ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

លោក សាយ សំអាល់៖ ក្នុងនាមជាមន្ត្រីរាជការ ត្រូវពង្រឹងសមត្ថភាពបន្ថែមទៅតាមរបត់ និងការវិវត្តរីកចម្រើនរបស់សង្គមជាតិ

លោក សាយ សំអាល់៖ ក្នុងនាមជាមន្ត្រីរាជការ ត្រូវពង្រឹងសមត្ថភាពបន្ថែមទៅតាមរបត់ និងការវិវត្តរីកចម្រើនរបស់សង្គមជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះសីហនុ)៖ លោក សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានលើកឡើងថា ក្នុងនាមជាមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ត្រូវត្រៀមប្រែក្លាយខ្លួន ពង្រឹងសមត្ថភាពបន្ថែម ទៅតាមរបត់ និងការវិវត្តរីកចម្រើនរបស់សង្គមជាតិ។

ការលើកឡើងបែបនេះ របស់លោក សាយ សំអាល់ បានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្ស ដែលជាមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នៃស្រុកស្ទឹងហាវ។

លោក សាយ សំអាល់ បានបញ្ជាក់បន្ថែមទៀតថា មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ត្រូវចូលរួមឱ្យបានសកម្មក្នុងការអភិវឌ្ឍប្រទេសជាតិយើង។

ឆ្លៀតក្នុងឱកាសនោះ លោក សាយ សំអាល់ បានកោតសរសើរ និងថ្លែងអំណរគុណដល់បងប្អូនទាំងអស់គ្នា ចំពោះការខិតខំប្រឹងប្រែង ព្រមទាំងការលះបង់ ទាំងកម្លាំងកាយចិត្ត និងកម្លាំងប្រាជ្ញា ជាពិសេស នៅពេលដែលកម្ពុជា ឆ្លងកាត់គ្រាដ៏លំបាកមួយ នៃការរាតត្បាតនៃជំងឺកូវីដ១៩។

លោកបានចាត់ទុកមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គឺជាឆ្អឹងខ្នង ក៏ដូចជាសសរទ្រូងនៃដួងព្រលឹងជាតិ។ ជាក់ស្តែង យើងឃើញថា គ្រប់កម្លាំងទាំងអស់ មិនថាមន្ត្រីសុខាភិបាល មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ កងជីវពល ប្រជាជន សប្បុរសជន បានចូលគ្នាយ៉ាងសស្រោកសស្រាំ ក្នុងការជម្នះនៃការរីករាលដាលនៃជំងឺកូវីដ១៩ គឺទាំងអស់គ្នាចូលរួម ដោយរួមសុខរួមទុក្ខដោះស្រាយបញ្ហាជាមួយគ្នា។

គួររម្លឹកឱ្យដឹងថា ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ នៃស្រុកស្ទឹងហាវ ក៏មានការអញ្ជើញចូលរួមពីលោក សៅ សុភាព ជាប្រធានគណបក្សចុះមូលដ្ឋានស្រុកស្ទឹងហាវ ព្រមទាំងលោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា ចុះមូលដ្ឋានស្រុកស្ទឹងហាវជាច្រើនរូបទៀត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.