កម្លាំងនគរបាលស្រុកអង្កស្នួលធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ដោយឡែក៤នាក់ទៀតរត់គេចខ្លួនករណីគ្រឿងញៀន

(ខេត្តកណ្តាល)លោកវរេសនីយ៍ឯកមាន សំណាងអធិការស្រុកអង្គស្នួលប្រាប់ថាសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ករណីគ្រឿងញៀនដោយឡែក៤នាក់ទៀតរត់គេចខ្លួន កើតហេតុកាលពីថ្ងៃទី២៩ខែមេសាឆ្នាំ២០២២កន្លងមកថ្មីៗនេះករណី៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)នៅត្រង់ចំណុចផ្លូវជាតិលេខ៤១ស្ថិតនៅភូមិព្រៃចំការឃុំលំហាចស្រុក អង្គស្នួល ខេត្តកណ្តាល ។
ជនសង្ស័យចំនួន០៦នាក់ស្រី០១ប្រុស០៥ ឃាត់ខ្លួនបាន០២នាក់និងស្រី០១។១-ឈ្មោះមឿន សាវនហៅម៉ីភេទស្រីអាយុ២៥ឆ្នាំជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្ននៅភូមិព្រៃក្វាវឃុំរកាកោះស្រុកគងពិសីខេត្តកំពង់ស្ពឺមុខរបរ អ្នកលក់ផលិតផល (ឃាត់ខ្លួន)។
២-ឈ្មោះជន ដារ៉ាភេទប្រុសអាយុ ៣០ឆ្នាំជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ននៅភូមិព្រៃក្វាវឃុំរកាកោះ ស្រុកគងពិសីខេត្តកំពង់ស្ពឺមុខរបរ មិនពិត (ឃាត់ខ្លួន)។
៣-ឈ្មោះស្រ៊ុន ឆេងភេទប្រុសអាយុ៣៩ឆ្នាំ(គេចខ្លួន)
៤-ឈ្មោះ ឡេង ចាន់ថងភេទប្រុសអាយុ៣១ឆ្នាំ)គេចខ្លួន)។
៥-ឈ្មោះ ក្តី ភេទប្រុសអាយុ ៣១ឆ្នាំ(គេចខ្លួន)
៦-ឈ្មោះ អម ភេទប្រុសអាយុ៣០ឆ្នាំ
(គេចខ្លួន)។
ចំពោះវត្ថុតាងដកហូតបានរួមមាន!ម្សៅក្រាមពណ៌សថ្លាសង្ស័យថាសារធាតុញៀនចំនួន០៧កញ្ចប់មធ្យម។ម៉ូតូ០៥គ្រឿង។ ឧបករណ៍ប្រើប្រាស់ថ្នាំញៀន០១និងថង់វេចខ្ចប់និងឯកសារមួយចំនួនទៀត។
លោកមាន សំណាងអធិការស្រុកបានបន្តថា!នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការខេត្តកណ្តាលសហការជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកនិងកម្លាំងប៉ុស្ឋិ៍បានទទួលព័ត៌មានពីមហាជនល្អថាមានមុខសញ្ញាកំពង់ជួញដូរថ្នាំញៀននៅតាមផ្លូវជាតិ៤១ ភ្លាមនោះកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តនិងជំនាញស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំលំហាចចុះដល់ចំណុចកើតហេតុខាងលើឃើញមុខសញ្ញា០២នាក់កំពង់ជិះម៉ូតូតាមផ្លូវដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចយើងក៌បានឃាត់សួរនាំដើម្បីត្រួតពិនិត្យឆែកឆេករកឃើញមានថ្នាំញៀនចំនួន០៣កញ្ចប់មធ្យមលាក់នៅក្នុងកូនកាបូបរបស់ឈ្មោះមឿនសាវនហៅម៉ី។តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះមឿនសាវនភេទស្រីនិងឈ្មោះជន ដារ៉ាភេទប្រុសបានឆ្លើយសារភាពថាថ្នាំញៀននេះខ្លួនទិញពីឈ្មោះស្រ៊ុន ឆេងភេទប្រុស អាយុប្រហែល៣៩ឆ្នាំនិងឈ្មោះឡេងចាន់ថងភេទប្រុសអាយុ៣១ឆ្នាំស្នាក់នៅក្នុងអាហារដ្ឋានឫស្សីផ្អែមសាងស្នេហ៍ស្ថិតនៅភូមិទូករទេះឃុំលំហាចស្រុកអង្គស្នួលខេត្ត កណ្តាលដើម្បីយកមកលក់បន្ត។
ចំពោះជនសង្ស័យនិងកសាងសំណុំរឿងបញ្ចូមខ្លួនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់។












