ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

អភិបាលខេត្តកណ្ដាល ក្រើនរំឮកមន្ត្រីនគរបាលមូលដ្ឋាន ត្រូវចុះដល់ខ្នងផ្ទះពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាឱ្យទាន់ពេលវេលា

អភិបាលខេត្តកណ្ដាល ក្រើនរំឮកមន្ត្រីនគរបាលមូលដ្ឋាន ត្រូវចុះដល់ខ្នងផ្ទះពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាឱ្យទាន់ពេលវេលា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានក្រើនរំឮកដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទាំងអស់ ត្រូវចុះឱ្យដល់គ្រប់ខ្នងផ្ទះប្រជាពលរដ្ឋ ដោយដោះស្រាយរាល់បញ្ហាផ្សេងៗ ដែលពួកគាត់កំពុងប្រទះឱ្យ បានទាន់ពេលវេលា ជាមួយនឹងស្នាមញញឹម ប្រកបដោយការទទួលខុសត្រូវ និងទទួលមកវិញនូវស្នាមញញឹមរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ការក្រើនរំឮកបន្ថែមបែបនេះ របស់លោកអភិបាលខេត្ត បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ស្វាយ ដែលទំហំ ១១ម៉ែត្រ គុណ៩ ម៉ែត្រ ស្ថិតនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២នេះ។

លោកអភិបាលខេត្ត បានក្រើនរំឮកយ៉ាងដូច្នេះថា៖ «ដើម្បីឱ្យភូមិ ឃុំ មានសុវត្ថិភាព មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ខ្នងផ្ទះទាំងអស់ ជាងនេះទៀត ត្រូវផ្លាស់ប្ដូរឥរិយាបថ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា សំដៅធ្វើយ៉ាងណាទាញយកបេះដូង និងស្នាមញញឹមរបស់ពួកគាត់ឱ្យបាន»។

ក្នុងឱកាសនោះដែរ លោក គង់ សោភ័ណ្ឌ បានបន្ថែមថា ក្រោមម្លប់នៃសុខសន្តិភាព ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ពិសេសតាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះ របស់សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិទាំងមូលទទួលបានសន្តិភាព ឯកភាព ស្ថិរភាព និងកិត្យានុភាពជាតិពេញលេញក្នុងប្រវត្តិសាស្ត្រ ដែលប្រទេសកម្ពុជាពុំធ្លាប់មានជាង ៥០០ឆ្នាំកន្លងមក ហើយបានទទួលការកោតសរសើរស្ងប់ស្ញែងលើឆាកអន្តរជាតិ ដែលនេះជាបុរេលក្ខខណ្ឌសម្រាប់ធ្វើការអភិវឌ្ឍប្រទេសឱ្យមានភាពរីកចម្រើន និងលេចធ្លោរស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានាក្នុងតំបន់ និងលើពិភពលោក។

លោកអភិបាលខេត្ត ក៏បានស្នើដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទាំងអស់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានជាប់ជាប្រចាំនៅគ្រប់មូលដ្ឋាន ដើម្បីបង្ការ ទប់ស្កាត់ សកម្មភាពលួច, ឆក់, ប្លន់, បទល្មើសគ្រឿងញៀនខុសច្បាប់, ល្បែងស៊ីសងខុសច្បាប់, ការជួញដូរមនុស្ស សកម្មភាពក្មេងទំនើង និងបង្ក្រាបបទល្មើសនានា នៅតាមមូលដ្ឋានរបស់ខ្លួន។

ក្នុងនោះដែរលោក គង់ សោភ័ណ្ឌ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមរាយការណ៍នៅគ្រប់បទល្មើសនានា ពិសេសបទល្មើសគ្រឿងញៀន ការប្រើប្រាស់ ការជួញដូរ និងបទល្មើសផ្សេងទៀត ជូនដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីឱ្យពួកគាត់ធ្វើការបង្ការ បង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលាផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.