ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកបក្សចំនួន ១ ១៥០នាក់ អញ្ជើញមកពីឃុំហាន់ជ័យ

ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកបក្សចំនួន ១ ១៥០នាក់ អញ្ជើញមកពីឃុំហាន់ជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ព័ត៌មានជាតិ

ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកបក្សចំនួន ១ ១៥០នាក់ អញ្ជើញមកពីឃុំហាន់ជ័យ

ចូលដល់ថ្ងៃទី២ នៃដំណើរបេសកកម្មចុងសប្តាហ៍ចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាមរបស់ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូង ឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងសហការីដែលជាអនុប្រធានក្រុមការ ងារចុះមូលដ្ឋានស្រុកកំពង់សៀម និងជាប្រធានក្រុមការងារចុះជួយឃុំហាន់ជ័យ។ បេសកកម្មនេះមានគោលបំណងដើម្បីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ សាកសួរសុខទុក្ខបងប្អូនបន្ទាប់ពីស្ថានភាពជំងឺឆ្លងកូវីដ-១៩ បានធូស្បើយល្អប្រសើរដូចប្រក្រតីវិញ និងជាពិសេសនោះគឺចុះមកពិនិត្យ តាមដាន និងវាយតម្លៃ លើសកម្មភាពត្រៀមរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

សម្រាប់កម្មវិធីទី១ នៅព្រឹកថ្ងៃអាទិត្យ ១៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ក្នុងបរិវេណវត្តមនីរតន: ហៅវត្តក្រូចសើច ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកបក្សចំនួន ១ ១៥០នាក់ អញ្ជើញមកពីឃុំហាន់ជ័យ។ ក្នុងពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអនុប្រធានក្រុមការងារចុះស្រុកកំពង់សៀម ឯកឧត្តមប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះជួយឃុំហាន់ជ័យ លោកអភិបាលស្រុក មេឃុំ សមាជិកក្រុមប្រឹក្សាស្រុក ឃុំ ភូមិ កងកំលាំងប្រដាប់អាវុធ និងបងប្អូនជាប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

បន្ទាប់ពីបានជ្រាបអំពីរបាយការណ៍របស់លោកមេឃុំហាន់ជ័យ ដែលបានលើកយកមកជម្រាបជូនអង្គពិធីយ៉ាងក្បោះក្បាយអំពីបច្ចុប្បន្នភាពនៃការរីករាលដាលជំងឺកូវីដ-១៩ បានផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ ការទទួលបានគោលនយោបាយ ក៣ និងភូមិ ឃុំមានសុវត្ថិភាព និងជារួមសកម្មភាពរបស់សង្គមចាប់ផ្តើមដំណើរការដូចប្រក្រតីឡើងវិញ។ សកម្មភាពចុះមូលដ្ឋានរបស់ក្រុមការងារថ្នាក់ជាតិដើម្បីជួយដោះស្រាយបញ្ហាប្រឈមសំខាន់ៗរបស់បងប្អូនប្រជាពលរដ្ឋក្នុងឃុំ និងការត្រៀមលក្ខណ:សម្បត្តិគ្រប់បែបយ៉ាងដើម្បីចូលរួមប្រកួតប្រជែងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខ។ ឯកឧត្តមប្រធានក្រុមការងារបានកោត សរសើរ និងវាយតម្លៃខ្ពស់លើសមិទ្ធផលដែលក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំហាន់ជ័យ សហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់បានអនុវត្តដើម្បីអភិវឌ្ឍមូលដ្ឋាន ស្គាល់សុខ ស្គាល់ទុក្ខ និងទទួលដឹង ឭនូវរាល់បញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋ ហើយបានដោះស្រាយជូនជាបន្តបន្ទាប់តាមការចាំបាច់ និងតម្រូវការជាក់ស្តែង។

បច្ចុប្បន្នកម្ពុជាកំពុងត្រៀមរៀបចំធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់សម្រាប់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ខាងមុខ ឯកឧត្តមប្រធានក្រុមការងារបានគាំទ្រ លើកទឹកចិត្ត និងណែនាំបន្ថែមដល់សមាជិកក្រុមការងារចុះជួយឃុំហាន់ជ័យ អាជ្ញាធរស្រុក ឃុំ ត្រូវបង្កើនការយកចិត្តទុក ដាក់ត្រៀមរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតទាំងបញ្ជីឈ្មោះចាស់ ថ្មី ស្លាកគណបក្ស រូបថត
មធ្យោបាយធ្វើដំណើរ និងក្តាប់ឲ្យបាននូវសកម្មភាពគណបក្សផ្សេងៗ និងអញ្ជើញបងប្អូនប្រជា ពលរដ្ឋទៅចូលរួមបោះឆ្នោតបានគ្រប់ៗគ្នា បោះឆ្នោតជូនគណ:បក្សប្រជាជនកម្ពុជា គឺដើម្បីសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ប្រក្រតីភាពសង្គមរបស់យើងបានចាប់ផ្តើមដំណើរការឡើងវិញ ហេតុនេះយើងត្រូវរូតរះចាប់កាន់ការងារជាអាជីពដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។ ដោយឡែក ឱពុកម្តាយ និងអាណាព្យាបាលត្រូវលើកទឹកចិត្តឲ្យកូន ចៅឲ្យទៅសិក្សារៀនសូត្របានទៀងទាត់តាមកម្មវិធីសាលាដើម្បីចៀសឲ្យផុតពីអនក្ខរភាព ជាទំពាំងស្នងឬស្សីដ៏ល្អ និងចៀសឲ្យផុតពីភាពក្រីក្រ និងត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ សុខភាពល្អ សេដ្ឋកិច្ចគ្រួសារប្រសើរ និងមានសុភមង្គល។

      

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.