ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

សម្តេចតេជោ ហ៊ុន សែន ប្រកាសប្រើប្រាស់ Instragram ផ្លូវការ 

សម្តេចតេជោ ហ៊ុន សែន ប្រកាសប្រើប្រាស់ Instragram ផ្លូវការ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសប្រើប្រាស់បណ្តាញសង្គម Instagram ឬហៅថា IG ដែលជាបណ្តាញសង្គមបុត្រសម្ព័ន្ធរបស់ Facebook។

Instagram របស់សម្តេចតេជោ ហ៊ុន សែន មានឈ្មោះថា «hunsencambodia»។ សម្តេចតេជោ បានបញ្ជាក់ពីការប្រើប្រាស់បណ្តាញ IG យ៉ាងដូច្នេះ «កន្លងមកខ្ញុំបង្ហោះរូបភាពតាមគណនីឈ្មោះតាសាញ់។ ចាប់ពីពេលនេះទៅខ្ញុំប្រើប្រាស់គណនីផ្លូវការ នៃ instagram របស់ខ្ញុំដែលមានរូបភាពដូចភ្ជាប់ជាមួយ»។

សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលតែងតែបានធ្វើបច្ចុប្បន្នភាពជាប់ជានិច្ចជាមួយប្រព័ន្ធបច្ចេកវិទ្យាកំពុងវិវឌ្ឍន៍លើសកលលោក។

ក្រៅតែជាមេដឹកនាំមានភាពប៉ិនប្រសប់ជាមួយការប្រើប្រាស់ និងស្វែងយល់ពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏ជាមេដឹកនាំដែលតែងប្រើប្រាស់បណ្តាញសង្គម ដើម្បីផ្សារភ្ជាប់ជីវិតការងារ និងជីវិតឯកជនភាពរបស់សម្តេចជាមួយនឹងប្រជាពលរដ្ឋផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រើប្រាស់បណ្តាញសង្គម Facebook ជាផ្លូវការកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥។ មកដល់ពេលបច្ចុប្បន្នទំព័រ Facebook របស់សម្តេចតេជោ មានអ្នកចុច Like និង Follow ប្រមាណជា ១៣លាននាក់។ តាមរយៈទំព័រហ្វេសប៊ុកនេះ ក្រៅតែពីការផ្សព្វផ្សាយនូវសកម្មភាពការងាររបស់សម្តេចក្នុងកិច្ចការបម្រើជាតិ និងប្រជាជនហើយនោះ ទំព័រហ្វេសប៊ុក ក៏ជាទីលានដែលសម្តេចបានបង្ហាញពីជីវិតឯកជន និងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ។ បន្ថែមពីលើនោះ សម្តេចតេជោ ក៏អាចទទួលសំណើ បញ្ហា និងក្តីកង្វល់របស់ប្រជាពលរដ្ឋតាមទំព័រ Facebook ផងដែរ។

ការឆ្ពោះមកប្រើប្រាស់ Instagram នាពេលនេះ គឺជាការបង្ហាញឱ្យឃើញថា សម្តេចតេជោ ហ៊ុន សែន កំពុងពង្រីកការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ តាមរយៈបណ្តាញសង្គមដ៏ល្បាញល្បីលើពិភពលោកមួយនេះបន្ថែមទៀត។

សូមបញ្ជាក់ថា ពេលបច្ចុប្បន្ននេះ ក្រៅតែពីការប្រើប្រាស់បណ្តាញសង្គម Facebook និង Instagram សម្តេចតេជោ ក៏បានប្រើប្រាស់បណ្តាញសង្គមមួយចំនួនទៀត ដើម្បីប្រាស្រ័យទាក់ទងជាមួយក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងការបំពេញការងារផ្សេងៗ ក៏ដូចជាប្រើជាមធ្យោបាយ ដើម្បីបញ្ជូនសារនានាទៅកាន់ប្រជាពលរដ្ឋ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.