ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

អនុប្រធានតុលាការកំពូល អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា «ប្រសិទ្ធភាពគតិយុត្តកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា» នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI)

អនុប្រធានតុលាការកំពូល អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា «ប្រសិទ្ធភាពគតិយុត្តកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា» នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) ទីតាំងគោលរាជធានីភ្នំពេញ នៅរសៀ់លថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលា និងពិធីបើកបវេសនកាល ស្ដីពី «ប្រសិទ្ធភាពគតិយុត្តកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា» សម្រាប់និស្សិតថ្នាក់បណ្ឌិត ជំនាន់ទី៦ វគ្គទី១ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI)។

សិក្ខាសាលានេះ ប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោកសាស្ត្រាចារ្យបណ្ឌិត ជីវ កេង អនុប្រធានតុលាការកំពូល និងមានការចូលរួមពីលោកបណ្ឌិត ស៊ុំ ឈុំឡុង ប្រធានក្រុមប្រឹក្សាបណ្ឌិតវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI), លោកបណ្ឌិត ច័ន្ទ រង្សី, បណ្ឌិត ឈឿន សាវន ក៏ដូចជាវត្តមាននិស្សិតថ្នាក់បណ្ឌិត ប្រមាណជាង ៥០រូប ។

ក្នុងឱកាសនោះ អនុប្រធានតុលាការកំពូល បានថ្លែងថា រាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ កំពុងតែផលិតចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងសារការី ដែលមាននិយាមខ្ពស់ (ស្តង់ដារខ្ពស់) ចំណែកឯមជ្ឈមណ្ឌលបណ្តុះបណ្តាលមេធាវីក៏កំពុងផលិតមេធាវី ដែលមានសមត្ថភាពគួរឱ្យកត់សម្គាល់ដែរ។ លោកបន្តថា ស្ថាប័នទាំងពីរនេះ កំពុងបន្តរិះរកមធ្យោបាយផលិតចៅក្រម មន្ត្រីតុលាការ មេធាវី ឱ្យឆ្លើយតប នឹងតម្រូវការបច្ចុប្បន្ននៃសង្គមជាតិ។

លោកសាស្ត្រាចារ្យបណ្ឌិត ជីវ កេង បានបញ្ជាក់ទៀតថា «នៅឆ្នាំ២០០៩ យើងមានចៅក្រមចំនួន ២០៨ នាក់ ព្រះរាជអាជ្ញាចំនួន ១០២ នាក់ និងក្រឡាបញ្ជីចំនួន ៦១៤ នាក់ ។ បច្ចុប្បន្នយើងមានចៅក្រមចំនួន ៣៧៩ នាក់ ព្រះរាជអាជ្ញាចំនួន ១៧៨ នាក់ និងក្រឡាបញ្ជីចំនួន ១០០៧ នាក់ អាជ្ញាសាលាចំនួន ៥១ នាក់ សារការីចំនួន ៣៥ នាក់ មន្ត្រីរដ្ឋបាលចំនួន ១១០០នាក់ មន្ត្រីជាប់កិច្ចសន្យាចំនួន ៥៧៦ នាក់ និងមេធាវីចំនួន ២៥៨៤ នាក់»។

បើតាមលោកសាស្ត្រាចារ្យបណ្ឌិត ជីវ កេង ក្រមសីលធម៌ចៅក្រម ព្រះរាជអាជ្ញាបានចូលជាធរមាន នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០០៧ រួចហើយ។ លោកបន្ថែមថា ក្រុមប្រឹក្សាវិន័យនៃឧត្ដមប្រឹក្សានៃអង្គចៅក្រម ត្រូវបានពង្រឹង និងមានដំណើរការយ៉ាងសកម្មក្នុងការដាក់វិន័យដល់ ចៅក្រម និងព្រះរាជអាជ្ញាដែលបានប្រព្រឹត្តឆ្គាំឆ្គង។

តាមសេចក្តីសម្រេច ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ក៏បានសម្រេចថា «ឆ្នាំ២០២២នេះ ជាឆ្នាំពង្រឹងវិន័យការងារ និងក្រមសីលធម៌របស់មន្ត្រីក្នុងវិស័យតុលាការ»។ ទន្ទឹមនឹងគ្នានេះ សេចក្ដីសម្រេចក៏បានលើកឡើងថា «ក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់ និងឯកភាពក្នុងការអនុវត្តវិធានការដាក់វិន័យ ចំពោះមន្ត្រីតុលាការ ដែលអនុវត្តមិនត្រឹមត្រូវបានច្បាប់»។

សូមបញ្ជាក់ថា សិក្ខាសាលាខាងលើ បានរៀបចំឡើងនៅសាលសន្និសិទ ជាន់ទី១ នៃអគារសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI) ដែលស្ថិតនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.