ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

ប្រកាសផ្លាស់ប្ដូរប្រធានពន្ធដារខេត្តកណ្ដាល, លោក ងួន សុវណ្ណ ជំនួសលោក នុត វុត្ថា ដែលត្រូវតែងតាំងជាអនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យម

ប្រកាសផ្លាស់ប្ដូរប្រធានពន្ធដារខេត្តកណ្ដាល, លោក ងួន សុវណ្ណ ជំនួសលោក នុត វុត្ថា ដែលត្រូវតែងតាំងជាអនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្ដាល)៖ លោក លោក ងួន សុវណ្ណ ត្រូវបានប្រកាសតែងតាំងជាប្រធានសាខាពន្ធដារថ្មីខេត្តកណ្ដាលជំនួសលោក នុត វុត្ថា ដែលត្រូវទទួលភារកិច្ចថ្មី គឺអនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យមនៃអគ្គនាយកដ្ឋានពន្ធដារ។

ពិធីប្រកាសបានធ្វើឡើង នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកបណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយដ្ឋានពន្ធដារ, លោក នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្តតំណាងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។

ស្ថិតក្នុងឱកាសនេះ លោក នូវ ប៉េង ច័ន្ទតារា បានកោតសរសើរលើការខិតខំកន្លងមករបស់លោកអតីតប្រធានសាខាពន្ធដារខេត្តកណ្ដាល ដែលបានសម្រេចស្នាដៃប្រមូលពន្ធជូនរដ្ឋបានរហូតដល់ទៅលើសផែនការជិត ៤០០ រយភាគរយដែលនេះជាតឹងតាងស្នាដៃល្អមួយ និងជាគំរូល្អដល់មន្ត្រីរាជការត្រូវទាំងអស់ ដើម្បីក្នុងការខិតខំបំពេញការងារ និងប្រមូលពន្ធចូលរដ្ឋឲ្យបានកាន់តែច្រើនឡើងៗ។

ថ្លែងនៅក្នុងពិធីតែងតាំងនេះ លោក កែន សម្បត្តិ បានលើកឡើងថា ការប្រកាស និងផ្ទេរមុខតំណែងប្រធានសាខាពន្ធដារថ្មីនេះ មិនមែនជាការប្រកាសដកតំណែងនរណាម្នាក់នោះទេ តែជាយន្តការក្នុងការផ្លាស់ប្តូរ របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការពង្រឹងលើការប្រមូលចំណូលពន្ធជូនរដ្ឋ។

លោកថា «បំរើសេវាសាធារណៈយកទៅប្រតិបត្តិការក្រសួងស្ថាប័ននានានៅក្នុងប្រទេសដូចជា បើកប្រាក់បៀវត្សរ៍ កសាងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ នេះសុទ្ធតែជាចេញពីចំណូលរបស់យើងហ្នឹងការពារអធិបតេយ្យ ឬក៏ទៅកសាងប្រព័ន្ធធារាសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធ និងការដ្ឋានកំណែទម្រង់នានារបស់រដ្ឋ ហើយបានទាំងផ្នែករឹង-ទន់ ហើយការចាយនេះ គឺយើងមានអភិក្រមច្បាស់លាស់ មានក្របខ័ណ្ឌមានការចាយវាយមាន តម្លាភាពនិងមានប្រសិទ្ធភាព»។

អគ្គនាយករងពន្ធដារបា នបន្តទៀតថា «មកទល់ពេលនេះបងប្អូនប្រជាពលរដ្ឋរបស់យើង មានការយល់ដឹងច្រើនពីច្បាប់ពន្ធដារ ធ្វើឲ្យការប្រមូលចំណូលពន្ធរបស់យើងនៅតែមានសន្ទុះខ្លាំង ហើយលើសផែនការជាប់ជាប្រចាំ ហើយកត្តាដែលធ្វើឲ្យការប្រមូលចំណូលពន្ធមានការកើនឡើងជាប្រចាំ គឺបណ្តាលមកពីសន្តិភាពនយោបាយ ការគោរពសិទ្ធិមនុស្ស សន្តិសុខ និងសន្តិភាពក្នុងប្រទេស ធ្វើឲ្យអ្នកវិនិយោគក្រៅប្រទេសនិងក្នុងប្រទេស មានការចូលរួមបណ្ដាក់ទុនវិនិយោគ បង្កើតឲ្យប្រជាពលរដ្ឋយើងមានការងារធ្វើច្រើន តម្រូវឲ្យការប្រមូលចំណូលពន្ធចូលរដ្ឋមានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំជាលំដាប់»។

ស្ថិតក្នុងកម្មវិធីនេះលោក នុត វុត្ថា បានឡើងថ្លែងអំណរគុណថ្នាក់ដឹកនាំ ដែលបានផ្ដល់ឱកាសជូនលោកឡើងតំណែងទៅជាអនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចពន្ធ និងមធ្យម នៃអគ្គនាយកដ្ឋានពន្ធដារ ដែលនេះជាការផ្តល់នូវឱកាសជូនលោកក្នុងការបម្រើប្រជាពលរដ្ឋ និងបម្រើជាតិ ធ្វើយ៉ាងណាចូលរួមក្នុងការប្រមូលពន្ធជូនរដ្ឋតាមការចង់បានរបស់រាជរដ្ឋាភិបាលកម្ពុជា។

នៅក្នុងកាសនោះ លោក ងួន សុវណ្ណ បានប្តេជ្ញាចិត្តថា លោកនឹងបន្តពង្រឹងការប្រមូលចំណូលពន្ធចូលរដ្ឋឲ្យកាន់តែមានការរីកចម្រើនទៅមុខ ជាពិសេសនឹងបន្តចុះផ្សព្វផ្សាយដល់ការយល់ដឹងពីច្បាប់នៃកាតព្វកិច្ចពន្ធ ជូនដល់ប្រជាពលរដ្ឋ ដើម្បីឲ្យការប្រមូលចំណូលពន្ធ ស្របទៅតាមគោលការរបស់អគ្គនាយកដ្ឋានពន្ធដារ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.