ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

នគរបាលចុះធ្វើការស្រាវជ្រាវនឹងឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ពាក់ព័ន្ធករណីលួចម៉ូតូនៅក្រុងប៉ោយប៉ែត

នគរបាលចុះធ្វើការស្រាវជ្រាវនឹងឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ពាក់ព័ន្ធករណីលួចម៉ូតូនៅក្រុងប៉ោយប៉ែត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នគរបាលចុះធ្វើការស្រាវជ្រាវនឹងឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ពាក់ព័ន្ធករណីលួចម៉ូតូនៅក្រុងប៉ោយប៉ែត!

ខេត្តបន្ទាយមានជ័យ៖ចេញផ្សាយនៅថ្ងៃអាទិត្យ ១ កើត ខែពិសាខ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២នេះជនសង្ស័យ០៤នាក់ ត្រូវបានកម្លាំងនគរបាលនៃ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធករណីលួចម៉ូតូ នៅម្ដុំកាស៊ីណូទីហាវ ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៩,៣០ ខែមេសា ឆ្នាំ២០២២។

អនុវត្តន៍តាមបទបញ្ជា និង ការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការ នគរបាលខេត្តបន្ទាយមានជ័យនឹងលោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង ចុះធ្វើការ ស្រាវជ្រាវបានរហូតដល់ឃាត់ជនសង្ស័យបានចំនួន០៤នាក់ មានឈ្មោះដូចខាងក្រោម៖

ទី១-ឈ្មោះសំ ប៉ី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ,
ទី២-ឈ្មោះសាំង ស៊ីឡូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ទី៣-ឈ្មោះរ៉េត សារ៉ាត់ ហៅរ៉ាត់ ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិ ទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ទី៤-ឈ្មោះ រិម រតនា ហៅចៅ ភេទប្រុស អាយ១៤ឆ្នាំ ជនជាតិខ្មែរ ប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ ធ្វើឡើងក្រោយពីមានពលរដ្ឋរងគ្រោះម្នាក់ឈ្មោះ មូល រិទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ ផ្សាររកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្ដឹងនិងរៀបរាប់ថា នៅថ្ងៃខែឆ្នាំដ៏ដែលវេលាម៉ោង០២និង៣០នាទីទាបភ្លឺ ខ្លួនបានយកបាយអោយទៅភ្ញៀវដែលកម្មង់ នៅម្ដុំកាស៊ីណូទីហាវ ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ពេលទៅដល់បន្ទប់ដែលភ្ញៀវកម្មង់ ខ្លួនបានទុកម៉ូតូនៅមុខបន្ទប់តែមិនបានចាក់សោរកម៉ូតូឡើយ ចូលបានប្រហែល៥នាទីខ្លួនបានចេញមកវិញបានបាត់ម៉ូតូរកមិនឃើញឡើយ រួចបានឆែកកាំម៉េរ៉ាសុវត្ថិភាព បានឃើញជនមិនស្គាល់មានគ្នាបីនាក់ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពលួចម៉ូតូ ហើយយកចេញទៅបាត់។ ម៉ូតូម៉ាកហុងដាហ្សូមម័រអ៊ិច ពណ៍បៃតង ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខបន្ទាយមានជ័យ1L-4265។

បច្ចុបប្បន្នជនសង្ស័យទាំង០៤នាក់ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២នេះ ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន បញ្ជូនឲ្យខាងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.