើ​ដដែល គ្មាន​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ​ណា​ហ៊ាន​បង្ក្រាប​ឡើយ សង្ស័យ​មាន​អ្នកកាង​ពីក្រោយ​ខ្នង ខណៈ​ឈ្មួញ​ឧកញ៉ា​ធំៗ​មួយចំនួន​បាន​បោះបង់​ជំនួញ​រក​ឈើ​នេះ​ចោល បន្ទាប់ពី​មាន​ការចុះ​បង្ក្រាប​ដោយ​គណៈកម្មការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​នា​ពេលកន្លងមក​។​

​បើ​តាម​ប្រភព​គួរឲ្យ​ទុកចិត្ត​បាន​និយាយថា ឈ្មួញ​ឈើ​ឈ្មោះ ប៊​យ មករា បាន​ធ្វើ​ការប្រមូលទិញ​ឈើ​ពី​ស្រុក​វ៉ើន​សៃ រួច​ដឹក​ជញ្ជូន​យក​ទៅ​ស្តុក​ទុក​ក្នុង​ឃ្លាំង​នៅ​ចំណុច​ភូមិ​ភ្នំ សង្កាត់​បឹង​យក្ស​ឡោម ក្រុង​បាន​លុង ខេត្ត​រតនគិរី ជា​រៀងរាល់ថ្ងៃ​។​

​ប្រភព​ដដែល​បន្តថា បន្ទាប់​ពី​រត់​ការ​រួច​ទើប​លើក​ដាក់​រថយន្ត​ធ្វើ​ការដឹកជញ្ជូន​បន្ត​នាំ​ទៅ​លក់​ឲ្យ​ឈ្មួញ​នៅ​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ​យ៉ាងរលូនបំផុត​។​

​ប្រភព​ខាងលើ​នេះ ចាត់ទុកជា​សេចក្តីរាយការណ៍​ជូន​ដល់​លោក ហុង ភា នាយ​ខណ្ឌ​រដ​បាល​ព្រៃឈើ ខេត្ត​រតនគិរី​, លោក​ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការ​នគរបាល​បាល​ខេត្ត និង​លោក​ឧត្តមសេនីយ៍ត្រី នូវ តា​រ៉ា ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ពិសេស​គឺ​ឯកឧត្តម ញ៉ែម សំអឿន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី ដើម្បី​មាន​វិធានការ​ចុះបង្ក្រាប​ទីតាំង​ស្តុក​ឈើ​ខាងលើ ទប់ស្កាត់​ការកាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ និង​សកម្មភាព​ជួញ​ឈើ​ខុសច្បាប់​។​

​សូមបញ្ជាក់​ថា ថ្មីៗ​នេះ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ចេញ​សេចក្តីជូនដំណឹង​លេខ ២៧៣៦ ក​សក ចុះ​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០២២ ស្តីពី «​វិធានការ​ពង្រឹង ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ សត្វព្រៃ និង​ជន​ផល​» នៅ​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​ការពង្រឹង​ការគ្រប់គ្រង​ធនធាន​ព្រៃឈើ សត្វព្រៃ និង​ធនធាន​ជលផល​ឲ្យបាន​ល្អ​ប្រសើរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.