ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

ឈ្មួញនាំជ្រូកពីវៀតណាម លោតឆត្រ័ឆ្លងដែនចូលមកកម្ពុជាដូចគេដហ្ហែរក្បួន នៅច្រកក្រសាំងជ្រំ ស្រុកស្វាយជ្រំ

ឈ្មួញនាំជ្រូកពីវៀតណាម លោតឆត្រ័ឆ្លងដែនចូលមកកម្ពុជាដូចគេដហ្ហែរក្បួន នៅច្រកក្រសាំងជ្រំ ស្រុកស្វាយជ្រំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឈ្មួញនាំជ្រូកពីវៀតណាម លោតឆត្រ័ឆ្លងដែនចូលមកកម្ពុជាដូចគេដហ្ហែរក្បួន នៅច្រកក្រសាំងជ្រំ ស្រុកស្វាយជ្រំ

(ខេត្តស្វាយរៀង)៖ ក្រុមឈ្មួញនាំសត្វជ្រូកពីប្រទេសវៀតណាម មករាល់ថ្ងៃដូចហែកឋិន ក្នុង១ថ្ងៃៗ រាប់រយក្បាលគឺ៣០០ក្បាលទៅ៦០០ក្បាល ដឹកតាមរថយន្តសាំយ៉ុង ដឹកពីព្រំដែនក្រសាំងជ្រំ ឆ្ពោះទៅឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រួចផ្ទេរដាក់រថយន្តធំដឹកទៅរាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ចបានបង្ហើបឲ្យក្រុមការងារយើងដឹង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ថាមាន ក្រុមឈ្មួញបាននាំសត្វជ្រូករស់ ពីប្រទេសវៀតណាមឆ្លងដែនចូលមកកម្ពុជា ដាក់តាមសាឡង់ឆ្លងចូលមកត្រង់ចំណុចចន្លោះព្រំដែន ចែកខេត្តគឺភូមិក្រាំងលាវ ស្រុកពង់ត្របែក ខេត្តព្រៃវែង និងភូមិក្រសាំងជ្រំ ឃុំគ្រួសនស្រុកស្វាយជ្រុំខេត្តស្វាយរៀង។

ប្រភពបញ្ជាក់ថា នៅល្ងាចថ្ងៃទី៣០ ខែមេសា ខាងវៀតណាមបានសាងជ្រូករស់ចំនួន៤០ក្បាល ចេញពីរថយន្តនៅព្រំដែនវៀតណាម លើកដាក់ទូកសាឡង់ឆ្លងព្រែកព្រំដែនចូលមកប្រទេសខ្មែរ រួចក្រុមឈ្មួញបានចាប់ជ្រូកចេញពីសាឡង់លើកដាក់លើរថយន្តសាំយ៉ុង ដែលចាំនៅព្រំដែនខ្មែរចំនួន៣គ្រឿង ខណៈដែលកំពុងលើកជ្រូកដាក់លើរថយន្តបានបួនប្រាំក្បាល ស្រាប់តែឃើញវត្តមានអ្នកសារព័ត៌មានទៅដល់ ក៏នាំគ្នាបើករថយន្តគេចចេញពីកន្លែងសាងជ្រូក១គ្រឿង បើកចូលទៅក្រាំងលាវ រដ្ឋបាលស្រុកកំពង់ត្របែក និង២គ្រឿងបើកគេចទៅក្រសាំងជ្រំ ឆ្ពោះទៅឃុំស្វាយធំ ស្រុកស្វាយជ្រំ ហើយរថយន្តជាច្រើនគ្រឿងផ្សេងទៀតដែលមិនទាន់បានលើកជ្រូកដាក់នោះបានបើកគេចទៅវិញចូលភូមិក្រាំងលាវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង តាមផ្លូវលំក្រវ៉ាត់ព្រំដែន។

សមត្ថកិច្ចម្នាក់បានឲ្យដឹងថា ចំណុចឈ្មួញនាំជ្រូកវៀតណាមឆ្លងដែននោះ គឺស្ថិតចន្លោះភូមិចុងចាំង ឃុំហ៊ឹងហា និងភូមិហ៊ឹងប៊ីងបេ ឃុំប៊ីងបេ ស្រុកតាំងហ៊ឹង ខេត្តឡុងអាង ប្រទេសវៀតណាម ដីខ្មែរភូមិក្រាំងលាវ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដឹកគេចតាមផ្លូវកៅស៊ូចូលមកភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ឡើងមកឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រួចផ្ទេររថយន្តនៅចំណុចកែងភូមិព្រៃឈ ស្រុកកំពង់ត្របែកខេត្តព្រៃវែង។

ឈ្មួញដែររកស៊ីដឹកជ្រូកមានឈ្មោះ គង់ មុខរបរជាទាហ៊ាន មានទីលំនៅភូមិតាប៉ ឃុំតាសួសស្រុកស្វាយជ្រំ ដែលគេលក់បន្តឲ្យក្រុមហ៊ុន ដានី ដេង ប្រធានក្រុមហ៊ុនឈ្មោះ ដេង ដានី ។

ទាក់ទិនករណីនេះដែរ អ្នកព័ត៌មានយើងមិនអាចសុំការបំភ្លឺ ពីលោក យ៉ន សុផល
Sponsor
មេប៉ុស្ត៍វរៈការពារព្រំដែនក្រសាំងជ្រំ បានទេ ដោយទូរសព្ទ័ចូលហើយឆ្លើយថា កំពុងបើករថយន្តការពារគណៈប្រតិភូ ពិនិត្យផ្លូវក្រវ៉ាត់ព្រំដែន។

លោក ប៉ែនមចន្ធី ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរក្ខាប្រម៉ាញ់និងនេសាទខេត្ត បានមានប្រសាសន៍តាមទូរសព្ទ័ថា: ក្រុមការងារពេទ្យសត្វបានចុះផ្សព្វផ្សាយដល់សមត្ថកិច្ចពាក់ពន្ធ័នៅឈជើងតាមប៉ុស្ត៍វរៈការពាព្រំដែនគោក សូមឲ្យជួយទប់ស្កាត់និងបង្ក្រាបបទល្មើស ការនាំជ្រូករស់ និងផលិតផលដែលមានដើមកំណើតពីសត្វ ពីប្រទេសវៀតណាមឆ្លងដែនចូលមកប្រទេសកម្ពុជា រដ្ឋបាលខេត្តស្វាយរៀង។

ហើយលោកបានចេញលិខិតដាក់សំណើរទៅឯកឧត្តមអភិបាលខេត្តស្វាយរៀងតាមរយៈលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្ត សូមឲ្យដាក់បញ្ជាទៅលោកស្នងការនៃស្នងការដ្ឋាន នគបាលខេត្តស្វាយរៀងឲ្យមន្ត្រីនគបាលវរៈការពារព្រំដែនរឹតបន្តឹងនិងបង្ក្រាបបទល្មើសនាំសត្វជ្រូករស់ឆ្លងដែនពីប្រទេសវៀតណាមចូលមកដោយខុសច្បាប់ ក៏ប៉ុន្តែ បទល្មើស នាំជ្រូករស់ពីប្រទេសវៀតណាមដោយខុសច្បាប់នៅតែមានបន្តបន្ទាប់៕ 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.