ប៉េអឹមលើផ្ទៃប្រទេសចាប់ខ្លួនមន្ត្រីប៉េអឹមពីរនាក់នៅខេត្តសៀមរាប
ភ្នំពេញៈ មន្ត្រីកងរាជអាវុធត្ថចំនួន ២នាក់ នៅខេត្តសៀមរាប ត្រូវបានចាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសនៅក្នុងការបំពេញតួនាទីដោយផ្សំគំនិតជួញដូរគ្រឿងញៀន នឹងបានបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២។
ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ប្រាប់វិទ្យុបាយ័ននៅព្រឹកថ្ងៃទី៣០ ខែមេសាថា “ការប្រព្រឹត្តបទល្មើសរបស់អាវុធហត្ថ នាយអាវុធហត្ថដែលរកឃើញនៅខេត្តសៀមរាបពាក់ព័ន្ធនឹងពីរនាក់នេះ គឺដោយគាត់បំពេញតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តែតាមការស្រាវជ្រាវរបបស់គណៈកម្មការចំពោះកិច្ចរបស់កងរាជអាវុធហត្ថបានរកឃើញថា គាត់ប្រព្រឹត្តបទល្មើសនៅក្នុងការបំពេញតួនាទីដោយគាត់ផ្សំគំនិតជាមួយនឹងការជួញដូរគ្រឿងញៀន។ អីចឹងទេកងរាជអាវុធហត្ថធ្វើការបង្ក្រាបតែម្តងដោយមិនចាំបាច់ឲ្យអង្គភាពណាមកបង្ក្រាបទេ គឺអាវុធហត្ថយកការទទួលខុសត្រូវដោយខ្លួនឯង គឺអនុវត្តនៅប្រសាសន៍សម្តេច គឺងូតទឹក ឆ្លុះកញ្ចក់ ដុះក្អែល ព្យាបាល ហើយនិងវះកាត់ ។ អភិក្រមរបស់សម្តេចត្រូវយកមកអនុវត្ត”៕




