ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

លោកជំទាវ បាន ស្រីមុំ ជំរុញដល់ប្រធានបក្សភូមិ អនុបក្សភូមិ និងសមាជិកបក្សប្រជាជនឃុំ-សង្កាត់​ ត្រូវខិតខំបំពេញភារកិច្ចបំរើ ប្រជាពលរដ្ឋឲ្យបានល្អ

លោកជំទាវ បាន ស្រីមុំ ជំរុញដល់ប្រធានបក្សភូមិ អនុបក្សភូមិ និងសមាជិកបក្សប្រជាជនឃុំ-សង្កាត់​ ត្រូវខិតខំបំពេញភារកិច្ចបំរើ ប្រជាពលរដ្ឋឲ្យបានល្អ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកជំទាវ បាន ស្រីមុំ ជំរុញដល់ប្រធានបក្សភូមិ អនុបក្សភូមិ និងសមាជិកបក្សប្រជាជនឃុំ-សង្កាត់​ ត្រូវខិតខំបំពេញភារកិច្ចបំរើ ប្រជាពលរដ្ឋឲ្យបានល្អ

ប៉ៃលិន៖​ នាថ្ងៃទី០១ ខែឧសភា​ ឆ្នាំ២០២២​ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយប្រធានបក្សភូមិ អនុបក្សភូមិ និងសមាជិកបក្សភូមិ ក្នុងខេត្តប៉ៃលិន។

ក្នុងពិធីសំណេះសំណាលនេះដែរលោកជំទាវ បាន ស្រីមុំ ក្នុងនាមគណ:អធិបតី បានពាំនាំនូវប្រសាសន៍​សាកសួរសុខទុក្ខ ពីសំណាក់សម្តេចទាំងពីរ គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោមការដឹកនាំរបស់សម្តេចតេជោប្រទេសជាតិមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃ សម្តេចបានលះបង់ ដោយយកអាយុជីវិតជាដើមទុន ដើម្បីឯកភាពប្រទេសជាតិ ក្រោមនយោបាយឈ្នះៗរបស់សម្តេច។

លោកជំទាវ បាន ស្រីមុំ ក៏បានលើកទឹកចិត្តឲ្យតួអង្គគណបក្សនៅតាមមូលដ្ឋាន ដែលកាន់មុខតំណែងនានា បន្តការខិតខំធ្វើអំពើល្អ ជាមួយប្រជាពលរដ្ឋ ដើម្បីរួមចំណែកប្រមូលកម្លាំងគាំទ្រជូនគណបក្ស។ ភ្ជាប់នឹងការងារនេះ លោកជំទាវ ក៏បានជំរុញឲ្យខិតខំបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ពិសេសក្រុមប្រឹក្សា ឃុំ-សង្កាត់ ស្មៀនឃុំសង្កាត់ ប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ និងមេភូមិ។

ជាចុងក្រោយលោកជំទាវប្រធានគណបក្សខេត្ត ក៍បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ និងសមាជិក- គណបក្សគ្រប់ជាន់ថ្នាក់ និងគ្រប់ផ្នែកដែល​បានខិតខំជំរុញការបំពេញភារកិច្ចបំរើជាតិ និងប្រជាជននៅតាមមូលដ្ឋាន ព្រមទាំងការបំពេញភារកិច្ចសំខាន់ៗជាច្រើនទៀតជូនគណបក្ស ក្នុងដំណើរឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ដែល​នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.