ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ បានស្នើឲ្យកម្មករ កម្មការិនីត្រូវរក្សាជំហរការងារ គោរពច្បាប់ការងារ ករណីមានភាពមិនប្រក្រតី ត្រូវស្នើសុំតំណាង ដើម្បីជួបពិភាក្សាដោះស្រាយការងារ ក្នុងឱកាសខួបអានុស្សាវរីយ៍លើកទី ១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ បានស្នើឲ្យកម្មករ កម្មការិនីត្រូវរក្សាជំហរការងារ គោរពច្បាប់ការងារ ករណីមានភាពមិនប្រក្រតី ត្រូវស្នើសុំតំណាង ដើម្បីជួបពិភាក្សាដោះស្រាយការងារ ក្នុងឱកាសខួបអានុស្សាវរីយ៍លើកទី ១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ បានស្នើឲ្យកម្មករ កម្មការិនីត្រូវរក្សាជំហរការងារ គោរពច្បាប់ការងារ ករណីមានភាពមិនប្រក្រតី ត្រូវស្នើសុំតំណាង ដើម្បីជួបពិភាក្សាដោះស្រាយការងារ ក្នុងឱកាសខួបអានុស្សាវរីយ៍លើកទី ១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ កម្មការិនី ៥៣០នាក់ នៅរោងចក្រផលិតកង XDS Bicycle Cambodia Co ltd ស្ថិតក្នុងបំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជានពូចាយ នាព្រឹកថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងសង្កាត់ស្វាយតឿខេត្តស្វាយរៀង ។

ថ្លែងក្នុងឱកានោះ លោកជំទាវកិត្តិសង្គហប្ឌិត ក៏បានអានទាំងស្រុង នូវសារលិខិតលេខ ០១ សលខ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអានុស្សាវរីយ៍ លើកទី ១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ សន្តិភាព សុខភាព និងសន្តិសុខការងារ ជូនដល់អង្គពិធីទាំងមូល និងបានណែនាំឲ្យកម្មករ កម្មការិនី ធ្វើការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងត្រៀមលក្ខណៈសម្បតិ្តគ្រប់យ៉ាង សម្រាប់យកទៅបោះឆ្នោត ជាពិសេស អត្តសញ្ញាណបណ្ណ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា និងបានស្នើឲ្យកម្មករ កម្មការិនីត្រូវរក្សាជំហរការងារ គោរពច្បាប់ការងារ ករណីមានភាពមិនប្រក្រតី ត្រូវស្នើសុំតំណាង ដើម្បីជួបពិភាក្សាដោះស្រាយការងារ ។

ចំណែកឯ តំណាងកម្មករ កម្មការិនីក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ដែលបានខិតខំស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជា កម្មករ កម្មការិនី និងបានទទួលបាននូវប្រាក់ខែសមរម្យ លក្ខណ្ឌការងារល្អ និងមានការយកចិត្តទុក្ខដាក់ពីថៅកែរផងដែរ ។

ជាទីបញ្ចប់ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បាននាំមកអំណោយចែកជូនដល់ សម្រាប់កម្មករ កម្មការិនីចំនួន ៥០២នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ២ម៉ឺនរៀល និងសារ៉ុង ១ ចំណែក ស្ត្រីមានផ្ទៃពោះ ចំនួន ៣៨នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុង ១ និងថវិកា ៤ម៉ឺនរៀល។

បន្ទាប់មកទៀត លោកជំទាវកិត្តិសង្គហបណ្ឌិត និងប្រតិភូអមដំណើរ ក៏បានអញ្ជើញទស្សនៈកិច្ចខ្សែរសង្វាក់ផលិត កង់ និងខ្សែរសង្វាក់ផលិតសំបកកង់រថយន្តផងដែរ ៕

      

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.