ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

អបអរសាទរ វិទ្យាល័យស្វាយរៀង ទទួលបានជ័យលាភីលេខ១ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន

អបអរសាទរ វិទ្យាល័យស្វាយរៀង ទទួលបានជ័យលាភីលេខ១ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

អបអរសាទរ វិទ្យាល័យស្វាយរៀង ទទួលបានជ័យលាភីលេខ១ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន

 / ស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ នេះ បានអញ្ជើញចូលរួមអបអរសាទរ ការដង្ហែក្បួនពានរង្វាន់ជ័យលាភី លេខ១ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា សម្រាប់សាលាស្អាត ក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងឆ្នាំសិក្សា ២០២០-២០២១ ដែលបានទៅលើវិទ្យាល័យស្វាយរៀង ក្រុងស្វាយរៀង។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បានសម្តែងនូវការអបអរសារទរ ចំពោះការខិតខំ ប្រឹងប្រែងរបស់ លោកនាយកសាលា និងគណៈគ្រប់គ្រងសាលា ព្រមទាំងសប្បុរសជននានា ដែលជាអតីតសិស្ស បានជួយឧត្ថម្ភគាំទ្រ លើការកែលម្អទីធ្លាសាលា ឲ្យមានសោភ័ណភាព រហូតទទួលបានពានរង្វាន់លេខ១ សម្រាប់សាលាស្អាត ទូទាំងប្រទេស។លោក យស់ ពៅ នាយកវិទ្យាល័យស្វាយរៀង បានឲ្យដឹងថាៈ លទ្ធផលដែលវិទ្យាល័យ ទទួលបានពានរង្វាន់ ជ័យលាភីលេខ១ «សាលាស្អាត ក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងឆ្នាំសិក្សា ២០២០-២០២១» កើតមានឡើង ដោយមានការខិតខំប្រឹងប្រែង ពីលោកគ្រូ អ្នកគ្រូ សិស្សានុ សិស្ស គ្រប់ដៃគូសហការ ទាំងចំណេះដឹង ការសេពគប់ ចរិត ការលះបង់ ភាពស្មោះត្រង់ ការកសាងទំនុកចិត្តមានតម្លៃ និងសំខាន់ខ្លាំងណាស់ ពិសេសក្រោមការដឹកនាំរបស់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ធ្វើឱ្យមានការរីកចម្រើន ជាបន្តបន្ទាប់ ជាពិសេស សាលាវិទ្យា ល័យ ស្វាយរៀង ទទួលបានការឧបត្ថម្ភគាំទ្រ ពីគ្រប់មជ្ឈដ្ឋានទូទៅ ដើម្បីកែលម្អឲ្យមាន សោភ័ណភាពល្អ។

សូមបញ្ជាក់ថា វិទ្យាល័យស្វាយរៀង ដែលមានទីតាំងស្ថិតនៅ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ទទួលបានពានរង្វាន់ ជ័យលាភីលេខ១ និងថវិកាអមពានរង្វាន់ ចំនួន ៥.០០០.០០០ រៀល៕/

             

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.